Connect with us

ព័ត៌មានអន្ដរជាតិ

ជាង៥០​ពាន់លាន​ដុល្លារ​សម្រាប់​កសាង​ហ្គាហ្សា​ឡើង​វិញ ក្រោយ​អ៊ីស្រាអែល​ញាំញីអស់​​១៥​ខែ

បានផុស

នៅ

ការវាយតម្លៃថ្មីមួយដោយអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងធនាគារពិភពលោក បានប៉ាន់ប្រមាណថា ការកសាង​តំបន់​ហ្គាហ្សា និង​តំបន់ West Bank ឡើងវិញបន្ទាប់ពីជម្លោះដ៏បំផ្លិចបំផ្លាញរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងត្រូវការប្រាក់ជាង ៥០​ពាន់លានដុល្លារ។

តំបន់​ហ្គាហ្សា (រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍វាយតម្លៃការខូចខាត និងតម្រូវការឆាប់រហ័សបណ្តោះអាសន្ន បង្ហាញពីចំនួនសរុប ៥៣,២​ពាន់លានដុល្លារ ដែលត្រូវការសម្រាប់ការកសាងឡើងវិញក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ខាង​មុខ ជាមួយនឹងតម្រូវការបន្ទាន់ចំនួន ២០​ពាន់លានដុល្លារ ក្នុងរយៈពេលបីឆ្នាំដំបូង។ ការវាយតម្លៃការខូចខាតគ្របដណ្តប់លើហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងសេវាកម្មសំខាន់ៗនៅក្នុងតំបន់ ដែលត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសង្រ្គាមរយៈពេល ១៥​ខែ។

ជាការឆ្លើយតប ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដ ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមកសាងឡើងវិញដែលដឹកនាំដោយអារ៉ាប់ សម្រាប់តំបន់ហ្គាហ្សា។ ផែនការនេះគាំទ្រដោយអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប ហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម និងកាតា មានបំណងផ្តល់ការរួមចំណែក​ក្នុង​តំបន់​​រហូត​ដល់ទៅ ២០​ពាន់លានដុល្លារ។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានគេមើលឃើញថាជាសំណើផ្ទុយទៅនឹង គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក​ដ៏ចម្រូងចម្រាស​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដែលស្នើ​ឲ្យ​មានការកសាងតំបន់ហ្គាហ្សាឡើងវិញក្រោមការគ្រប់គ្រងរបស់​អាមេរិក ខណៈ​ពេល​ដែល​ប្រជាជន​ប៉ាឡេស្ទីន​​​ប្រមាណ​២​លាន​នាក់​នឹង​ត្រូវ​​ផ្លាស់ទីលំនៅចេញ​ពី​ទីនោះ​ជា​រៀង​រហូត។

ជុំរុំ​ភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​ហ្គាហ្សា (រូបថត៖ Reuters)

ជម្លោះ​​នៅ​ហ្គាហ្សា បាន​បន្សល់​ទុក​ចំនួន​មនុស្ស​ស្លាប់​យ៉ាង​មហន្តរាយ ដោយ​មាន​អ្នក​បាត់បង់​ជីវិត​ជាង ៥០ ០០០​នាក់។ នៅក្នុងការ​វិវឌ្ឍ​ចុង​ក្រោយ ក្រុមហាម៉ាសបានយល់ព្រមដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន​៦​នាក់ និងប្រគល់សាកសពមនុស្ស ៤​នាក់ផ្សេងទៀតជាថ្នូរនឹង​សម្បទាន​របស់អ៊ីស្រាអែល ដូចជា​ការបន្តដោះលែងអ្នកទោសប៉ាឡេស្ទីន និង​ការ​អនុញ្ញាត​ឲ្យ​ឧបករណ៍ធុនធ្ងន់​មាន​ដូចជា គ្រឿង​ចក្រ និង​យានជំនិះ​ធំៗចូលទៅក្នុងហ្គាហ្សា​ដែល​ចាំបាច់​សម្រាប់​ការ​សាងសង់ រុះរើ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម