ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់ ហ្សេលេនស្គី កុំឲ្យតូចចិត្តតូចថ្លើម គ្មាននរណាមិនឲ្យអ៊ុយក្រែនចូលរួមកិច្ចចរចាទេ
«គ្មាននរណាម្នាក់ទាត់អ៊ុយក្រែនចោលទេ» ហើយមិនចាំបាច់បញ្ចេញប្រតិកម្ម«តូចចិត្តតូចថ្លើម»ឡើយ។ នេះជាការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលសំដៅលើកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាលពីពេលថ្មីៗ ក្នុងគោលបំណងដោះស្រាយសង្គ្រាមរយៈពេលបីឆ្នាំដែលកំពុងបន្តនៅប្រទេសអ៊ុយក្រែន។

លោក ពូទីន បានសង្កត់ធ្ងន់ថា រឿងដែលត្រូវធ្វើដំបូងគេ គឺការស្ដារទំនុកចិត្តរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដែលចាំបាច់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពប្រកបដោយប្រសិទ្ធភាព។
ការប្រកាសកាលពីថ្ងៃពុធទី១៩កុម្ភៈនេះ ធ្វើឡើងបន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នាពេលថ្មីៗនេះ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការតែងតាំងក្រុមចរចាសម្រាប់អ៊ុយក្រែន និងស្វែងរកវិធីដើម្បីកំណត់ឡើងវិញនូវទំនាក់ទំនងទ្វេភាគីរបស់ពួកគេ ដែលវិមានក្រឹមឡាំងបានពណ៌នាថា «ទាបជាងសូន្យ» ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
លោក ពូទីន បានសរសើរលទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃអង្គារនៅអារ៉ាប៊ីសាអូឌីត ដោយបន្ថែមថា៖ «តាមគំនិតរបស់ខ្ញុំ យើងបានបោះជំហានដំបូងដើម្បីបន្តការងារឡើងវិញក្នុងវិស័យជាច្រើនដែលមានផលប្រយោជន៍ទៅវិញទៅមក»។ មេដឹកនាំរុស្ស៊ី បន្តថា ទាំងនេះរួមមានបញ្ហាទាក់ទងនឹងមជ្ឈិមបូព៌ា ទីផ្សារថាមពលសកល និងកិច្ចសហប្រតិបត្តិការក្នុងលំហ។
លោក ពូទីន បានបញ្ជាក់ថា៖ «បើគ្មានការបង្កើនកម្រិតនៃការជឿទុកចិត្តរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកទេ វាមិនអាចទៅរួចឡើយក្នុងការដោះស្រាយបញ្ហាជាច្រើនរួមទាំងវិបត្តិអ៊ុយក្រែន»។

រដ្ឋាភិបាលអ៊ុយក្រែន និងអឺរ៉ុបមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចពិភាក្សានៅក្នុងរដ្ឋធានីរីយ៉ាដ ដែលបង្កើនការព្រួយបារម្ភរបស់ពួកគេថា រុស្ស៊ី និងអាមេរិកអាចនឹងកាត់បន្ថយកិច្ចព្រមព្រៀងដែលមិនអើពើផលប្រយោជន៍សន្តិសុខដ៏សំខាន់របស់ពួកគេ។
ប៉ុន្តែលោក ពូទីន បានបកទៅវិញថា រុស្ស៊ីមិនដែលបដិសេធការចរចាជាមួយអឺរ៉ុប ឬជាមួយទីក្រុងកៀវទេ ប៉ុន្តែវាមកពីពួកគេនោះទេដែលបានបដិសេធមិននិយាយជាមួយទីក្រុងមូស្គូកន្លងមក៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា