Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

បានផុស

នៅ

មហាអំណាច​​​​អឺរ៉ុប​បានបង្ហាញនូវផែនការបញ្ជូនទ័ព ៣០​០០០នាក់ ទៅអ៊ុយក្រែន ដើម្បីធ្វើជាកងរក្សាសន្តិភាព នៅពេលរុស្ស៊ី-អ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ប៉ុន្តែគម្រោងនេះ ត្រូវបានភាគីរុស្ស៊ី ប្រតិកម្មទាំងក្តៅស្លឹកត្រចៀក និងប្រកាសក្តែងៗថា «ខ្លួនមិនអាចទទួលយកបានទេ»។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង់គ្លេសនិងបារាំង គឺជាប្រទេសចេញមុខចេញមាត់ជាងគេ ដើម្បីប្រកូកប្រកាសឲ្យអឺរ៉ុប បង្កើតសម្ព័ន្ធភាពមួយកែនទ័ពឲ្យបាន ៣០ ០០០នាក់ សម្រាប់បញ្ជូនទៅអ៊ុយក្រែន ព្រោះតែមើលឃើញស្ថានការណ៍ថា ប្រធានាធិបតីអាមេរិក កំពុងដក​ដៃ​ចេញពីទីក្រុងកៀវ និងបែរជាបន្ទន់ជំហរទៅខាងរុស្ស៊ីទៅវិញ។ 

តាមការចុះផ្សាយរបស់កាសែត Guardian, កងទ័ពដែលស្ថិតក្នុងផែនការនេះ គឺនឹងរ៉ាប់រងធានាសន្តិភាពដែនទឹកនិងដែនអាកាស ខ្លាំងជាងជើងគោក ប៉ុន្តែនឹងមិនបញ្ជូនទៅព្រំដែនភាគខាងត្បូង ប្រទេសអ៊ុយក្រែនឡើយ។ កងទ័ពនឹងត្រូវដាក់ឲ្យឈរជើងនៅតាមទីក្រុង និងកំពង់ផែសំខាន់ៗ ព្រមទាំងនៅរោងចក្រនុយក្លេអ៊ែរ ផងដែរ ដោយមានជំនួយពីសំណាក់យន្តហោះឈ្លបយកការណ៍។

(រូបថត៖ Reuters)

យ៉ាងណាក្តី មិនទុកឲ្យយូរឡើយ ភាគីរុស្ស៊ីស្រាប់តែបញ្ចេញប្រតិកម្មភ្លាមៗចំពោះគម្រោងការនេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានចេញមុខឆ្លើយតបទៅវិញ​ថា ទីក្រុមូស្គូកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ របាយការណ៍អំពីវត្តមានទ័ពណាតូ មកដីអ៊ុយក្រែន ពិតជាគួរឲ្យព្រួយបារម្ភមែនទែន វាប៉ះពាល់ខ្លាំងចំពោះសន្តិសុខរុស្ស៊ី។

លោកបន្តថា «នេះគឺជាប្រធានបទសំខាន់ណាស់សម្រាប់យើង ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ក៏បានសង្កត់ធ្ងន់ហើយដែរកាលពីថ្ងៃអង្គារថា វត្តមានរបស់កងកម្លាំងប្រដាប់អាវុធមកពីបណ្តាប្រទេសណាតូនៅអ៊ុយក្រែន គឺមិនអាចទទួលយកបានដាច់ខាតសម្រាប់យើង»។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov (រូបថត៖ Reuters)

សូមជម្រាបថា អឺរ៉ុបបានបង្ហាញផែនការនេះ ស្របពេលសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក កំពុងបែកបាក់ ចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែងនៅសេតវិមាន។ ទីក្រុងវ៉ាស៊ីនតោន បែរជាងាកទៅរករុស្ស៊ី ធ្វើឲ្យបារាំងនិងអង់គ្លេស មិនពេញចិត្ត រួចក៏ចេញមុខដឹកនាំយុទ្ធនាការជួយអ៊ុយក្រែនតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ នៅសប្តាហ៍ក្រោយ ប្រមុខដឹកនាំប្រទេសបារាំង Emmanuel Macron និងអង់គ្លេស Keir Starmer នឹងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ហើយគេកំពុងរង់ចាំមើលថា តើនឹងមានអ្វីកើតឡើងជាបន្តទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​នាយករដ្ឋមន្ត្រី​កាណា​​ដា​ចាប់ដៃ​ជាមួយអឺរ៉ុប​​​បន្តគាំទ្រ​អ៊ុយក្រែន ក្រោយ​ ​ត្រាំ​ វាយប្រហារ​ហ្សេលេនស្គី​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣៦ នាទីutes មុន

OREO ទទួលបានការចាប់អារម្មណ៍ជាសកលជាមួយនឹងការបង្ហោះនំរបស់ខ្លួនទៅក្នុងលំហអាកាស ជាមួយដំណើរកម្សាន្តអាវកាសទៅប្រទេសជប៉ុន

ព័ត៌មានជាតិ៨ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៨ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម