ព័ត៌មានអន្ដរជាតិ
ក្រឡាប់យន្តហោះនៅកាណាដាថ្ងៃមុន អ្នកដំណើរបានសំណងម្នាក់ ៣០ ០០០ ដុល្លារ
តាមការចុះផ្សាយរបស់ USA Today, ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ដែលជាម្ចាស់យន្តហោះក្រឡាប់ផ្ងារជើងនៅទីក្រុង Toronto នៃប្រទេសកាណាដា ថ្ងៃមុន បានប្រកាសផ្តល់ប្រាក់សំណងដល់អ្នកដំណើរក្នុងម្នាក់ ៣០ ០០០ដុល្លារអាមេរិក។

ក្រុមហ៊ុនបានចេញសេចក្តីប្រកាសកាលពីថ្ងៃពុធទី១៩ខែកុម្ភៈឆ្នាំ២០២៥ថា «តំណាងក្រុម Delta Care សូមជូនដំណឹងដល់អតិថិជនរបស់ខ្លួនថា នេះគឺជាកាយវិការដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ហើយក៏មិនប៉ះពាល់ដល់សិទ្ធិអ្វីដែរ»។
ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនក៏បញ្ជាក់ដែរថា មិនត្រឹមតែអ្នកដំណើរទេ សូម្បីអាកាសយានិក៤នាក់នៅលើយន្តហោះ ក៏ទទួលបានសំណង ៣០ ០០០ដុល្លារដូចគ្នា។

សូមជម្រាបជាថ្មី យន្តហោះរបស់ក្រុមហ៊ុន Delta Air Lines បានធ្លាក់អំឡុងពេលចុះចត រួចក៏ក្រឡាប់ឆេះនៅឯអាកាសយានដ្ឋាន Toronto Pearson កាលពីរសៀលថ្ងៃចន្ទទី១៧ខែកុម្ភៈឆ្នាំ២០២៥។
យន្តហោះនេះជាប្រភេទ CRJ900 ម៉ាស៊ីនមួយ របស់ក្រុមហ៊ុន Bombardier នៃប្រទេសកាណាដា។ វាមានផ្ទុកមនុស្ស៨០នាក់ (អ្នកដំណើរ៧៦នាក់និងអាកាសយានិក៤នាក់) ក្នុងដំណើរចេញពីទីក្រុង Minneapolis នៃរដ្ឋ Minnesota សហរដ្ឋអាមេរិក។

មូលហេតុបណ្តាលឲ្យយន្តហោះនេះជួបគ្រោះថ្នាក់ ត្រូវគេចង្អុលចំៗទៅកត្តាអាកាសធាតុ ព្រោះពេលកើតហេតុ ទីនោះមានខ្យល់ខ្លាំងណាស់និងមានព្រឹលធ្លាក់ទៀតផង បន្ទាប់ពីតំបន់ត្រូវវាយប្រហារដោយព្យុះព្រឹល។
យ៉ាងណា ជាសំណាងល្អដែរ ដែលគ្មាននរណាម្នាក់បាត់បង់ជីវិត ប៉ុន្តែមនុស្សចំនួន១៨នាក់ត្រូវរបួស ខណៈក្នុងនោះមាន៣នាក់ ត្រូវរបួសធ្ងន់ រួមទាំងកុមារម្នាក់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល