Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ ទំនាក់ទំនង​អាមេរិក-ចិន​គឺ​ល្អ​ខ្លាំង និង​អាច​​ធ្វើ​កិច្ចព្រៀមព្រៀង​ពាណិជ្ជកម្ម​ថ្មី

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងសុទិដ្ឋិនិយមអំពីអនាគតនៃទំនាក់ទំនងរវាង​អាមេរិក និងចិន ដោយបានលើកឡើងពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយរវាងប្រជាជាតិទាំងពីរ។

លោក ស៊ី ជីនពីង និង​លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ រំពឹងថានឹងមានដំណើរទស្សនកិច្ចរបស់​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់សហរដ្ឋអាមេរិក ទោះបីជាមិនមានពេលវេលាជាក់លាក់ណាមួយត្រូវបានផ្តល់​ឲ្យ​ក៏ដោយ។ មេ​ដឹក​​នាំ​អាមេរិក​រូប​នេះ ក៏​បានលើកឡើងពីការពិភាក្សាដែលកំពុងបន្តជាមួយ​ចិនទាក់ទងនឹងបញ្ហាដូចជា TikTok និងពាណិជ្ជកម្ម ដែលបង្ហាញពីឆន្ទៈក្នុងការចូលរួម​ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

សេចក្ដី​អត្ថាធិប្បាយ​នេះ កើតឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងរវាង​អាមេរិក និងចិន ពាក់ព័ន្ធ​នឹង​ជម្លោះពាណិជ្ជកម្ម និងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ។ ការរំពឹងទុកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏មានសក្តានុពលក្នុងទំនាក់ទំនងការទូត ដោយប្រទេសទាំងពីរកំពុងស្វែងរកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ និង​ដំណោះស្រាយដ៏​ល្អ។

សូម​បញ្ជាក់​ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងមានទំនាក់ទំនងតានតឹងអស់ជាច្រើនឆ្នាំជុំវិញភាពខុសគ្នារាប់ចាប់ពីពន្ធពាណិជ្ជកម្ម និងសន្តិសុខតាមអ៊ីនធឺណិតរហូតដល់ TikTok តៃវ៉ាន់ ហុងកុង សិទ្ធិមនុស្ស និងប្រភពដើមនៃ​ជំងឺ​កូវីដ​១៩៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម