Connect with us

ព័ត៌មានអន្ដរជាតិ

ត្រីបាឡែនជាង១៥០ក្បាលបានជាប់គាំង​​រដូករណែល​​​នៅ​ឆ្នេ​រសមុទ្រ​​អូស្រ្តាលី

បានផុស

នៅ

ត្រីបាឡែនជាង១៥០ក្បាល​ដែ​ល​មាន​ទម្ងន់​ចាប់​ពី៥០០គីឡូក្រាមទៅ៣តោន បានជាប់គាំង​យ៉ាងរដូក​រណែ​ល​​នៅឆ្នេរសមុទ្ររដ្ឋ Tasmania ប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៩ខែកុម្ភៈនេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថានបានឲ្យដឹងថាត្រីបាឡែនសរុបចំនួន១៥៧ក្បាលបានជាប់គាំងនៅជិតទីប្រជុំជននៃ​ព្រែក​ Arthur នៅឆ្នេរសមុទ្រភាគខាងលិចប្រទេស​អាស្រ្តាលី​​។ ការសង្កេតដំបូងបង្ហាញថា យ៉ាងហោចណាស់៩០ ក្នុង​ចំណោមពួកវានៅរស់។

មន្ត្រីទំនាក់ទំនងនៃនាយកដ្ឋានលោក Brendon Clark បានឲ្យដឹងថា ​លក្ខខណ្ឌសមុទ្រ និងបញ្ហាប្រឈមក្នុងការទទួលបានឧបករណ៍ឯកទេសទៅកាន់តំបន់ដាច់ស្រយាលកំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់ការឆ្លើយតប។ ជាមួយគ្នានេះត្រីបាឡែនអាចមានទម្ងន់ពី ៥០០ គីឡូក្រាម ដល់៣តោនដែលពិបាកក្នុងការបញ្ជូនពួកវាទៅកាន់សមុទ្រវិញ។

ត្រីបាឡែនទាំងនេះត្រូវបានគេរកឃើញកាលពីរសៀលថ្ងៃអង្គារ ដែលខ្លះអាចជាប់គាំងអស់រយៈពេល ៤៨ម៉ោងរហូតដល់ព្រឹកថ្ងៃពុធ។ អ្នកជំនាញកំពុងរកវិធីសមស្រប​ក្នុងការបញ្ជូនត្រីទាំងនេះទៅក្នុងសមុទ្រវិញ ដែលជាបញ្ហាមួយទាមទារឲ្យមានកម្លាំងមនុស្សច្រើន និងបង្កហានិភ័យដល់បុគ្គលិកផងដែរ។

លោកClark​បាន​បដិសេធ​មិន​ធ្វើ​ការ​សន្និដ្ឋាន​ថា​ហេតុ​អ្វី​បាន​ជា​មានការជាប់​គាំងនេះទេ។ លោក​បាន​បន្ត​ថា គ្រោង​ឆ្អឹង​ត្រី​បាឡែន​ដែល​ងាប់​នឹង​ត្រូវ​ពិនិត្យ​ដើម្បី​រក​តម្រុយ។

(រូបភាព៖​ AP)

ការជាប់គាំងនេះគឺជាលើកទីមួយរបស់ត្រីបាឡែន False killer នៅ Tasmania ចាប់តាំងពីឆ្នាំ១៩៧៤ ដោយកាលនោះមានហ្វូងត្រីបាឡែននេះជាង ១៦០ ក្បាល បានជាប់គាំងនៅលើឆ្នេរក្បែរទីក្រុង Stanley។

កាលពីឆ្នាំ ២០២២ ត្រីបាឡែន Pilot ចំនួន ២៣០ក្បាលបានជាប់គាំងនៅនៅឆ្នេរសមុទ្រភាគខាងលិចនៅឯកំពង់ផែ Macquarie ផងដែរ។ ចំណែកការជាប់គាំងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលីបានកើតឡើងនៅក្នុងកំពង់ផែដូចគ្នាក្នុងឆ្នាំ ២០២០ដែលត្រីបាឡែនចំនួន៤៧០ក្បាលបានជាប់គាំង។ ភាគច្រើននៃត្រីបាឡែនដែលជាប់គាំងនៅឆ្នេរសមុទ្រទាំងពីរលើកបានងាប់។

យ៉ាងណាមូលហេតុ​នៃ​ការ​ជាប់គាំងទាំងនេះ​នៅតែមិន​ច្បាស់​លាស់ ការសន្និដ្ឋានខ្លះថាដោយសារការ​វង្វេង​ដែល​បណ្ដាល​មក​ពី​សំឡេង​ខ្លាំង ជំងឺ​វ័យ​ចំណាស់របស់វា ការ​រង​របួស ការ​រត់​គេច​ពី​សត្វ​ផ្សេងតាមប្រមាញ់ និង​បញ្ហាអាកាសធាតុជាដើម​៕

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៤ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម