Connect with us

ព័ត៌មានអន្ដរជាតិ

សាហាវ! ផ្ទុះការបាញ់ប្រហារក្នុងក្លឹបរាត្រីនៅអាមេរិក ស្លាប់ និងរងរបួស ៨ នាក់

បានផុស

នៅ

ប៉ូលិសបាននិយាយថា មនុស្សម្នាក់បានស្លាប់ និង ៧ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការបាញ់ប្រហារមួយកាលពីថ្ងៃសៅរ៍នៅខាងក្នុងក្លឹបរាត្រីទីក្រុង Dallas ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងមនុស្ស ២ ក្រុមនៅក្នុងក្លឹបរាត្រី Pryme Night Club ។ មនុស្សម្នាក់នៅក្នុងក្រុមមួយក្នុងចំណោមក្រុមទាំងពីរបានដកកាំភ្លើងចេញ ហើយបើកការបាញ់ប្រហារធ្វើឲ្យមនុស្ស ៨ នាក់រងរបួស ។

អ្នកទាំង ៨ នាក់ដែលជាបុរស ៤ នាក់ និងស្ត្រី ៤ នាក់មានអាយុខ្ទង់ ២០ ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលក្រោយមកស្ត្រីម្នាក់ក្នុងចំណោម ៨ នាក់នោះត្រូវបានប្រកាសថាស្លាប់ ។ ទំហំនៃការរងរបួសរបស់មនុស្ស ៨ នាក់នោះមានស្ថានភាពស្រាលរហូតដល់ធ្ងន់ធ្ងរ ។

ប៉ូលិសបាននិយាយថា អ្នកបាញ់ប្រហារបានរត់គេចខ្លួន ខណៈការស៊ើបអង្កេតកំពុងបន្ត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Dallasnews

ចុចអាន ៖ ផ្ទុះការបាញ់ប្រហារក្នុងពិធីជប់លៀងនៅអាមេរិក ស្លាប់ និងរងរបួសមនុស្ស ១៥ នាក់

ចុចអាន ៖ ផ្ទុះការបាញ់ប្រហារក្នុងហាងលក់កាំភ្លើងនៅអាមេរិក ស្លាប់ ៣ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម