Connect with us

ព័ត៌មានអន្ដរជាតិ

​លទ្ធផល​សំខាន់ៗ​​​ពីជំនួប​លើក​ទី១​​​សម្រាប់​សន្តិភាព​នៅអ៊ុយក្រែន​​​

បានផុស

នៅ

​ជំនួប​លើក​ដំបូង​​​របស់ក្រុម​​ការ​ងារ​​ជាន់ខ្ពស់​​ដឹកនាំ​ដោយ​​រដ្ឋមន្ត្រី​ការបរទេសរបស់សហរដ្ឋអាមេរិក លោក Marco Rubio និង​ សមភាគី​រុស្ស៊ី​ លោក Sergey Lavrov នៅ​​ទីក្រុង​រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត​ ​នៅ​ថ្ងៃទី​១៨ខែ​កុម្ភៈ​នេះ​បាន​បញ្ច​ប់​ដោយ​ប្រើ​​ថេរៈវេលា​​ជិត​​៥ម៉ោង។

​រដ្ឋមន្តី​​ការបរទេសអាមេរិក​និង​​​រុស្ស៊ី​​ រួម​ជាមួយ​មន្ត្រី​នៃ​ប្រទេសទាំង​ពីរ​​​ឈរខាងក្រៅ​បន្ទប់ប្រជុំ​ចរចា​។ RT
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចរចា​របស់​ភាគីទាំង​​​​​គឺ​ជា​ការ​បើក​​ផ្លូវ​​​​សម្រាប់​ប្រធានាធិបតី​​​នៃ​ប្រទេសមហាអំណាច​ទាំងពីរ​​​ជួប​គ្នា​ ដើម្បី​កំណត់​ពេល​ចរចា​កម្រិត​កំពូល និង​ចុះ​ហត្ថលេខាលើ​​ពិធីសារ​ដែល​បាន​ចរចា​គ្នា​​​របស់​ភាគី​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​​​។ តាមខ្លឹមសារ​សង្ខេប​​​​ដែលសារព័ត៌មាន RT ​របស់​​រុស្ស៊ី​បាន​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់​ ការ​ពិភាក្សា​នៅថ្ងៃ​នេះ​ផ្តោត​​លើ​​ចំណុច​សំខាន់​ៗ ​និង​សម្រេច​បាន​លទ្ធផល​ ដូចខាងក្រោម​៖

  • ការ​​​​ចរចា​​​បាន​​លើក​ដំបូង​​ចាយ​ពេល​អស់​៤​ម៉ោងកន្លះ​
  • ​ភាគី​អាមេរិក​-រុស្ស៊ី​យល់​ព្រម​បែង​ចែង​និង​​​​​ទទួលស្គាល់​​​ផល​ប្រយោជន៍​គ្នា​ទៅវិញ​ទៅមក​
  • ​កិច្ច​ប្រជុំ​​​កំពូល​​​ ត្រាំ-ពូទីន​​​ មិនទាន់​កំណត់​នៅឡើយ
  • ​​ប្រធានបទ​​​លើ​បញ្ហា​អ៊ុយក្រែន​​នឹង​ត្រូវ​​ពិភាក្ស​ដាច់ដោយ​ឡែក​
  • ភាគី​ទាំងពីរ​យល់​ព្រម​ដោះស្រាយ​​​​​ស្តារ​ទំនាក់​ទំនង​រុស្ស៊ី​-អាមេរិក​​​ឡើងវិញ​ ឆ្ពោះ​ទៅរក​​ប្រក្រតី​ភាព​ឡើង​វិញ​
  • ​​​ភាគី​ទាំងពីរ​យល់​ព្រម​តែងតាំង​​​ក្រុមការងារ​កម្រិត​​​ខ្ពស់​​ដើម្បី​​​ធ្វើការ​​​លើ​​ដំណោះស្រាយ​ប្រកបដោយ​និរន្តភាព​​​​ចំពោះ​​ជម្លោះ​​អ៊ុយក្រែន​
  • ភាគីទាំងពីរ​ដាក់​ចេញ​​​​បែប​ផែន​ការងារ​​សម្រាប់​​​​​កិច្ច​សហប្រតិបត្តិការ​​​​ភូមិសាស្ត្រ​នយោបាយ​ សេដ្ឋកិច្ច​ នៅ​​ក្រោយ​​​ជម្លោះ​​នេះ​
  • ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio និយាយថា ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ សន្យា​ធ្វើ​អ្វី​ៗគ្រប់​យ៉ាង​ដែល​គាត់​អាច​ដើម្បី​បញ្ចប់ជម្លោះ​នេះ​។ លោក បាន​បន្ត​ថា ​ការ​ចរចា​នៅថ្ងៃ​នេះ​​​គឺ​​គ្រាន់តែ​ជា​ការ​​​​ព្រម​ព្រៀង​គ្នា​លើដំណើរ​ការ​ប៉ុណ្ណោះ​
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ Sergey Lavrov ​និយាយថា ​ការស្តារទំនាក់ទំនង​ទូត​​ ការ​បញ្ជូន​ឯក​អគ្គរដ្ឋទូត​នឹងធ្វើ​ឡើង​កាន់តែ​ឆាបកាន់តែល្អ។ ​អ្វីដែលត្រូវធ្វើ​គឺ​​​​ដក​ចេញ​នូវ​​​ឧបសគ្គ​​​ដែលរដ្ឋបាល​លោក​បៃដិន​បានដាក់​​លើ​បេសកកម្ម​ការទូត​
  • ​រដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី​ បាន​លើក​សម្តី​ប្រធានា​ធិបតី ពូទីន ដែលនិយាយថា ​ការ​ពង្រីក​​ណាតូ​​និង​​ការ​ចូល​ជាសមាជិក​ណាតូ​រស់​អ៊ុយក្រែន​ គឺ​ជា​ការគំរាម​កំហែង​ផ្ទាល់​​​ដល់​ផល​ប្រយោជន៍​​រុស្ស៊ី​។
  • លោក Lavrov និយាយថា៖«​យើង​​​បាន​ព្រម​ព្រៀង​គ្នា​​ជា​ក់ស្តែង​ដែល​យើង​ត្រូវការ​​​ដោះស្រាយ​​​​​បញ្ហា​​​ជាមួយ​ការ​ស្តា​តំណាង​ស្ថានទូរបស់​យើងឲ្យបាន​ឆាប់បំផុត​​​​»។​
  • លោក Lavrov និយាយថា​ សម្រាប់កិច្ច​ការ​អន្តរជាតិ​​​ យើង​​បាន​​បង្ហាញ​​​ការ​ប្តេជ្ញាចិត្ត​​​យោគយល់​គ្នា​ដើម្បី​​ស្វែក​​នូវ​ដំណោះស្រាយជាក់ស្តែង​
  • លោក Lavrov និយាយថា ​ការ​ដាក់​ពង្រាយ​​​​កង​កម្លាំង​ប្រដាប់អាវុធ​​ពី​​ប្រទេសសមាជិក​ណាតូ ក្រោម​ទង់ជាតិ​​​នៃ​ប្រទេសផ្សេងៗ​​គ្នា ក្រោម​ទង់ជាតិ​សហភាពអឺរ៉ុប ឬ​ក្រោម​ទង់​ជាតិ​របស់​​ប្រទេស​​ផ្សេងណាមួយក៏ដោយ​ មិនអាច​ផ្លាស់ប្តូអ្វីបាន​នោះទេ។ វា​មិន​អាច​ទទួលយក​​បាន​ដាច់​ខាត​ចំពោះ​យើង​។
  • ​លោក Lavrov និយាយថា ​កិច្ច​ប្រជុំ​នេះ​គឺ​ជោគជ័យ។ យើង​​សូមថ្លែង​អំណរគុណ​​យ៉ាង​ខ្លាំង​​​និង​ប្រកប​ដោយ​សុ​ឆន្ទៈ​ចំពោះ​​​សមភាគី​​អាមេរិក​ដោយ​បាន​ជំរុញ​​​រឿងនេះ​​​​ឲ្យ​កាន់តែ​​សកម្ម​​​ឡើង​​។
  • ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelensky បាន​បោះបង់​ដំណើរដែល​ប៉ង​ទៅកាន់​​អារ៉ាប៊ី សាអូដី ដោយ​ត្រឡទៅកាន់​ទីក្រុង​កៀវ​វិញ ក្រោយ​​បញ្ចប់​​​ទស្សនកិច្ច​នៅ​​​ប្រទេសតួកគី
  • ប្រធានាធិបតីតួកគី ក្រោយ​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​គាំទ្រ​​ឲ្យ​​ប្រគល់​ទឹកដី​ឲ្យអ៊ុយក្រែន​ពេញ​លេញ​ហើយ ជាលកល្អបំផុត​គឺ​ការចរចាត្រូវ​តែ​​ «ពូទីន-ហ្សេលេនស្គី»។​
  • តាមសេចក្តី​រាយការណ៍​របស់ Bloomberg ​ជំនួប​​កំពូល​រវាង​ ប្រធានាធិបតី​​ដូណាល់ ត្រាំ និង សមភាគី​ វ៉្លាឌីមៀរ ពូទីន ត្រូវ​គេ​ពឹង​ថា អាច​នឹងធ្វើ​​​ឡើង​នៅ​ដើម​សប្តាហ៍ក្រោយ…៕
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម