Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ មាន​៤ប្រទេស​ដែល​ជំទាស់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន

បានផុស

នៅ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Ukrinform កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ លោក​ប្រធានាធិបតី​ វ៉ា្លឌីមៀ ហ្សេលេនស្គី បាន​និយាយ​ថា មាន​ប្រទេស​ចំនួន​៤ ដែល​បាន​ជំទាស់​នឹង​អ៊ុយក្រែន ពាក់ព័ន្ធ​នឹង​ការ​​​ចូល​ជា​សមាជិក​អង្គការណាតូ។

លោក វ៉ា្លឌីមៀ ហ្សេលេនស្គី និង​លោក Recep Tayyip Erdoğan (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​សន្និសីទ​រួម​មួយ​នៅ​រដ្ឋធានី​អង់ការ៉ា នៃ​ប្រទេស​តួកគី លោក ហ្សេលេនស្គី បាន​លើក​ឡើង​ថា ប្រទេស​ទាំង​៤​ដែល​​ប្រឆាំង​​សមាជិកភាព​អ៊ុយក្រែន​នៅ​ក្នុង​ណាតូ មាន​ដូចជា សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ ហុងគ្រី និងស្លូវ៉ាគី។

យ៉ាង​ណាមិញ លោក ហ្សេលេនស្គី បាន​សង្កត់​ធ្ងន់​ថា ក្នុងករណីដែលអ៊ុយក្រែនមិនក្លាយជាសមាជិកណាតូ កងទ័ពខ្លាំង និងលទ្ធភាពនៃការដាក់ពង្រាយកងទ័ពពីប្រទេសផ្សេងៗអាចផ្តល់ការធានាសន្តិសុខប្រកបដោយប្រសិទ្ធភាព​សម្រាប់​​ក្រុង​កៀវ។

មេ​ដឹក​នាំ​អ៊ុយក្រែន បាន​និយាយ​ថា៖ «បច្ចុប្បន្ន អឺរ៉ុប បណ្តាប្រទេសណាតូ សហរដ្ឋអាមេរិក ពិតជាអាចផ្តល់ក្តីសង្ឃឹមដល់អ៊ុយក្រែន ជំនឿលើការធានាសន្តិសុខរឹងមាំ។ ជំនឿ​ដែល​ថាអ៊ុយក្រែននឹងក្លាយជាសមាជិកណាតូ។ ទោះយ៉ាងណាក៏ដោយ យើងមិន​​បាន​ឮការគាំទ្របែបនេះពីសហរដ្ឋអាមេរិកនៅថ្ងៃនេះទេ។ យើងដឹងថា ពួកគេ និងដៃគូអឺរ៉ុបមួយចំនួនទៀតមិនគាំទ្រសមាជិកភាពរបស់យើងនៅក្នុងអង្គការណាតូទេ។ ខ្ញុំ​គិត​ថា ​នេះ​ជា​គោលដៅ​សំខាន់​របស់​រុស្ស៊ី ហើយ​វា​ស្រប​​តាម​ការ​ចង់​បាន​មួយ​​នេះ។ មិន​អ៊ីចឹង​ទេ វា​ត្រូវ​មានការធានាសន្តិសុខដែលអាចត្រូវបានដាក់​ឲ្យ​ដំណើរការ -កងទ័ពអ៊ុយក្រែនដ៏រឹងមាំ និងវត្តមានទាហានមកពីប្រទេសផ្សេងទៀត ដូចជា អឺរ៉ុប អាមេរិក ដៃគូរបស់យើង»។

លោក ហ្សេលេនស្គី (រូបថត៖ Reuters)

លោក​បាន​បន្ថែម​ថា បញ្ហា​នៃ​ការ​ដាក់​ពង្រាយ​ទ័ព​​អន្តរ​ជាតិ​​នៅ​​​អ៊ុយក្រែន ​ត្រូវ​បាន​ពិភាក្សា​​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdoğan។

នៅក្នុងបរិបទនៃការធានាសន្តិសុខ និងកិច្ច​ចរចានាពេលខាងមុខ លោក ហ្សេលេនស្គី បាន​ប្រាប់​ថា អ៊ុយក្រែនមិនទទួលស្គាល់​ឡើយ​នូវ​ទឹកដី​ដែល​ត្រូវ​បាន​​ដណ្ដើម​កាន់កាប់​នៅ​ក្នុង​សង្គ្រាម​ថាជារបស់រុស្ស៊ីនោះទេ ដោយ​បន្ថែម​៖ «ភាគខាងកើតរបស់យើង គ្រីមៀរបស់យើង និងទីក្រុង និងភូមិផ្សេងទៀតទាំងអស់មានសារៈសំខាន់សម្រាប់យើង»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព១០ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

បទល្មើសចោរកម្ម
សន្តិសុខសង្គម២០ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម