ព័ត៌មានអន្ដរជាតិ
ថៃ បដិសេធផ្គត់ផ្គង់អង្ករដល់កងទ័ពមីយ៉ាន់ម៉ា ហើយថាជាពាណិជ្ជកម្មធម្មតាតាមព្រំដែន
កងទ័ពរបស់ប្រទេសថៃបានបដិសេធការផ្គត់ផ្គង់អង្ករដល់កងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ហើយបាននិយាយកាលពីថ្ងៃសៅរ៍ថា រាល់ស្បៀងអាហារដែលត្រូវបានបញ្ជូនទៅព្រំដែនគឺជាផ្នែកមួយនៃពាណិជ្ជកម្មធម្មតាប៉ុណ្ណោះ ។
យោធាមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការថ្កោលទោសពីអន្តរជាតិជុំវិញការធ្វើរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ និងការបង្ក្រាបបង្ហូរឈាមទៅលើបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងយោធាដែលមនុស្សជិត ២៥០ នាក់ត្រូវបានសម្លាប់ ខណៈប្រទេសថៃក៏បានសម្តែងការព្រួយបារម្ភចំពោះការបង្ហូរឈាមនេះផងដែរ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/Thai-7.jpg)
ជំនួយដោយផ្ទាល់របស់ថៃដល់យោធាមីយ៉ាន់ម៉ាទំនងជានឹងទទួលការរិះគន់ពីអ្នកគាំទ្ររដ្ឋាភិបាលដែលត្រូវបានបណ្តេញចេញពីតំណែងដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ខណៈជ័យលាភីរង្វាន់ណូបែលរូបនេះត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារ ។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា កងទ័ពថៃបានផ្គត់ផ្គង់អង្ករ ៧០០ បាវដល់អង្គភាពកងទ័ពមីយ៉ាន់ម៉ានៅតាមព្រំដែនភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ។ ដោយដកស្រង់សំដីមន្ត្រីសន្តិសុខដែលមិនស្គាល់អត្តសញ្ញាណម្នាក់និយាយថា វាស្ថិតនៅលើបទបញ្ជារបស់រដ្ឋាភិបាលថៃ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/Thai-6.jpg)
លោកឧត្តមសេនីយ៍ទោ Amnat Srimak មេបញ្ជាការនៃកងកម្លាំង Naresuan បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កងទ័ពថៃមិនបានផ្គត់ផ្គង់អ្វីដល់កងទ័ពមីយ៉ាន់ម៉ាទេ ហើយក៏មិនមានការទាក់ទងណាមួយពីកងទ័ពមីយ៉ាន់ម៉ាដែលស្នើសុំជំនួយ ឬទាមទារជំនួយពីយើងដែរ ពីព្រោះពួកគេមានកិត្តិយសផ្ទាល់ខ្លួន” ។
លោក Amnat បាននិយាយថា “ខ្ញុំគិតថានេះជាការធ្វើពាណិជ្ជកម្មទៀងទាត់នៅច្រកព្រំដែនធម្មតា ។ យើងមិនរារាំងរឿងនេះទេប្រសិនបើការប្រព្រឹត្ដនោះមិនប្រឆាំងនឹងច្បាប់ និងអនុវត្តតាមនីតិវិធីគយ” ។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/Thai-8.jpg)
ប្រព័ន្ធផ្សព្វផ្សាយថៃបាននិយាយថា អង្គភាពកងទ័ពមីយ៉ាន់ម៉ាដែលត្រូវបានផ្គត់ផ្គង់នៅជិតព្រំដែនត្រូវបានកាត់ផ្តាច់ដោយកងកម្លាំងនៃសហភាពជាតិការ៉ែន (KNU) ជាក្រុមបះបោរជនជាតិភាគតិចដែលបានយល់ព្រមឲ្យមានបទឈប់បាញ់ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១២ ។
ទន្ទឹមនោះអ្នកនាំពាក្យរបស់ KNU មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ។ KNU បានបដិសេធការគាំទ្រចលនាប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ហើយថ្កោលទោសការធ្វើរដ្ឋប្រហារ និងការបង្ក្រាបរបស់យោធា ។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/Thai-9.jpg)
របបយោធាមីយ៉ាន់ម៉ាបានការពារការធ្វើរដ្ឋប្រហាររបស់ខ្លួនដោយនិយាយថា ការបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកាដែលឈ្នះដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី គឺជាការក្លែងបន្លំ ហើយការអះអាងរបស់ខ្លួនមិនត្រូវបានយកចិត្តទុកដាក់ដោយគណៈកម្មការរៀបចំការបោះឆ្នោតឡើយ ។ ពួកគេក៏បានសន្យាថានឹងមានការបោះឆ្នោតថ្មីមួយ ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទទេ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/commander-23-2.jpg)
ប្រព័ន្ធផ្សព្វផ្សាយថៃបានបង្ហាញរូបភាពនូវអ្វីដែលមើលទៅដូចជា ថង់អង្ករកំពុងត្រូវបានដឹកជញ្ជូនចូលទៅក្នុងឡានដឹកទំនិញនៅព្រំដែន ។ រូបភាពដែលគេឃើញដោយរ៉យទ័របានបង្ហាញបុរសមួយចំនួនស្លៀកពាក់ឯកសណ្ឋានយោធាឆ្លងកាត់ប្រទេសថៃ និងត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេ ។
ចលនារវាងប្រទេសថៃនិងមីយ៉ាន់ម៉ាត្រូវបានរឹតត្បិតយ៉ាងខ្លាំងចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតដោយការធ្វើពាណិជ្ជកម្មមានកំណត់ ។ អ្នកស្រុកបានប្រាប់អ្នកយកព័ត៌មានរ៉យទ័រថា ការឆ្លងកាត់ព្រំដែននេះបង្ហាញថាមិនមែនជាផ្លូវពាណិជ្ជកម្មធម្មតានោះទេ ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/03/coup-2.jpg)
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ