Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ សងសឹកអាមេរិក

បានផុស

នៅ

តាមការចុះផ្សាយរបស់របស់ Newsweek កាលពីថ្ងៃសៅរ៍ទី២២ខែកុម្ភៈឆ្នាំ២០២៥ ប្រទេសកូរ៉េខាងជើង បានគំរាមប្រើគ្រប់មធ្យោបាយ សងសឹកទៅទីក្រុងវ៉ាស៊ីនតោន ជាពិសេសគឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរតែម្តង ដោយសារមិនសប្បាយចិត្តចំពោះសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក ជាមួយកូរ៉េខាងត្បូង។

មីស៊ីលកូរ៉េខាងជើង (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា នេះមិនមែនជារឿងថ្មីឡើយ ដែលទីក្រុងព្យុងយ៉ាង គំរាមសងសឹកសហរដ្ឋអាមេរិក ជាក់ស្តែង ឲ្យតែពេលណាសម្ព័ន្ធមិត្តខាងលើទាំងពីរ ធ្វើសមយុទ្ធជាមួយគ្នា, កូរ៉េខាងជើង តែងយករឿងនោះ មកគំរាមហើយអះអាងពីភាពត្រឹមត្រូវនូវកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនជានិច្ច។

ដោយលើកឡើងពីវត្តមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B លើឧបទ្វីបកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ និងការបាញ់សាកល្បងមីស៊ីល ICBM Minuteman 3 កាលពីថ្ងៃសុក្រនៅមូលដ្ឋានកងកម្លាំងអវកាស Vandenberg, កូរ៉េខាងជើងនិយាយថា «សហរដ្ឋអាមេរិកនិងកងកម្លាំងមហាអំណាចរបស់ខ្លួន កាន់តែបង្កហេតុដល់យោធារបស់ខ្លួនច្បាស់ទៅៗហើយ។ ការបង្ហាញសាច់ដុំយោធាបែបនេះ បានបង្ហាញយ៉ាងច្បាស់ក្រឡែត ពីមហិច្ឆតារបស់រដ្ឋបាលអាមេរិកបច្ចុប្បន្នដែលគ្មានការផ្លាស់ប្តូរអ្វីសោះ។ រឿងនេះ អាចបង្កឲ្យមានការវាយប្រហារនុយក្លេអ៊ែរលើប្រទេសឬតំបន់ណាមួយក្នុងពិភពលោក ដោយគ្មានការព្រមានជាមុន»។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B (រូបថត៖ Military.com)

ទីក្រុងព្យុងយ៉ាងបន្តថា «កូរ៉េខាងជើងនឹងវាយបកតបត ទៅនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក និងសត្រូវផ្សេងទៀតដោយគ្រប់មធ្យោបាយយុទ្ធសាស្ត្រ ហើយបន្តសកម្មភាពយោធាប្រកបដោយការទទួលខុសត្រូវរបស់ខ្លួន ដើម្បីគ្រប់គ្រងបរិយាកាសសន្តិសុខនៅលើឧបទ្វីបកូរ៉េ»។

ដ្បិតតែមានការព្រមានដូច្នេះក្តី ប៉ុន្តែភាគីកូរ៉េខាងត្បូងនៅតែប្រកាសក្តែងៗថា សមយុទ្ធដែនអាកាសសប្តាហ៍នេះរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តអាមេរិក គឺមានគោលបំណងបង្អួតសមត្ថភាពកម្លាកូរ៉េខាងជើង ប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន ព្រមទាំងដើម្បីពង្រឹងកម្លាំងសាមគ្គីភាពរវាងអាមេរិក-កូរ៉េខាងត្បូង មិនខ្លបខ្លាចកូរ៉េខាងជើងឡើយ។

រីឯរដ្ឋបាលលោក ដូណាល់ ត្រាំ ឯណោះ ក៏ប្រកាសដែរថា ខ្លួននឹងនៅតែបន្តធ្វើសមយុទ្ធនាពេលអនាគតជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ដូចជាកូរ៉េខាងត្បូងនិងជប៉ុន ដោយមិនខ្លាចរអាកូរ៉េខាងជើង សូម្បីប៉ុនសរសៃសក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេស​ចំនួន​១១ ប្ដេជ្ញា​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ឲ្យ​បានខ្ជាប់ខ្ជួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ឧទ្យានជាតិវីរៈជ័យ ជាទីកន្លែងកម្សាន្តដ៏មនោរម្យសម្រាប់អ្នកនិយមចូលចិត្តធ្វើដំណើរផ្សេងព្រេង និងស្រឡាញ់ធម្មជាតិ

កីឡា៥ នាទីutes មុន

ស្វាយរៀង​ខាប់ លើក​ទី​​៧ មាន​៦​គូ ចុង​សប្តាហ៍​នេះ

កីឡា៧ នាទីutes មុន

ទស្សនីយភាព​កាន់​តែ​ប្លែក​ និង​អស្ចារ្យ​ សង្រ្កាន្ត​សៀមរាប​មាន​កីឡា​ប្រណាំង​សេះ​ជូន​ដល់​មហាជន​

ជីវិតកម្សាន្ដ១២ នាទីutes មុន

Park Bo Gum ទម្លាយឈុតគ្រោះថ្នាក់គ្មានតួជំនួស ត្រូវហែលកណ្ដាលសមុទ្រធំល្វឹងល្វើយ

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិចុះពិនិត្យសភាពការណ៍តាមព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកំពង់ត្រាច ដើម្បីធានាឱ្យបានជាព្រំដែនមិត្តភាព

Sokha Hotels

ព័ត៌មានពេញនិយម