ព័ត៌មានអន្ដរជាតិ
លក្ខណៈស្រដៀងគ្នារវាងវីរុសកូរ៉ូណាដែលបង្កជំងឺកូរីដ១៩និងមេរោគ HKU5-CoV-2
កាលពីសប្តាហ៍មុន អ្នកវិទ្យាសាស្រ្តចិន បានរកឃើញវីរុសកូរ៉ូណាមួយប្រភេទថ្មីឈ្មោះ HKU5-CoV-2 នៅក្នុងខ្លួនសត្វប្រចៀវ ហើយថា ហើយវាមានលក្ខណៈស្រដៀងទៅនឹងវីរុសកូរ៉ូណាដែរ ពោលគឺវាអាចចម្លងដល់មនុស្សនិងបំផ្លាញសួត ជាពិសេសអ្នកដែលមានប្រព័ន្ធសរីរាង្គខ្សោយ។

អ្នកជំនាញមកពីមន្ទីរពិសោធន៍ក្វាងចូវ, បណ្ឌិត្យសភាវិទ្យាសាស្ត្រក្វាងចូវ, សាកលវិទ្យាល័យអ៊ូហាន និងវិទ្យាស្ថានវីរវិទ្យាអ៊ូហាន កំពុងតាមដានវីរុសនេះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែធានាដល់សាធារណជនថា កុំមានការព្រួយបារម្ភឲ្យសោះ ដ្បិតមានអ្នកវិទ្យាសាស្រ្តមួយចំនួន ភ័យថា វាអាចបង្ករោគរាតត្បាតពេលឆ្លងពីសត្វមកមនុស្សនៅថ្ងៃណាមួយក៏ពិតមែន។
ដូចមេរោគ Coronavirus ដែរ, HKU5 ត្រូវបានរកឃើញនៅក្នុងសត្វប្រចៀវ ដែលជាស្គាល់ថាជាប្រភេទសត្វមានផ្ទុកមេរោគច្រើនប្រភេទនៅក្នុងខ្លួន ហើយមានមេរោគខ្លះអាចចម្លងទៅមនុស្សបានថែមទៀតផង។

តាមការចុះផ្សាយរបស់ Economic Times កាលពីចុងសប្តាហ៍, HKU5 ជាប្រភេទ beta-coronavirus ដែលជាក្រុមមេរោគដូចគ្នាទៅនឹង SARS-CoV-1, MERS-CoV និង SARS-CoV-2 ដែលជាភ្នាក់ងារបណ្តាលឲ្យកើតមានជំងឺ កូវីដ-១៩ ដែរ។
ការសិក្សាបង្ហាញថា HKU5 អាចចងភ្ជាប់ទៅនឹងប្រូតេអ៊ីន ACE2 របស់មនុស្ស ដូចទៅនឹងវីរុស SARS-CoV-2 ដើម្បីចូលទៅក្នុងកោសិកាដែរ។ សមត្ថភាពនេះបង្ហាញថា HKU5 មានសក្តានុពលក្នុងការឆ្លងកោសិកាមនុស្ស ដ្បិតបច្ចុប្បន្ន នៅមានកម្រិតទាបក៏ដោយ។
ដូច្នេះ គេមិនទាន់ព្រួយបារម្ភខ្លាំងពេកទេចំពោះ HKU5 ប៉ុន្តែតាមរយៈការសិក្សា អ្នកវិទ្យាសាស្ត្រអាចយល់ដឹងកាន់តែច្បាស់អំពីការវិវឌ្ឍរបស់ HKU5 និងវិធីទប់ស្កាត់រោគរាតត្បាតនាពេលអនាគត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម