ព័ត៌មានអន្ដរជាតិ
ក្រសួងគរជើងគ្នាច្រើនពេក វៀតណាមកាត់បន្ថយខ្ទេចមកសល់ត្រឹម១៤ក្រសួង
ក្នុងសកម្មភាពដ៏សំខាន់មួយដើម្បីបង្កើនប្រសិទ្ធភាពរដ្ឋបាលនិងកាត់បន្ថយការចំណាយ រដ្ឋសភាវៀតណាមបានអនុម័តផែនការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលឡើងវិញយ៉ាងទូលំទូលាយ។ កំណែទម្រង់នេះ មានគោលបំណងសម្រួលបរិក្ខាររបស់រដ្ឋដោយការច្របាច់បញ្ចូលគ្នា និងលុបចោលក្រសួង-ស្ថាប័នមួយចំនួន។

ការផ្លាស់ប្តូរគន្លឹះ
ការរួមបញ្ចូលគ្នារវាងក្រសួង-ស្ថាប័ន៖
- ក្រសួងផែនការនិងវិនិយោគ នឹងរួមបញ្ចូលគ្នាជាមួយ ក្រសួងហិរញ្ញវត្ថុ ដើម្បីបង្កើតជា ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច
- ក្រសួងដឹកជញ្ជូន នឹងរួមគ្នាជាមួយនឹង ក្រសួងសំណង់ ដើម្បីបង្កើត ក្រសួងហេដ្ឋារចនាសម្ព័ន្ធ
- ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ នឹងរួមបញ្ចូលគ្នាជាមួយ ក្រសួងធនធានធម្មជាតិនិងបរិស្ថាន ដើម្បីបង្កើតជា ក្រសួងកសិកម្ម និងបរិស្ថាន
- ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នឹងរួមគ្នាជាមួយ ក្រសួងព័ត៌មាននិងទំនាក់ទំនង ដើម្បីបង្កើត ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
- ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នឹងរួមបញ្ចូលគ្នាជាមួយ ក្រសួងមហាផ្ទៃ ដើម្បីបង្កើតជា ក្រសួងមហាផ្ទៃ
- គណៈកម្មាធិការជនជាតិភាគតិច នឹងបញ្ចូលមុខងារកិច្ចការសាសនាពីក្រសួងមហាផ្ទៃ បង្កើតជា ក្រសួងជនជាតិ និងសាសនា
ក្រសួង-ស្ថាប័នដែលមិនត្រូវបានផ្លាស់ប្ដូរ៖
- ក្រសួងការពារជាតិ
- ក្រសួងសន្តិសុខសាធារណៈ
- ក្រសួងយុត្តិធម៌
- ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម
- ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍
- ការិយាល័យរដ្ឋាភិបាល
- អធិការកិច្ចរដ្ឋាភិបាល
- ធនាគាររដ្ឋវៀតណាម
យោងតាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃទី១៨កុម្ភៈ២០២៥ ការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ កាត់បន្ថយចំនួនក្រសួងពី ១៨ មកសល់ត្រឹម ១៤ និងចំនួនទីភ្នាក់ងារថ្នាក់ក្រសួងពី ៤ មកសល់ត្រឹម ៣។ រដ្ឋាភិបាលវៀតណាម រំពឹងថា ការផ្លាស់ប្តូរទាំងនេះនឹងនាំឲ្យមានការថយចុះពី ១៥% ទៅ ២០% នៃរចនាសម្ព័ន្ធរដ្ឋក្នុងគោលបំណងសន្សំថវិការជាតិ និងបង្កើនប្រសិទ្ធភាពជាប្រព័ន្ធ។
ផែនការនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកវិនិយោគ អ្នកការទូត និងមន្ត្រី ដែលចាត់ទុកវាជាជំហានវិជ្ជមានឆ្ពោះទៅរកការលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពរដ្ឋបាល។ ទោះជាយ៉ាងណាក៏ដោយ ការពន្យារពេលផ្នែករដ្ឋបាលមួយចំនួនត្រូវបានរំពឹងទុកក្នុងរយៈពេលខ្លី ដោយសារការរៀបចំរចនាសម្ព័ន្ធឡើងវិញត្រូវបានអនុវត្ត។
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Hoa Binh បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដកនិយោជិតដែលបំពេញមុខងារមិនគ្រប់គ្រាន់ចេញពីប្រព័ន្ធ ដោយបញ្ជាក់ថា «ភ្នាក់ងាររដ្ឋមិនត្រូវជាជម្រកសុវត្ថិភាពសម្រាប់មន្ត្រីដែលគ្មានសមត្ថភាពទេ»។
ការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់វៀតណាមក្នុងការធ្វើទំនើបកម្មរដ្ឋាភិបាលរបស់ខ្លួន និងកែលម្អរដ្ឋបាលសាធារណៈ ស្របតាមនិន្នាការសកលនៃការសម្រួលរចនាសម្ព័ន្ធការិយាធិបតេយ្យ ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ៕
ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ