ព័ត៌មានអន្ដរជាតិ
ជំនួបកំពូល ត្រាំ-ពូទីននឹងផ្សព្វផ្សាយភ្លាម ពេលកំណត់ជាក់លាក់
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏ដូចជាសមភាគីសហរដ្ឋអាមេរិក លោក Marco Rubio បានបញ្ជាក់ជំហរដូចគ្នាថា ជំនួបកំពូលប្រមុខរដ្ឋមហាអំណាចនុយក្លេអ៊ែររុស្ស៊ីនិងអាមេរិក នឹងត្រូវផ្សព្វផ្សាយភ្លាមពេលកំណត់ជាក់លាក់។
កាលបរិច្ឆេទនៃជំនួបកំពូលរវាងប្រទេសមហាអំណាចទាំងពីរនៅតែលាក់យ៉ាងជិតរហូតដល់ពេលនេះ បើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា ជំនួបកំពូលរវាងលោកនិងលោកពូទីនអាចធ្វើឡើងនៅមុនដំណាច់ខែនេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែលលោកចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20 កាលកថ្ងៃទី២១ខែកុម្ភៈ ថា នៅពេលដែលជំនួបរវាងប្រធានាធិបតីរុស្ស៊ី និងសហរដ្ឋអាមេរិក លោក វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ ត្រូវបានបញ្ជាក់ ព័ត៌មាននេះនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈភ្លាមៗ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានស្រង់សម្តីលោក Lavrov ដូចបាននិយាយថា៖«នៅពេលដែលវាកើតឡើង អ្នកនឹងត្រូវបានគេជូនដំណឹង។ ចំពោះបញ្ហាដែលកំពុងពិភាក្សា ការរក្សាការសម្ងាត់គឺជាផ្នែកសំខាន់មួយនៃដំណើរការការទូត។ ខ្ញុំប្រាកដថា យើងនឹងជូនដំណឹងដល់អ្នកក្នុងពេលសមស្រប។ ជាដំបូង វានឹងធ្វើឡើងដោយអង្គភាពសារព័ត៌មានរបស់វិមានក្រឹមឡាំង»។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីដែលគេស្គាល់ថា វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយមុននេះថា ក្នុងអំឡុងពេលហៅទូរស័ព្ទរបស់ប្រធានាធិបតីរុស្ស៊ីនិងអាមេរិក ប្រមុខរដ្ឋទាំងពីរបានយល់ព្រមបន្តការទំនាក់ទំនងផ្ទាល់ខ្លួន និងរៀបចំកិច្ចប្រជុំដោយផ្ទាល់។
សារព័ត៌មានរ៉យទ័រកាលថ្ងៃទី២១ខែកុម្ភៈ បានផ្សាយថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោគ Marco Rubio បានអះអាងថា ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសមហាអំណាចទាំងពីរកើតមាន នៅពេលណាមានការរីកចម្រើនលើការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ក្រោយជំនួបលើកដំបូងកម្រិតរដ្ឋមន្ត្រីការបរទេសរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីកាលថ្ងៃទី១៨ខែកុម្ភៈនៅទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីត ភាគីទាំងពីរបានជជែកគ្នាជិត៥ម៉ោង ដោយផ្តោតលើការស្តារទំនាក់ទំនងការទូតនឹងគ្នាទៅរកភាពប្រក្រតីឡើងវិញ កំណត់របៀបវារៈសេដ្ឋកិច្ច ការទទួលស្គាល់ផលប្រយោជន៍គ្នាទៅវិញទៅមក ហើយការជជែករឿងរ៉ាវសន្តិភាពនៅអ៊ុយក្រែនត្រូវកំណត់ធ្វើឡើងដោយឡែក៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ