ព័ត៌មានអន្ដរជាតិ
បុគ្គលិកភាគច្រើនរបស់ USAID អស់ការងារធ្វើដោយសារលោក Elon Musk
បុគ្គលិកភាគច្រើននៅទីភ្នាក់ងារ USAID នឹងត្រូវផ្អាកការងារ ឬបណ្តេញចេញកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ខណៈដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលនិងមានបំណងបិទទីភ្នាក់ងារនេះ ដោយឲ្យលោកមហាសេដ្ឋី Elon Musk ជាអ្នកអនុវត្ត។ យោងការចេញផ្សាយរបស់សារព័ត៌មាននានានៅថ្ងៃចន្ទនេះ។

ប្រភពព័ត៌មានដែលដកស្រង់ដំណឹងនៅលើគេហទំព័ររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USIAD) បានឱ្យដឹងថា បុគ្គលិកប្រហែល១៦០០នាក់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនឹងត្រូវបញ្ឈប់ពីការងារនៅក្នុងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយកម្លាំងពលកម្ម។
បុគ្គលិកផ្សេងទៀតទាំងអស់ដែលត្រូវបានជួលដោយផ្ទាល់ដោយ USAID នឹងត្រូវបានដាក់ឱ្យឈប់សម្រាកទូទាំងពិភពលោក លើកលែងតែអ្នកដែលទទួលខុសត្រូវចំពោះមុខងារសំខាន់ៗនៃបេសកកម្ម ភាពជាអ្នកដឹកនាំស្នូល ឬកម្មវិធីដែលបានកំណត់ជាពិសេសតែប៉ុណ្ណោះ។
ទីភ្នាក់ងារនេះបាននិយាយថា បុគ្គលិកដែលនៅសេសសល់រំពឹងថានឹងបន្តធ្វើការ។ ជាមួយគ្នានេះ USAID ថានឹងផ្តល់មូលនិធិចំណាយលើការធ្វើដំណើរត្រឡប់មកវិញសម្រាប់បុគ្គលិកដែលមានមូលដ្ឋាននៅក្រៅប្រទេស។
គួររម្លឹកថាទីភ្នាក់ងារនេះបានប្រកាសកាលពីដើមខែនេះថាបុគ្គលិកទាំងអស់នឹងត្រូវបញ្ជាឲ្យឈប់សម្រាកក្រោយលោកត្រាំ មានបំណងបិទទីភ្នាក់ងារ។ ប៉ុន្តែកាលពីថ្ងៃសុក្រសប្ដាហ៍មុន ចៅក្រមសហព័ន្ធបានដកចេញបញ្ជាផ្អាកការអនុវត្តរបស់រដ្ឋបាល ត្រាំដើម្បីរំលាយ USAID។

សកម្មភាពទាំងនេះគឺជាជំហានឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំក្នុងការបិទទីភ្នាក់ងារ USAID ដែលមានបុគ្គលិកជាង ១០០០០នាក់ ដែលដំណើរការកម្មវិធីមនុស្សធម៌ និងការអភិវឌ្ឍន៍ជាច្រើននៅជុំវិញពិភពលោក។ មកដល់ពេលនេះថវិការបស់ USAID ជាង ៤០ ពាន់លានដុល្លារត្រូវបានគ្រប់គ្រងដោយសភា ដែលជាថវិកាឧបត្តម្ភកម្មវិធីរបស់ខ្លួនរាប់ចាប់ពីអភិបាលកិច្ច រហូតដល់ជំនួយស្បៀងសង្គ្រោះជីវិត។
គួររបញ្ជាក់ថាជាច្រើនទសវត្សរ៍កន្លងមកនេះ ទីភ្នាក់ងារដែលមានវ័យចំណាស់នេះបានប្រឈមមុខនឹងការរិះគន់នៅក្នុងវិស័យជំនួយសម្រាប់ការចំណាយលើសរបស់ខ្លួន ដោយលោក ត្រាំ និងសម្ព័ន្ធមិត្តរបស់គាត់ រួមទាំងមហាសេដ្ឋីផ្តល់ជំនួយ Elon Musk បានចោទប្រកាន់ USAID ថាមានការក្លែងបន្លំ ប៉ុន្តែបានផ្តល់ភស្តុតាងតិចតួចប៉ុណ្ណោះពីការចោទប្រកាន់នេះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត