Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ថ្កោលទោស​យន្តហោះ​ចម្បាំង​អ៊ី​ស្រា​អែ​ល​ដែល​ហោះ​ពីលើ​ពិធីបុណ្យ​សព​លោក Nasrallah

បានផុស

នៅ

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi នៅ​ថ្ងៃ​ទី​២៤​កុម្ភៈ​នេះ​បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយយន្តហោះចម្បាំងរបស់អ៊ីស្រាអែល ជុំវិញពិធីបុណ្យសពរបស់អតីតមេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah ក្នុងទីក្រុងបេរូត។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ហោះហើរ​​របស់​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល បានធ្វើ​ឡើងកាលពី​ថ្ងៃទី២៣​ខែកុម្ភៈ ខណៈ​មានអ្នកកាន់ទុក្ខរាប់ម៉ឺននាក់​នៅ​ក្នុង​ពិធី​បុណ្យ​លោក Nasrallah ហើយត្រូវបានមនុស្សជាច្រើនយល់ថា​ជាទង្វើបង្កហេតុ។

លោក Araghchi បាន​រៀបរាប់​ថា៖ «ខ្ញុំបានធ្វើជាសាក្សីដោយភ្នែករបស់ខ្ញុំផ្ទាល់ នូវ​ការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសលីបង់ ដោយយន្តហោះអ៊ីស្រាអែល ដែលបានហោះមកជិតក្បាលរបស់យើង នៅក្នុងការប៉ុនប៉ងដ៏គួរ​ឲ្យ​ខ្លាច​មួយដើម្បីបំភ័យមនុស្សដែលបានប្រមូលផ្តុំដើម្បីកាន់ទុក្ខ»។

ការហោះហើរក្នុងរយៈកម្ពស់ទាបរបស់យន្តហោះអ៊ីស្រាអែល​ពីលើការជួបជុំនេះ បានធ្វើឲ្យ​ភាពតានតឹងនៅក្នុងតំបន់កាន់តែខ្លាំងឡើង ដោយអ៊ីរ៉ង់បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រក្រុមហេសបូឡា និងប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែល។

ពិធីបុណ្យសពរបស់ Nasrallah ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងខែកញ្ញាឆ្នាំ​២០២៤ តំណាង​ឲ្យ​ភាពធន់ និង​ឥទ្ធិពល​របស់​ក្រុម​ហេសបូឡា ទោះបីជាមានភាពឯកោផ្នែកនយោបាយក៏ដោយ។ ព្រឹត្តិការណ៍នេះគូសបញ្ជាក់អំពីជម្លោះដែលកំពុងបន្ត និង​ភាព​​ស្មុគស្មាញ​នៃ​ទំនាក់ទំនង​​រវាង​អ៊ីស្រាអែល ហេសបូឡា និងអ៊ីរ៉ង់។

ការថ្កោលទោសរបស់អ៊ីរ៉ង់បង្ហាញពីការភាព​តាន​តឹង​កាន់តែខ្លាំង​រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីសកម្មភាពអស្ថិរភាពនៅមជ្ឈិមបូព៌ា៕

(រូបថត៖ AA)
(រូបថត៖ AP)

ដោយ៖ ឈាង

ចុចអាន៖ ហេសបូឡា ត្រៀម​រៀបចំ​បុណ្យ​សព​ដ៏​ធំ​សម្រាប់​អតីត​មេ​ដឹក​នាំ​របស់​ខ្លួន​គឺ​លោក Nasrallah

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម