Connect with us

ព័ត៌មានអន្ដរជាតិ

NGO៖ កងកម្លាំង RSF​គាំទ្រ​ប្រធានាធិបតី​ស៊ូដង់សម្លាប់មនុស្សរាប់រយនាក់

បានផុស

នៅ

ក្រុមឃ្លាំមើលសិទ្ធិមនុស្សរបស់​ NGO បានឲ្យដឹងថា កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF)​​ បានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងការវាយប្រហារតាមភូមិនានារយៈពេលបីថ្ងៃនៅ​ភាគខាងត្បូង​​ក្នុងរដ្ឋ White Nile​។ យោង​​ការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី១៩ខែកុម្ភៈ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមតាមដានការរំលោភសិទ្ធិក្នុងសង្គ្រាមរយៈពេល២១ខែរវាងកងទ័ពស៊ូដង់​​​គាំទ្រ​​​​​មេបញ្ជាការ​ និង កងកម្លាំងគាំទ្ររហ័ស​យោធា​ប៉ារ៉ា (RSF)​​ បានឲ្យដឹងថា ការវាយប្រហារលើភូមិនានានៅជិតទីប្រជុំជន al-Gitaina ដោយកងកម្លាំងគាំទ្ររហ័ស​យោធាប៉ារ៉ា​ (RSF) បានសម្លាប់មនុស្សជាង២០០នាក់​​ ដោយ​​សម្លាប់​នៅ​នឹងកន្លែង​ ចាប់ពង្រាត់ និង លួចប្លន់ ខណៈជនរងគ្រោះមួយចំនួនបានលង់ទឹកស្លាប់ ពេលដែលព្យាយាមរត់គេចខ្លួនឆ្លងទន្លេនីល។ ការវាយប្រហារនិងការសម្លាប់នេះត្រូវបានហៅថាជា«ការសម្លាប់រង្គាល»។

បើតាមក្រសួងការបរទេសស៊ូដង់ ដែលមានសម្ព័ន្ធមិត្តនឹងកងទ័ពរបស់ប្រទេសស៊ូដង់ បាននិយាយថា ចំនួនជនរងគ្រោះ រហូតមកដល់ពេលនេះមានដល់ទៅ៤៣៣នាក់ រួមទាំងទារកផង និងមានអ្នករបួសរាប់សិបអ្នកទៀត។ យោងតាមអ្នកស្រុកម្នាក់ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា RSF បានជិះម៉ូតូបើកការបាញ់រះ​ទៅលើមនុស្សនៅតាមដងផ្លូវនិងនៅខាងក្នុងផ្ទះរបស់ពួកគេ។

ការ​វាយ​ប្រហារ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​នេះ​កើត​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ប្រទេស​ស៊ូដង់​បាន​ចាប់​ផ្តើម​ប្រឆាំង​នឹង​​ក្រុម RSF នៅ​ក្នុង​និង​ជុំវិញ​រដ្ឋធានី Khartoum ចម្ងាយ​ប្រហែល​១០០គីឡូម៉ែត្រ ភាគខាងជើង​នៃ​ទីក្រុង Al-Gitaina។

គួរបញ្ជាក់ថា ស៊ូដង់បានជាប់ក្នុងជម្លោះស៊ីវិលតាំងពីខែមេសាឆ្នាំ២០២៣ ដោយកងកម្លាំងរបស់មេទ័ព Abdel Fattah al-Burhan កំពុងប្រយុទ្ធជាមួយអតីតអនុប្រធានរបស់គាត់គឺមេបញ្ជាការ RSF Mohamed Hamdan Dagalo ដែលត្រូវបានគេស្គាល់ជាទូទៅថា Hemedti ។ ភាគីទាំងពីរត្រូវបានចោទប្រកាន់ពីបទរំលោភបំពាន និងឧក្រិដ្ឋកម្មសង្គ្រាម ខណៈសង្គ្រាមនេះបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួនជាង១២ លាននាក់ និងបានបង្កើតជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតមិនធ្លាប់មាន៕

(រូបភាព៖ AP)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម