Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​​ណា​តូ​​១ម៉ឺន​​នាក់​ធ្វើសមយុទ្ធ​​​នៅ​​តំបន់​បាល់កង់​​

បានផុស

នៅ

អង្គការ​ណា​តូ​​កំពុង​​ធ្វើសមយុទ្ធ​យោធា​​​ដ៏​ធំបំផុត​នៅ​ក្នុងឆ្នាំ​​២០២៥ ដែល​មាន​​​​យោធា​​​​​សរុប​​​ប្រមាណ​​​១ម៉ឺននាក់​​ ក្នុង​នោះ​មាន​ទាំង​ទ័ព​​ផ្លូវគោក ផ្លូ​វទឹក និង​កង​ទ័ព​អាកាស ពី​ប្រទេស​​សម្ព័ន្ធ​មិត្ត​ណាតូ​​ចំនួន​៩​ដែល​​រៀបចំ​ឡើង​ក្នុង​ប្រទេស​រ៉ូម៉ានី និង​​ប៊ុល​ហ្គារី​ ក្នុង​តំបន់​បាល់​កង់។

យន្តហោះ​ចម្បាំង​​ប្រើក្នុង​ក្នុង​សមយុទ្ធ​​​​របស់​អង្គការ​ណាតូ។ NATO
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​ការ​រៀបចំ​​លំហាត់​សមយុទ្ធ​នេះ​​គឺ​​​ផ្អែក​​តាម​ផែន​ការ​​​​ការ​ពារជាតិថ្មី​របស់​អង្គការ​​ណាតូ។ នេះតាម​​សេចក្តី​ប្រកាស​របស់​អង្គការ​ណាតូ ដែល​បាន​អះអាង​បន្ថែមថា​ វាត្រូវ​បាន​រៀបចំ​ឡើង​​​ដើម្បី​សាកល្បង​និងហ្វឹកហ្វឺន​​​​យោធា​​​ ដោយ​ផ្តោត​សំខាន់​លើ​​ការ​រៀបចំ​ផែនការ​និងអនុវត្ត​​​នៃ​​​សេណារីយ៉ូ​​​​​​​​ច្រើន​​​​យ៉ាង​នៅ​មុន​​វិបត្តិ​​​។

​ការ​រៀបចំ​​​សមយុទ្ធ​​របស់​​អង្គការ​ណាតូ​ដែល​ជាសម្ព័ន្ធ​មិត្ត​​​​យោធា​​ក្នុង​តំបន់​អឺរ៉ុប​​នេះ​​ហាក់​មាន​ភាព​រង្គោះ​រង្គើរ​​យ៉ាង​ខ្លាំង​​ជាមួយ​​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​​ ដែល​ព្រមាន​ដក​ខ្លួន​ចេញឈប់តគាំទ្រ ដរាប​ណា​​ប្រទេស​ក្នុង​សម្ព័ន្ធ​មិត្ត​ណាតូ​ក្នុងតំបន់​អឺរ៉ុបបង្កើន​ការ​ចំណាយ​​លើ​វិស័យ​ការ​ពារជាតិ​របស់​ពួក​គេ​រហូត​ដល់​​៥%​​ធៀប​​ផលិត​ផល​​​​ក្នុងស្រុក​សរុប​របស់​ប្រទេស​និមួយៗ​។

​ភាព​ល្អក់​កករ​ចុង​ក្រោយ​រវា​ង​បណ្តា​ប្រទេសមហាអំណាច​នៅ​អឺរ៉ុប គឺ​​​នៅ​ពេលដែលសហរដ្ឋ​អាមេរិក​បាន​​ងាក​ទៅចរចា​ជាមួយ​​រុស្ស៊ី​​តែ​ខ្លួន​ឯង ​លើ​​​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន ដោយ​ផាត់​​ភាគី​អឺរ៉ុប​​និង​​ប្រទេស​អ៊ុយក្រែន​​ដែល​ជាសាមី​ប្រទេស​រងគ្រោះ​ដោយសារ​ការ​ឈ្លាន​ពា​ន​របស់​រុស្ស៊ី។

ក្នុងអំឡុង​ពេល​​នៃ​ជម្លោះវោហារ​ស័ព្ទ​​រវាង​សហរដ្ឋអាមេរិក​និង​​មហាអំណាច​អឺរ៉ុប​​​ចុងក្រោយ​នេះ ប្រទេស​សំខាន់ៗ​ក្នុងតំបន់​អឺរុប​​​​​ រួម​មាន​ បារាំង អាល្លឺម៉ង់​ អ៊ីតាលី អេស្ប៉ាញ ​ហួឡង់ ដាណឺម៉ាក ជាដើម​ បានប្រជុំ​គ្នា​​បន្ទាន់​មួយ ហើយ​អាច​ឈាន​ទៅ​បង្កើត​​កងកម្លាំងអឺរ៉ុប​​​ថែមទៀត​ផង៕​

ដោយ រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម