ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី សុខចិត្តចុះចេញពីតំណែង ឲ្យតែអ៊ុយក្រែនមានសន្តិភាព ឬចូលណាតូបាន
ថ្លែងក្នុងវេទិកា «អ៊ុយក្រែនឆ្នាំ២០២៥» កាលពីថ្ងៃអាទិត្យទី២៣ខែកុម្ភៈ ប្រមុខដឹកនាំទីក្រុងកៀវ លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា លោកបានត្រៀមចិត្តត្រៀមកាយរួចរាល់អស់ហើយ ដើម្បីចុះចេញពីតំណែងប្រធានាធិបតីឲ្យតែអ៊ុយក្រែនទទួលបានសន្តិភាព ឬអាចចូលអង្គការណាតូបាន។

ឆ្លើយតបសំណួរអ្នកកាសែត លោកហ្សេលេនស្គីនិយាយថា «ខ្ញុំសុខចិត្តចុះចេញ ខ្ញុំគ្មានបំណងនៅកាន់តំណែងច្រើនឆ្នាំទៀតទេ។ បើអ្នកចង់ឲ្យខ្ញុំចេញពីកៅអីនេះ ខ្ញុំត្រៀមរួចជាស្រេច ប៉ុន្តែខ្ញុំក៏នឹងដោះដូរជាមួយសមាជិកភាពអង្គការណាតូផងដែរ»។
ការបញ្ជាក់របស់លោក ហ្សេលេនស្គី កើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហៅគាត់ថា ជាជនផ្តាច់ដែលគ្មានការបោះឆ្នោត កាលពីដើមសប្តាហ៍មុន ហើយថែមទាំងចោទគាត់ថា បោកលុយអាមេរិក៣៥០ពាន់លានដុល្លារ យកទៅជះក្នុងសង្គ្រាមជាមួយរុស្ស៊ី ទាំងដែលមិនអាចឈ្នះផងដែរ។

សូមជម្រាបថា លោកហ្សេលេនស្គី បានឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី២១ខែមេសាឆ្នាំ២០១៩ ដោយផ្តួលលោក Petro Poroshenko ក្នុងការបោះឆ្នោតជុំទី២ ដោយទទួលបានសំឡេង៧៣.២៣%ហើយក៏ចូលកាន់តំណែងនៅថ្ងៃទី២០ខែឧសភាឆ្នាំដដែលនោះ។
ទោះបីជាយ៉ាងណាក៏ដោយ អាណត្តិរបស់លោកហ្សេលេនស្គី បានផុតកំណត់នៅខែឧសភាឆ្នាំ២០២៤ ខណៈក្រុមអ្នករិះគន់បានចោទប្រកាន់មេដឹកនាំអ៊ុយក្រែនរូបនេះថា កំពុងព្យាយាមអូសបន្លាយជម្លោះដើម្បីបន្តកាន់អំណាច។
ជុំវិញរឿងនេះ ទីក្រុងមូស្គូបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនចាត់ទុកលោកហ្សេលេនស្គី ជាអ្នកតំណាងស្របច្បាប់របស់អ៊ុយក្រែនឡើយ ហើយថាគាត់ខ្វះអំណាចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ