Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាងជើង រិះគន់​អាមេរិក​ជុំវិញ​រឿង​លក់​នាវាមុជ​ទឹក​នុយក្លេអ៊ែរ​ឲ្យ​អូស្ត្រាលី

បានផុស

នៅ

រដ្ឋាភិបាល​​ក្រុងព្យុងយ៉ាង បានចេញការថ្កោលទោសយ៉ាងខ្លាំងចំពោះ​កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS នាពេលថ្មីៗនេះ ដោយអះអាងថា វាបង្កការគំរាមកំហែងយ៉ាង​ខ្លាំង​ដល់ស្ថិរភាពក្នុងតំបន់។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA នៅ​ថ្ងៃ​ទី​២០​កុម្ភៈ​​​ចុះ​ផ្សាយ​រិះគន់​អាមេរិក ដែល​ធ្វើ​កិច្ច​ព្រមព្រៀង​តម្លៃ​ ៣​ពាន់លានដុល្លារជាមួយ​អូស្ត្រាលី ក្នុង​ការ​បង្កើនឧស្សាហកម្មនាវាមុជទឹករបស់​ខ្លួន។ អូស្ត្រាលី បាន​ប្រគល់​ប្រាក់​ជា​លើក​ដំបូង​ចំនួន ៥០០​លាន​ដុល្លារ​ឲ្យ​អាមេរិក នៅ​ក្រោម​កិច្ច​ព្រមព្រៀង​​មួយ​នេះ ខណៈ​ការ​ដឹក​ជញ្ជូន​នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ​ប្រភេទ Virginia នឹង​ចាប់​ផ្ដើម​នៅដើមទសវត្សរ៍ឆ្នាំ​​២០៣០​ខាង​មុខ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​កូរ៉េ​ខាង​ជើង​បង្ហាញ​ការ​ព្រួយ​បារម្ភ​លើ​សន្ធិ​សញ្ញា AUKUS។ នៅឆ្នាំ​២០២១ បន្ទាប់ពីការប្រកាសដំបូងនៃកិច្ចព្រមព្រៀង ទីក្រុងព្យុងយ៉ាងបាន​ប្រកូកប្រកាស​ថា សកម្មភាពបែបនេះអាចបង្ក​ឲ្យ​មាន «ការប្រកួត​ប្រជែង​អាវុធនុយក្លេអ៊ែរ» នៅក្នុងតំបន់។ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ​ព្រមាន​​ថា កិច្ច​ព្រម​ព្រៀង​នេះ​អាច​នឹង​«រំខាន​ដល់​តុល្យភាព​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»។

កិច្ចព្រមព្រៀង AUKUS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ រវាងអូស្ត្រាលី អង់គ្លេស និងអាមេរិក មានគោលបំណងពង្រឹងសមត្ថភាពការពាររបស់ប្រទេសអូស្ត្រាលី ចំពេលមានភាពតានតឹងកើនឡើងនៅឥណ្ឌូប៉ាស៊ីហ្វិក។ ខណៈពេលដែលអ្នកគាំទ្រអះអាងថាវាបម្រើជាវិធានការប្រឆាំងនឹងការគំរាមកំហែងក្នុងតំបន់ អ្នករិះគន់ រួមទាំងកូរ៉េខាងជើង និងចិនបានប្រកែកថា វាអាចបង្កើនភាពតានតឹងផ្នែកយោធា និងបង្ក​ឲ្យ​មានការប្រកួត​ប្រជែង​សព្វាវុធ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម