Connect with us

ព័ត៌មានអន្ដរជាតិ

​ប៉ូលិស​ឆេក​ច្រាន​ចោលការវាយប្រហារ​ក្នុងសាលា​រៀន​​ជាអំពើភេរវកម្ម

បានផុស

នៅ

ក្មេងជំទង់ម្នាក់ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋ​ដោយ​ការ​វាយប្រហារ​និងសម្លាប់ស្ត្រីពីរនាក់ដោយ​ប្រើ​​​​កាំបិតកាលពីថ្ងៃព្រហស្បតិ៍នៅឯ​​កន្លែង​​លក់ទំនិញមួយក្នុងសាធារណរដ្ឋឆេក​ក្នុង​តំបន់​អឺរ៉ុប​​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២១ខែកុម្ភៈនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្លាប់ស្ថិតក្នុង​ចំណោមអ្នករងរបួសធ្ងន់ធ្ងរ ហើយ​​ក្រោយមក​​ប៉ូលិសបាន​បញ្ជាក់​ថា​ អ្នក​ទាំង​ពីរ​បាន​ស្លាប់​។ ការវាយប្រហារនេះបានកើតឡើងនៅក្នុងទីក្រុង Hradec Kralove ចម្ងាយប្រហែល១០០គីឡូម៉ែត្រភាគខាងកើតទីក្រុង Prague ​ប៉ុន្តែ​សមត្ថកិច្ច​​មិន​ទាន់​លាត​ត្រដាង​​អំពីមូលហេតុនោះទេ​។​

ប៉ូលិសបានឲ្យដឹងថា ការវាយប្រហារនេះមិនមែនជាការវាយប្រហារភេរវកម្មនោះទេ ហើយអ្នកវាយប្រហារទំនងជាវាយប្រហារជនរងគ្រោះដោយចៃដន្យ ខណៈជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណភ្លាមៗនោះទេ។

បន្ទាប់ពីកើតហេតុប៉ូលិសបានឃាត់ខ្លួនក្មេងប្រុសជនជាតិឆេកអាយុ ១៦ ឆ្នាំប្រហែល ១ គីឡូម៉ែត្រ ពីកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីការវាយប្រហារ។ កាំបិតមួយក៏ត្រូវបានគេរកឃើញនៅក្បែរនោះ ខណៈព័ត៌មានលម្អិតអំពីហេតុការណ៍មិនត្រូវបានដឹងនៅឡើយនោះទេ

នាយករដ្ឋមន្ត្រីលោក Petr Fiala ក៏បានបង្ហោះនៅលើXចូលរួមរំលែកទុក្ខដល់សាច់ញាតិសពផងដែរ។

ប៉ូលិសកំពុងធ្វើការស៉ើបអង្គេតលើករណីនេះនៅឡើយ។ មកដល់ពេលនេះស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង គ្មានគ្រោះថ្នាក់ដល់សាធារណជន ហើយសន្តិសុខនៅក្នុងទីក្រុងមិនត្រូវបានពង្រឹងនោះទេ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម