ព័ត៌មានអន្ដរជាតិ
អាមេរិក បន្ទោស ហ្សេលេនស្គី ថា ជាមនុស្សមើលមិនបានវែងឆ្ងាយ
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១៨ខែកុម្ភៈឆ្នាំ២០២៥ សេតវិមានបានស្តីបន្ទោសទៅប្រធានាធិបតីអ៊ុយក្រែន វ្លាឌីមៀរ ហ្សេលេនស្គី ថា ជាមនុស្សគ្មានចក្ខុវិស័យវែងឆ្ងាយ ដែលមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ធនធានរ៉ែកម្រមកឲ្យសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Brian Hughes និយាយថា រដ្ឋបាលលោក ត្រាំ បានផ្តល់ឱកាសមាសទៅហើយ ប៉ុន្តែបែរជាលោក ហ្សេលេនស្គី មិនចាប់យកទៅវិញ ព្រោះគាត់ជាមនុស្សមើលមិនបានវែងឆ្ងាយ។
ការអះអាងរបស់លោក Hughes កើតឡើងបន្ទាប់ពីលេចព័ត៌មានថា លោក ហ្សេលេនស្គី រារាំងរដ្ឋមន្ត្រីអ៊ុយក្រែនទាំងអស់ មិនឲ្យស៊ីញ៉េលើកិច្ចព្រមព្រៀងដោះដូរធនធានរ៉ែណាមួយឡើយ។

ការអះអាងនេះទៀតសោត កើតឡើងបន្ទាប់ពីប្រភពស្និទ្ធិនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទម្លាយថា លោក ត្រាំ ប្រហែលបញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រនៅអ៊ុយក្រែន ដែលមេដឹកនាំសេតវិមានចិញ្ចឹមចិត្តចង់បាន ជាថ្នូរជាមួយនឹងជំនួយយោធាដល់ទីក្រុងកៀវ។
យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។

ប្រទេសនេះមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង។
ចំពោះលោហធាតុកម្រ គេដឹងថានៅអ៊ុយក្រែនមានដូចជា បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែល។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏មានទុនបម្រុងលីចូមធំបំផុតប្រចាំអឺរ៉ុបផងដែរ ដែលគេប៉ាន់ស្មានថាមានចំនួន ៥០០ ០០០តោន៕
អត្ថបទ៖ សុខ សុវណ្ណ

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក