ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល បន្តរកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតក្នុងកម្រិតកំណត់ត្រា ២៤ម៉ោងចុងក្រោយជាង ៩ម៉ឺនករណី
ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសប្រេស៊ីលកាលពីថ្ងៃសុក្រ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុត ពោលគឺមាន៩០,៥៧០ករណី។

មនុស្សសរុបចំនួន២,៨១៥នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនេះជាកំណត់ត្រាអ្នកស្លាប់ខ្ពស់បំផុតទី២ ចាប់តាំងពីជំងឺរាតត្បាត វាយលុកប្រទេសនេះ។

ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ បានកើនដល់ ២៩០,៣១៤នាក់ ខណៈការឆ្លងកើនដល់ ១១,៨៧១,៣៩០ករណី ដែលជាចំនួនខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំងដល់មនុស្សជាង១៥លាននាក់ ដែលក្នុងនោះមាន ១០.៩៨លាននាក់បានទទួលដូសទីមួយ ហើយ៤.០២លាននាក់ បានទទួលដូសទី២៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ខណៈខ្វះគ្រូពេទ្យនៅបន្ទប់ ICU ប្រេស៊ីល បន្តមានអ្នកស្លាប់ដោយកូវីដប្រចាំថ្ងៃខ្ពស់បំផុតលើកទីពីរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ