Connect with us

ព័ត៌មានអន្ដរជាតិ

​​​ម្ចាស់​ភោជនីយដ្ឋាន​ល្បី​ឈ្មោះ​​នៅ​ក្រុងឡុង​ដ៍​បាត់របស់​ តែមិនប្តឹងប៉ូលិស​​

បានផុស

នៅ

រូបសត្វឆ្មាជិត៥០០​ក្បាលត្រូវបានលួចក្នុងរយៈពេលមួយសប្តាហ៍ពីភោជនីយដ្ឋាន Gordon Ramsay ដែលទើបបើកថ្មីក្នុងទីក្រុងឡុងដ៍។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Guardian នៅថ្ងៃទី២១ខែកុម្ភៈនេះ។

(រូបភាព៖ PA) លោក​ Gordon James Ramsay
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ភោជនីយដ្ឋានអាយុ៥៨ឆ្នាំដែលជាមេចុងភៅដ៏ល្បី លោក Gordon James Ramsay ថ្មីៗនេះបានបើកដំណើរការភោជនីយដ្ឋានឈ្មោះថា Lucky Cat 22 Bishopsgate នៅក្នុងអគារខ្ពស់បំផុតមួយក្នុងទីក្រុងឡុងដ៍ ដែលដាក់តាំង​បង្ហាញពីរូបចម្លាក់ឆ្មាជប៉ុនដែលហៅថា maneki-neko ជាច្រើននៅក្នុងហាង។

លោក បានប្រាប់កម្មវិធី The Jonathan Ross Show របស់ ITV ថា៖«មានចោរលួចរូបសត្វឆ្មាចំនួន​៤៧៧រូបកាល​ពីសប្តាហ៍មុន»។ ដោយរូបឆ្មានីមួយៗមានតម្លៃ៥ដុល្លារជាង ដូចនេះចំនួននេះមានន័យថា លោក Ramsay ខាតបង់ប្រាក់ចំនួន២៧១៦ដុល្លារក្នុងអំឡុងពេលមួយសប្តាហ៍។

បើតាមប៉ូលិសទីក្រុងឡុងដ៍បាននិយាយថា ខ្លួនមិនបានទទួលរបាយការណ៍ណាមួយនៃការលួចពីភោជនីយដ្ឋាននោះទេ។ ទោះយ៉ាងណាប៉ូលិសកំពុងធ្វើការស៉ើបអង្គេតពីរបៀបនៃការលួចនេះ។

រូបចម្លាក់ maneki-neko ត្រូវបានមនុស្សមួយចំនួននៅក្នុងវប្បធម៌ជប៉ុនជឿថា នាំមកនូវសំណាងល្អ និងផ្ដល់លក្ខណៈពិសេសទាក់ទាញនៅក្នុងភោជនីយដ្ឋានផងដែរ។

គួរបញ្ជាក់ថា លោក​ Gordon James Ramsay គឺជាមេចុងភៅដ៏ល្បីល្បាញជនជាតិអង់គ្លេស ម្ខាស់ភោជនីយដ្ឋាន ពិធីករទូរទស្សន៍ និងជាអ្នកនិពន្ធ។ លោកត្រូវបានគេស្គាល់ក្នុងកម្មវិធីទូរទស្សន៍ Hell’s Kitchen និង Ramsay’s Kitchen Nightmares Reality TV។

ភោជនីយដ្ឋានរបស់គាត់គឺភោជនីយដ្ឋាន Gordon Ramsay ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ និងមានជាង៨០ ទីតាំងនៅទូទាំងពិភពលោកហើយបានទទួលរង្វាន់ ១៧ Michelin​ Stars ផងដែរ៕

(រូបភាព៖ Maneki-Neko Museum)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម