Connect with us

ព័ត៌មានអន្ដរជាតិ

ថៃត្រៀមទទួលយកក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ២០០នាក់ពីអាជ្ញាធរកម្ពុជា

បានផុស

នៅ

សមត្ថកិច្ចថៃត្រៀម​ទទួលក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញចំនួន២០០​នាក់ពី​ក្រុង​ប៉ោយ​ប៉ែត ប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត naewna news កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ យីងយស ថេបចាំណុង ស្នងការនគរបាលភូមិភាគ២ ថៃ បាននិយាយអំពីករណីដែលសមត្ថកិច្ចកម្ពុជាចាប់ខ្លួនក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញបានចំនួនជាង២០០​នាក់ដែលមានមូលដ្ឋាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ហើយ​កំពុង​រៀបចំ​បញ្ជូន​ពួកគេ​ទៅឱ្យភាគីថៃ តាមច្រកឆ្លងព្រំដែនខ្លងលឹក ស្រុក​អារញ្ញ ​ខេត្ត​ស្រះកែវ។

ការត្រៀមបញ្ជូនក្រុមឧក្រិដ្ឋកម្មទាំងនេះ គឺបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក Thatchai Pitaneelabut អគ្គស្នងការនគរបាលជាតិថៃ និងលោកឧត្តមសេនីយ៍ទោ Thirachai Chamnanmo មេបញ្ជាការផ្នែកស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលជាតិថៃ បានធ្វើដំណើរទៅកម្ពុជា ដើម្បីសម្របសម្រួលកិច្ចប្រតិបត្តិការរួមគ្នារវាងប្រទេសទាំងពីរ ​ដើម្បី​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជនឆបោកអនឡាញ ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉ោយប៉ែត ហើយត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនបាន​ជាង២០០​នាក់ ក្នុង​នោះ​ជាង ១០០​នាក់​ជា​ជនជាតិ​ថៃ។

ទន្ទឹមគ្នានេះ សមត្ថកិច្ចថៃ នឹងធ្វើការបែងចែកជាពីរផ្នែក ពោលគឺត្រូវស្វែងរក​អ្នកដែលរង​គ្រោះ​ដោយ​សារការ​ជួញដូរ​មនុស្ស និងស៊ើបអង្កេតរកក្រុមឆបោកតាមអនឡាញ ដែលខណៈនេះសមត្ថកិច្ច​កម្ពុជាបាននិងកំពុងពិនិត្យបែងចែក​តាមនីតិវិធីនិង​ផ្លូវច្បាប់​របស់​កម្ពុជា ហើយនឹង​បញ្ជូនពួកគេទៅឱ្យភាគីថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម