ព័ត៌មានអន្ដរជាតិ
៧ប្រទេស ប្រឈមហានិភ័យវាយប្រហារដោយអាចម៍ផ្កាយ ក្នុងឆ្នាំ២០៣២
ឥឡូវអង្គការណាសាបានចេញការព្រមានថា អាចម៌ផ្កាយដែលគេឲ្យរហ័សនាមថា «អ្នកពិឃាដទីក្រុង» កាន់តែមានឱកាសច្រើនឡើងៗហើយក្នុងការហោះមកបុកផែនដីនៅ៧ឆ្នាំខាងមុខ ខណៈអ្នកវិទ្យាសាស្រ្តវិភាគឃើញថា មានប្រទេសចំនួន៩ដែលអាចប្រឈមនឹងការវាយប្រហារដោយអាចម៍ផ្កាយនេះ។

ដំបូងឡើយ ណាសា ប្រកាសថា អាចម៌ផ្កាយ 2024 YR4 មានឱកាសហោះបុកផែនដីត្រឹម ១,២%ប៉ុណ្ណោះ ប៉ុន្តែក្រោយមកឱកាសរបស់វាបានឡើងដល់ ១,៣% ហើយពេលនេះឡើងដល់ ២,៤%ឯណោះ។
កាលពីដើមខែកុម្ភៈ អង្គការណាសា បានវិភាគគន្លងរបស់អាចម៍ផ្កាយដែលមានអង្កត់ផ្ចិតចន្លោះ៤០ម៉ែត្រទៅ១០០ម៉ែត្រមួយនេះ ហើយមើលឃើញថា វាអាចហោះមកបុកផែនដីនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០៣២។

លោក David Rankin វិស្វករនៃគម្រោង Catalina Sky Survey របស់ ណាសា សន្និដ្ឋានថា យោងតាមគន្លងហោះ, 2024 YR4 អាចធ្លាក់នៅភាគខាងជើងតំបន់អាមេរិកខាងត្បូង ឬអាចនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូងទ្វីបអាស៊ី សមុទ្រអារ៉ាប់ ឬទ្វីបអាហ្វ្រិក។
ទន្ទឹមនោះ លោកបានចុចឈ្មោះប្រទេសចំនួន៩ ដាក់ចូលក្នុងបញ្ជីដែលមានហានិភ័យវាយប្រហារដោយអាច៍ផ្កាយ ដូចជា ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស អេត្យូពី ស៊ូដង់ នីហ្សេរីយ៉ា វេណេស៊ុយអេឡា កូឡុំប៊ី និងអេក្វាទ័រ។

លើសពីនេះក្រុមអ្នកវិទ្យាសាស្រ្ត ជឿថា អាចផ្កាយ 2024 YR4 នឹងបង្កការផ្ទុះនៅលើអាកាសពេលវាហោះបុកបរិយាកាសផែនដី ហើយនៅពេលធ្លាក់លើដី វានឹងបង្កការផ្ទុះមានកម្លាំងស្មើគ្រាប់បែក TNT ៥០លានតោន ដោយនឹងបំផ្លាញអ្វីៗនៅជុំវិញវាក្នុងរង្វង់ ៤៨គីឡូម៉ែត្រ។
យ៉ាងណា ក្រុមអ្នកវិទ្យាសាស្រ្ត បានអំពាវនាវដល់គ្រប់គ្នាកុំទាន់ព្រួយបារម្ភខ្លាំងពេក ព្រោះអង្គការណាសាកំពុងតាមដាន 2024 YR4 យ៉ាងយកចិត្តទុកដាក់បំផុត ហើយកំពុងធ្វើការងារដើម្បីធានា ១០០%ថា អាចម៍ផ្កាយនេះ នឹងមិនបុកផែនដីឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាសាព្រមាន! អាចម៍ផ្កាយ «អ្នកពិឃាដទីក្រុង» អាចហោះបុកផែនដី នៅ ៧ឆ្នាំទៀត

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី