ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាឲ្យដករដ្ឋអាជ្ញានៅសល់ពីជំនាន់ ចូ បៃដិន ចោលទាំងអស់
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រើធម៌ក្តៅ ដោយបញ្ជាឲ្យបោសសម្អាតក្រសួងយុត្តិធម៌ តាមរយៈការដករដ្ឋអាជ្ញាដែលនៅសេសសល់ពីជំនាន់លោក ចូ បៃដិន ចោលទាំងអស់។

តាមការចុះផ្សាយរបស់ The Hill, ប្រមុខសេតវិមានបានបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារទី១៨ខែកុម្ភៈឆ្នាំ២០២៥ថា «៤ឆ្នាំមកនេះ ក្រសួងយុត្តិធម៌ត្រូវបានគេប្រើយកធ្វើជាអាវុធនយោបាយ មិនធ្លាប់មានពីមុនមកសោះ។ ដូច្នេះខ្ញុំបានបញ្ជាឲ្យបណ្តេញរដ្ឋអាជ្ញានៅសេសសល់ចោលទាំងអស់! យើងត្រូវបោសសម្អាតភ្លាមៗ និងស្តារទំនុកចិត្តមកវិញ។ យុគសម័យមាសរបស់អាមេរិក ត្រូវតែមានប្រព័ន្ធយុត្តិធម៌ដ៏ត្រឹមត្រូវ។ ចាប់ផ្តើមថ្ងៃនេះ!»។
ពាក់ព័ន្ធរឿងនេះ ក្រសួងយុត្តិធម៌អាមេរិក មិនទាន់និយាយអ្វីនោះទេ ហើយគេក៏មិនដឹងច្បាស់ដែរថាតើ រដ្ឋអាជ្ញាកាលជំនាន់លោក បៃដិន នៅសល់ប៉ុន្មាននាក់ទៀតដែលកំពុងធ្វើការក្នុងក្រសួង។

យ៉ាងណាក្តី រដ្ឋអាជ្ញាដែលតែងតាំងដោយអតីតប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន ជាច្រើនរូបនៅទូទាំងប្រទេស បានទទួលសារជូនដំណឹងបញ្ចប់ការងារពីសេតវិមានរួចទៅហើយ កាលពីសប្តាហ៍មុន។
លុះមកដល់ថ្ងៃអង្គារ មានរដ្ឋអាជ្ញាជាបន្តបន្ទាប់បានដើរចេញពីតួនាទីដូចជារដ្ឋអាជ្ញារដ្ឋ Maine, Arizona, Texas, South Carolina និង Montana ជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម