Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន វាយបកទៅ ត្រាំ វិញ 

បានផុស

នៅ

បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រើពាក្យធ្ងន់ៗ វាយប្រហារយ៉ាងចាស់ដៃលើប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី នោះ, ពេលនេះស្រាប់តែពេលនេះ មន្ត្រីជាច្រើនរូបនៅទីក្រុងកៀវ រួមទាំងអ្នកដែលធ្លាប់រិះគន់លោក ហ្សេលេនស្គី ផងដែរនោះ បានចេញមុខវាយបកទៅវិញ។ 

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននេះ លោក ត្រាំ បានបង្ហោះសារប្រមាថលោក ហ្សេលេនស្គី ថា ជាជនផ្តាច់ការគ្មានការបោះឆ្នោតនិងជាអ្នកកំប្លែង ដែលបោកប្រាស់លុយអាមេរិក៣៥០ពាន់លានដុល្លារ យកទៅជះក្នុងសង្គ្រាមដែលមិនអាចឈ្នះ។

យ៉ាងណា ជាការតបត រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Andrey Sibiga បានបង្ហោះសារលើបណ្តាញសង្គម X ថា «មន្ត្រីអ៊ុយក្រែន ត្រូវតែប្រញាប់ការពារមេដឹកនាំប្រទេសខ្លួន។ អ៊ុយក្រែន ត្រូវតែទប់ទល់នឹងការវាយប្រហារយោធាដ៏គួរឲ្យរន្ធត់បំផុត នៅក្នុងប្រវត្តិសាស្រ្តអឺរ៉ុបសម័យទំនើបឲ្យបាន។ ប្រជាជនអ៊ុយក្រែន និងប្រធានាធិបតី ហ្សេលេនស្គី របស់ពួកគេ មិនឱនក្បាលចំពោះលោក ពូទីន ដាច់ខាត។ គ្មាននរណាម្នាក់ អាចបង្ខំឲ្យអ៊ុយក្រែន ចុះចាញ់បានជាដាច់ខាត»។

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Andrey Sibiga (រូបថត៖ UNIAN)

ចំណែក លោក Boris Filatov អភិបាលក្រុង Dnipro បានបង្ហោះលើ Facebook ថា «ទោះយើងចូលចិត្ត ឬមិនចូលចិត្តលោក ហ្សេលេនស្គី ក៏ដោយ តែយើងសូម​ថ្កោលទោស​ទង្វើ​របស់​លោក ត្រាំ ព្រោះលោក ហ្សេលេនស្គី ជាប្រធានាធិបតីរបស់យើង។ ទាំង​អាមេរិកនិង​រុស្ស៊ី គ្មាន​សិទ្ធិ​និយាយ​អាក្រក់ពីលោក ហ្សេលេនស្គី ឡើយ»។

សូមជម្រាបជាថ្មីថា តាមពិតសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុករវាងលោក ត្រាំ និងលោក ហ្សេលេនស្គី គឺផ្តើមឡើង បន្ទាប់ពីគណៈប្រតិភូទីក្រុងវ៉ាស៊ីន បានជួបពិភាក្សាអំពីការបញ្ចប់សង្គ្រាមជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅឯប្រទេសអារ៉ាប៊ីសាអូឌីត ទាំងដែលគ្មានវត្តមានទីក្រុងកៀវ។

ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

លោក ហ្សេលេនស្គី បានបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលសហរដ្ឋអាមេរិក មើលរំលងខ្លួនមិនអញ្ជើញឲ្យចូលរួម ហើយលោកប្រកាសកាលពីថ្ងៃចន្ទទី១៧ខែកុម្ភៈឆ្នាំ២០២៥ថា អ៊ុយក្រែន នឹងមិនទទួលស្គាល់លទ្ធផលនៃជំនួបនេះឡើយ។ 

យ៉ាងណាក្តី ក្រោយមកលោក ត្រាំ បានឆ្លើយតបវិញដោយបញ្ជាក់ថា​ «​ប្រសិនបើ​អ៊ុយក្រែន​ចង់​បាន​កៅអី​នៅ​តុចរចាមែន គួរតែរៀបចំការបោះឆ្នោតសិន»។ មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមចោទ​ថា ​លោក​ ហ្សេលេនស្គី​​​នេះ​ឯង​ជាអ្នកធ្វើឲ្យសង្គ្រាមជាមួយរុស្ស៊ីផ្ទុះឡើងទៀតផង ហើយអ៊ុយក្រែនខ្លួនឯងទេដែលជាអ្នកបោះបង់ចោលឱកាសបញ្ចប់​សង្គ្រាមក្នុងរយៈពេល៣ឆ្នាំមកនេះនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Elon Musk លូកមាត់លូក ក ​រឿង​សង្គ្រាម​នៅ​អ៊ុយក្រែន ទាមទារ​ឲ្យ ហ្សេលេនស្គី រៀបចំ​ការ​បោះឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម