Connect with us

ព័ត៌មានអន្ដរជាតិ

ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩

បានផុស

នៅ

អ្នកវិទ្យាសាស្រ្តបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយក្រុមអ្នកស្រាវជ្រាវចិន រកឃើញមេរោគថ្មីមួយប្រភេទនៅក្នុងខ្លួនសត្វប្រចៀវ ហើយវាមានលក្ខណៈស្រដៀងទៅនឹងវីរុសកូរ៉ូណា ដែលជាភ្នាក់ងារបង្ករោគរាតត្បាតជាសកល សម្លាប់មនុស្សរាប់លាននាក់ទូទាំងពិភពលោក។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេរោគទើបរកឃើញនេះមានឈ្មោះ HKU5-CoV-2 ដែលមានសមត្ថភាពឆ្លងដល់មនុស្សនិងស៊ីសួត។ វាត្រូវបានរកឃើញក្នុងខ្លួនសត្វប្រចៀវមួយប្រភេទ នៅទីក្រុងហុងកុង។

អ្នកជំនាញមកពីមន្ទីរពិសោធន៍ក្វាងចូវ, បណ្ឌិត្យសភាវិទ្យាសាស្ត្រក្វាងចូវ, សាកលវិទ្យាល័យអ៊ូហាន និងវិទ្យាស្ថានវីរវិទ្យាអ៊ូហាន សុទ្ធតែសង្កត់ធ្ងន់លើសារៈសំខាន់នៃការតាមដានមេរោគដែលកំពុងលេចឡើងនេះ។

(រូបថត៖ Pixabay)

ទោះបីជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងមេរោគចិន Shi Zhengli បានឲ្យដឹងថា ដ្បិត HKU5-CoV-2 មានលក្ខណៈស្រដៀងទៅនឹង វីរុសកូរ៉ូណា ប៉ុន្តែបើឆ្លងដល់មនុស្សមែន វានឹងមិនបង្កភាពធ្ងន់ធ្ងរដូចកូរ៉ូណាទេ។ ចំពោះរោគសញ្ញាវិញ មេរោគថ្មីនេះ គឺចេញអាការដូចជំងឺកូវីដ១៩បេះបិទ។

កូវីដ១៩ គឺជាជំងឺរាតត្បាតដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោក។ វាចាប់ផ្តើមនៅទីក្រុង អ៊ូហាន ប្រទេសចិនក្នុងខែធ្នូឆ្នាំ២០១៩ ហើយក៏រីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទ្វីបអាស៊ី និងទូទាំងពិភពលោកនៅដើមឆ្នាំ២០២០។

(រូបថត៖ IT)

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នចំពោះជំងឺនេះ ក្នុងខែមករាឆ្នាំ២០២០ ហើយក៏ទទួលស្គាល់វាថា ជារោគរាតត្បាតនៅថ្ងៃទី១១ខែមីនានៃឆ្នាំនោះ។

គិតត្រឹមខែកុម្ភៈឆ្នាំ២០២៥ WHO ចេញរបាយការណ៍ថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ប្រមាណ ៧.១លាននាក់ ទូទាំងពិភពលោក ប៉ុន្តែការសិក្សាបង្ហាញថា តួលេខពិតប្រាកដ អាចខ្ពស់ជាងនេះឆ្ងាយណាស់ ពោលគឺអាចពី ១៩.១ទៅ ៣៦លាននាក់ឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤៤ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៩ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម