ព័ត៌មានអន្ដរជាតិ
ពូទីន ប្រកាសត្រៀមខ្លួនធ្វើការជាមួយអាមេរិក អភិវឌ្ឍអណ្តូងរ៉ែកម្រ
ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍ Russia 1 ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក លើការអភិវឌ្ឍអណ្តូងរ៉ែនិងរោងចក្រចម្រាញ់រ៉ែកម្រជាពិសេសនៅក្នុងតំបន់ចំនួន៤ ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន។

មួយរយៈចុងក្រោយនេះ រដ្ឋបាលរបស់លោក ត្រាំ បានបង្ខំឲ្យប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេលេនស្គី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ធនធានរ៉ែកម្រឲ្យសហរដ្ឋអាមេរិក ជាថ្នូរនឹងជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោន ជួយដល់ទីក្រុងកៀវ ដើម្បីយកទៅប្រយុទ្ធក្នុងសង្គ្រាមជាមួយរុស្ស៊ី។
មកទល់ពេលនេះ អ៊ុយក្រែន មិនទាន់សម្រេចចិត្តឡើយថាតើ ខ្លួននឹងត្រូវយល់ព្រមលើរឿងនេះដែរឬក៏អត់។

យ៉ាងណាក៏ដោយ តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី២៥ខែកុម្ភៈឆ្នាំ២០២៥ លោកពូទីន លើកឡើងថា រុស្ស៊ីមិនខ្វល់ចំពោះកិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៊ុយក្រែនឡើយ ខណៈលោកសង្កត់ធ្ងន់ថា គេនៅតែមើលឃើញពីតម្លៃពិតប្រាកដនៃរ៉ែកម្ររបស់អ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះ មេដឹកនាំរុស្សីអះអាងថា ទីក្រុងមូស្គូផ្តោតតែលើការអភិវឌ្ឍរ៉ែកម្រផ្ទាល់របស់ខ្លួនប៉ុណ្ណោះ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងវិស័យសេដ្ឋកិច្ច។

លោកពូទីននិយាយថា «យើងត្រៀមខ្លួនរួចជាស្រេចអស់ហើយ ដើម្បីធ្វើការជាមួយដៃគូអាមេរិករបស់យើង ប្រសិនបើពួកគេបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយគ្នា ហើយនោះក៏រួមទាំងការអភិវឌ្ឍនៅក្នុងតំបន់ចំនួន៤ដែលបានវិលមកក្រោមការគ្រប់គ្រងរបស់រុស្ស៊ីវិញផងដែរដូចជា Donetsk,Lugansk, Kherson និង Zaporozhye»។
យោងតាមទស្សនាវដ្តី Forbes, អ៊ុយក្រែនមានធនធានរ៉ែតម្លៃជិត១៥ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣ ខណៈពាក់កណ្តាលនៃទ្រព្យសម្បត្តិរ៉ែនោះ គឺស្ថិតនៅក្នុងតំបន់ Donetsk និង Lugansk នេះឯង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន៖ កងទ័ពរុស្ស៊ីប្រយុទ្ធនៅសមរភូមិជាមួយអ៊ុយក្រែន គឺដើម្បី យុត្តិធម៌

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា