Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

បានផុស

នៅ

ក្នុងសន្និសីទកាសែតនៅសេតវិមានអំឡុងដំណើរទស្សកិច្ចទីក្រុងវ៉ាស៊ីនតោន, ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង បានប្រាប់ទៅសមភាគីអាមេរិក ដូណាល់ ត្រាំ ថា សន្តិសុខមិនមែនអាចកើតឡើងបាន លុះត្រាតែអ៊ុយក្រែន ចុះចាញ់សង្គ្រាមរុស្ស៊ីនោះទេ។

ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង (ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២៥ខែកុម្ភៈឆ្នាំ២០២៥ លោកម៉ាក្រុងបាននិយាយថា បើចង់បានសន្តិភាពនៅអ៊ុយក្រែន ត្រូវតែមានការធានាសន្តិសុខ មិនមែនឲ្យអ៊ុយក្រែន ទម្លាក់អាវុធចុះហើយក៏មិនមែនមានបទឈប់បាញ់ទាំងដែលគ្មានការធានាសន្តិសុខដែរ។

ចំណែកលោកត្រាំវិញ លោកចង់ឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយលោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដើម្បីជួបប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅពេលមានការព្រមព្រៀងគ្នា។

ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង (ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ពាក់ព័ន្ធបញ្ហានេះ លោកម៉ាក្រុង បានគូសបញ្ជាក់យ៉ាងច្បាស់ថា «​យើង​ចង់​បាន​សន្តិភាព​យ៉ាង​ឆាប់​រហ័សមែន ប៉ុន្តែ​យើង​មិន​ចង់​បាន​កិច្ចព្រមព្រៀង​ដែល​ទន់ខ្សោយ​នោះ​ទេ»។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាដែរថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ គួរតែរួមបញ្ចូលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអឺរ៉ុបទៅកាន់អ៊ុយក្រែន។

ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង (ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ស្របពេលជាមួយគ្នានោះ បើនិយាយពីប្រធានបទនៃសន្តិសុខរបស់អឺរ៉ុបវិញ, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោករីករាយដែលលោក ម៉ាក្រុង យល់ស្របថា ការចំណាយនិងបន្ទុកនៃការធានាសន្តិភាព ត្រូវតែជាបន្ទុករបស់ប្រជាជាតិអឺរ៉ុប មិនមែនសហរដ្ឋអាមេរិកតែម្នាក់ឯងទេ។ អឺរ៉ុបត្រូវតែប្រកាន់យកតួនាទីកណ្តាល ក្នុងការធានាសន្តិសុខរយៈពេលវែងឲ្យអ៊ុយក្រែន។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី គឺកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអឺរ៉ុប អំពីអនាគតនៃទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ខណៈលោក ត្រាំ កំពុងជំរុញរបៀបវារៈគោលនយោបាយការបរទេស « America First» និងដាក់សម្ពាធឲ្យបញ្ចប់សង្រ្គាមអ៊ុយក្រែនក្នុងពេលឆាប់ៗ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​មេដឹកនាំ​អឺរ៉ុប​​ធ្វើដំណើរតាមរថភ្លើង​​​​ទៅកាន់​​​ក្រុង​កៀវ​​​​ ចំថ្ងៃ​ខួប​៣ឆ្នាំ​នៃ​សង្គ្រាម​​នៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ពូទីន ប្រកាសត្រៀមខ្លួនធ្វើការជាមួយអាមេរិក អភិវឌ្ឍអណ្តូងរ៉ែកម្រ

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម៤៧ នាទីutes មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋប្រមាណជាង១០លាននាក់ ទទួល​ផលពីការបោសសម្អាតមីនក្នុងរយៈ​ពេល​ប្រមាណ៣២ឆ្នាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម៤៧ នាទីutes មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

យន្តហោះក្រុមហ៊ុន American Airlines ផ្ទុកអ្នកដំណើរ ១៩៩នាក់ រងការគំរាមបំផ្ទុះគ្រាប់បែក នៅលើអាកាស

ចរាចរណ៍២៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង បុកគ្នា ស្លាប់ម្នាក់ និង របួសធ្ងន់ ២ នាក់

Sokha Hotels

ព័ត៌មានពេញនិយម