Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលដាក់ពង្រាយរថក្រោះក្នុងតំបន់ West Bank ដើម្បី​រារាំង​ជនជាតិ​ប៉ាឡេស្ទីន​មិន​ឲ្យ​ត្រឡប់​មក​វិញ

បានផុស

នៅ

អ៊ីស្រាអែល បានដាក់ពង្រាយរថក្រោះចូលទៅក្នុងតំបន់ West Bank ជាលើកដំបូង​គិត​ចាប់តាំងពីឆ្នាំ​២០២២​ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងជំរុំជនភៀសខ្លួន។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិ​អ៊ីស្រាអែល លោក Israel Katz បានប្រកាស​កាល​ពី​ថ្ងៃ​ទី​២៣​កុម្ភៈ​ថា កងកម្លាំងអ៊ីស្រាអែលនឹងបន្តនៅក្នុងផ្នែកខ្លះនៃទឹកដី​តំបន់ West Bank យ៉ាងហោចណាស់មួយឆ្នាំ ដោយរារាំងប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលភៀសខ្លួនមិនឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេ​វិញ។

ប្រតិបត្តិការនេះ ដែលរួមមានការដាក់ពង្រាយរថក្រោះ Merkava ពីកងពលតូចពាសដែកលេខ​១៨៨ ទៅកាន់ទីក្រុង Jenin គឺជាផ្នែកនៃយុទ្ធសាស្ត្រទូលំទូលាយក្នុងការរុះរើហេដ្ឋារចនាសម្ព័ន្ធសកម្មប្រយុទ្ធនៅក្នុងតំបន់។ ចំណាត់ការនេះ កើតឡើងបន្ទាប់ពីឧប្បត្តិហេតុថ្មីៗនេះ រួមទាំងការផ្ទុះរថយន្តក្រុងនៅជិតទីក្រុង Tel Aviv ដែលអាជ្ញាធរអ៊ីស្រាអែលចាត់ទុកថាជា​ទង្វើ​ក្រុមសកម្មប្រយុទ្ធដែលកំពុងប្រតិបត្តិការពីតំបន់ West Bank។

មន្ត្រីប៉ាឡេស្ទីនបានថ្កោលទោស​ចំណាត់​ការ​របស់​អ៊ីស្រាអែល​នេះថាជា «ការកើនឡើង​ភាព​តាន​តឹង​ដ៏គ្រោះថ្នាក់» ដោយ​សង្កត់​ធ្ងន់​លើ​​តម្រូវការ​ការផ្លាស់ទីលំនៅយ៉ាងសំខាន់នៃគ្រួសារប៉ាឡេស្ទីន។ អង្គការមនុស្សធម៌រាយការណ៍ថា ទំហំនៃការផ្លាស់ទីលំនៅ​របស់​ប៉ាឡេស្ទីន​គឺមិនធ្លាប់មានពីមុនមកចាប់តាំងពី​សម័យ​សង្រ្គាម​៦​ថ្ងៃ​ឆ្នាំ​១៩៦៧។

សហគមន៍អន្តរជាតិកំពុងតាមដានស្ថានការណ៍​នេះ​យ៉ាងដិតដល់ ដោយមានការព្រួយបារម្ភអំពីផលប៉ះពាល់មនុស្សធម៌ និង​អស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់។ ចំណែក​ឯ​អង្គការសហប្រជាជាតិ បានអំពាវនាវ​ឲ្យ​​មាន​ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិដើម្បីការពារជនស៊ីវិល៕

(រូបថត៖ AP)
(រូបថត៖ AP)

ដោយ៖ ឈាង

ចុច​អាន៖ អាមេរិក គាំទ្រអ៊ីស្រាអែល ដែល​ពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនជាង​៦០០​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម