Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មរដ្ឋមន្ត្រីរវ៉ាន់ដា​ដែល​គាំទ្រ​​ក្រុមឧទ្ធាម​នៅកុងហ្គោ

បានផុស

នៅ

ក្រសួងរតនាគារសហរដ្ឋអាមេរិក បាន​ប្រកាស​​ដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ប្រទេស​រវ៉ាន់ដា និងសមាជិកជាន់ខ្ពស់​នៃក្រុមប្រដាប់អាវុធក្នុងជម្លោះនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ខណៈដែលក្រុមឧទ្ទាម M23 នៅទីនោះបន្តការវាយលុកជំរុញឱ្យមានជនភៀសខ្លួនទៅកាន់ប្រទេសប៊ូរុនឌីយ៉ាងច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២១ខែកុម្ភៈនេះ។

(រូបភាព៖ Facebook) លោក Lawrence Kanyuka Kingston និង លោកJames Kabarebe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា បុគ្គលពីររូបនិងអង្គភាពពីរជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការរំលោភសិទ្ធិមនុស្សនៅក្នុង DRC។ អ្នកដែលត្រូវបានដាក់ទណ្ឌកម្ម្មរួមមាន រដ្ឋមន្ត្រីការបរទេសនៃប្រទេសរវ៉ាន់ដាលោក James Kabarebe ដោយសារតែលោកគាំទ្រក្រុមប្រដាប់អាវុធ M23 និងលោក Lawrence Kanyuka Kingston សមាជិកជាន់ខ្ពស់ និងជាអ្នកនាំពាក្យសម្រាប់សម្ព័ន្ធទន្លេកុងហ្គោ ដែលគ្រប់គ្រងក្រុមហ៊ុនរបស់ M23 និងក្រុមហ៊ុនចំនួនពីរនៅក្នុងចក្រភពអង់គ្លេស និងប្រទេសបារាំង។

មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​ប្រទេស​រវ៉ាន់ដា​ដែល​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​អង្គការ​សហ​ប្រជាជាតិ អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត​ថា​ខ្លួន​គាំទ្រ​ក្រុម M23 ខាង​យោធានោះទេ។

រវ៉ាន់ដាបានចោទប្រកាន់ DRC ពីបទផ្តល់ជម្រកដល់ FDLR ដែលជាក្រុមប្រដាប់អាវុធបង្កើតឡើងដោយក្រុមHutus​ដែលបានចូលរួមក្នុងការសម្លាប់រង្គាលក្រុមជនជាតិ Tutsis ក្នុងអំឡុងការប្រល័យពូជសាសន៍រវ៉ាន់ដា ឆ្នាំ ១៩៩៤ ។ រដ្ឋាភិបាល DRC បានចោទប្រកាន់ប្រទេសរវ៉ាន់ដាមាន «មហិច្ឆតាអ្នកពង្រីកនិយម» និងកំពុងលួចយករ៉ែដ៏ច្រើនសន្ធឹកសន្ធាប់។ ពួកឧទ្ទាមនេះបានទទួលផលចំណេញយ៉ាងច្រើននៅភាគខាងកើត DRC បន្ទាប់ពីបានដណ្តើមយកទីក្រុង Goma និង Bukavu។

(រូបភាព៖ Reuters)

ពាក់ព័ន្ធបញ្ហានេះដែរប្រទេសអាល្លឺម៉ង់បានក៏បានកោះហៅឯកអគ្គរដ្ឋទូត រវ៉ាន់ដា ប្រចាំទីក្រុងប៊ែរឡាំង ដើម្បីតវ៉ាប្រឆាំងនឹងការរីកចំរើនរបស់ M23 នៅភាគខាងកើត DRCផងដែរ។ អាល្លឺម៉ង់ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភច្បាប់អន្តរជាតិ និងអំពាវនាវឲ្យរវ៉ាន់ដាដកកងទ័ពរបស់ខ្លួនចេញពីកុងហ្គោ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថាជម្លោះនៅក្នុង DRC បានជំរុញឱ្យមានលំហូរ​ជន​ភៀសខ្លួនដ៏ធំបំផុតចូលប្រទេសប៊ូរុនឌីក្នុងរយៈពេល២៥ ឆ្នាំមិនធ្លាប់មាន ខណៈដែលមនុស្សប្រហែល ៣០០០០នាក់បានឆ្លងកាត់ព្រំដែនដើម្បីគេចចេញពីការឈានទៅមុខរបស់ពួកឧទ្ទាម។

ជាមួយគ្នានេះការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ OHCHR បានបញ្ជាក់កាលពីថ្ងៃអង្គារថា ពួកឧទ្ទាមM23 បានសម្លាប់កុមារនៅ Bukavu ខណៈពួកឧទ្ទាមនេះមួយចំនួនក៏មិនទាន់គ្រប់អាយុផងដែរ។ OHCHR អំពាវនាវឱ្យប្រទេសរវ៉ាន់និង M23 គោរពសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ទោះយ៉ាងណាការស្លាប់របស់មនុស្សជាច្រើនត្រូវបានM23បដិសេដនិងទំលាក់កំហុសទៅលើកងទ័ពDRCទៅវិញ៕

(រូបភាព៖ Reuters)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម