Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក គាំទ្រអ៊ីស្រាអែល ដែល​ពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនជាង​៦០០​នាក់

បានផុស

នៅ

សហរដ្ឋអាមេរិក បានសម្តែងការគាំទ្រចំពោះការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការពន្យារពេលដោះលែង​អ្នកទោសប៉ាឡេស្ទីនចំនួន ៦២០​នាក់ ដែលជាវិធានការដែលបានព្រមព្រៀងគ្នាដំបូងក្រោមបទឈប់បាញ់ជាមួយក្រុមហាម៉ាស។

សកម្មភាព​ក្រុម​ហាម៉ាស​ដោះលែង​ចំណាប់ខ្មាំង (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពន្យារពេលនេះ កើតឡើងក្នុងការឆ្លើយតបទៅនឹងអ្វីដែលអ៊ីស្រាអែលពណ៌នាថាជា «អំពើ​ដ៏ព្រៃផ្សៃ» របស់​ក្រុមហាម៉ាស លើចំណាប់ខ្មាំងរបស់ខ្លួន បើ​ទោះ​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​នេះ​បាន​ដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល​ចំនួន​ ៦​នាក់​រួច​មក​ហើយ​កាល​ពី​សប្ដាហ៍​មុន។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ​​អាមេរិក លោក Brian Hughes បាននិយាយថា ការពន្យារពេលនេះគឺជា «ការឆ្លើយតបដ៏សមស្រប» ចំពោះសកម្មភាពរបស់ក្រុមហាម៉ាស។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបង្ហាញពីការត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រអ៊ីស្រាអែលនៅក្នុងវិធានការណាមួយដែលខ្លួនយល់ថាចាំបាច់ទាក់ទងនឹងក្រុមហាម៉ាស។

បទ​ឈប់​បាញ់​ដែល​មាន​ប្រសិទ្ធភាព​ចាប់​តាំង​ពី​​ថ្ងៃ​ទី​១៩​ខែ​មករា បាន​ជួយ​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ចំណាប់ខ្មាំង និង​អ្នក​ទោស​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស។ យ៉ាង​ណា​មិញ ឧប្បត្តិហេតុថ្មីៗនេះ រួមទាំងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃសាក​សព​ចំណាប់ខ្មាំង​ដែលបានប្រគល់មកវិញ បានធ្វើ​ឲ្យកិច្ចព្រមព្រៀងនេះកាន់តែតានតឹង។ ក្រុមហាម៉ាស បានប្រកាសថា ការចរចាបន្ថែមទៀតគឺជាប់ទាក់ទងនឹងអ៊ីស្រាអែលបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះលែងអ្នកទោសប៉ាឡេស្ទីន ដូចដែលបានព្រមព្រៀងគ្នាពីមុនមក។

បន្ថែម​ពី​លើ​ភាព​តានតឹង​នៅ​ក្នុង​ការ​ដោះដូរ​អ្នក​ទោស​និង​ចំណាប់​ខ្មាំង រថក្រោះរបស់អ៊ីស្រាអែលបានចូលទៅ​ដល់​ក្នុងតំបន់ West Bank ជាលើកដំបូងក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ជាពិសេសផ្តោតលើតំបន់ Jenin។ រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយ​ថា កងទ័ពនឹងបន្តនៅក្នុងជំរុំជនភៀសខ្លួន​រហូតដល់​រយៈពេល​មួយឆ្នាំ ជាមួយ​គោល​បំណង​ទប់​ស្កាត់​​ការ​វិលត្រឡប់​មក​វិញ​របស់ប្រជាជនប៉ាឡេស្ទីនប្រមាណ ៤០ ០០០នាក់ ដែលត្រូវបានផ្លាស់ទីលំនៅ​ពី​មុន។ សកម្មភាពនេះត្រូវបានថ្កោលទោសដោយអាជ្ញាធរប៉ាឡេស្ទីនថាជាការកើនឡើង​ភាព​តាន​តឹង​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ហើយពួកគេកំពុងស្វែងរកអន្តរាគមន៍ពីអន្តរជាតិ៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ីស្រាអែល ​ប្រាប់​ថា សាកសព​ម្នាក់​ដែល​ហាម៉ាស​ប្រគល់ឲ្យ មិនមែន​ជា​ចំណាប់ខ្មាំង​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម