Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី សង្ឃឹមថា សង្គ្រាមនឹងចប់ឆ្នាំនេះ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានចូលរួមក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអឺរ៉ុបបូកនាយករដ្ឋមន្ត្រីកាណាដា ហើយនៅពេលឆ្លើយតបសំណួរអ្នកកាសែតដែលសួរថាតើ លោកនិងប្រជាជនអ៊ុយក្រែនរំពឹងអ្វីខ្លះ ក្រោយភ្លើងសង្គ្រាមឆាបឆេះអស់រយៈពេល៣ឆ្នាំមកហើយនេះ ប្រមុខដឹកនាំទីក្រុងកៀវនិយាយថា «យើងសង្ឃឹមថា យើងអាចបញ្ចប់សង្គ្រាមនៅឆ្នាំនេះ»។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា យើងរំពឹង ភ្លើងសង្គ្រាមនឹងរលត់នៅឆ្នាំនេះ។ វាពិតជាពិបាកណាស់សម្រាប់ ប្រជាជាតិទាំងមូល។ យ៉ាងណា អ៊ុយក្រែន ត្រូវការការធានាសន្តិសុខដើម្បីទប់ស្កាត់មិនឲ្យទីក្រុងមូស្គូបកមកវិញ។ មានតែសមាជិកភាព EU និងណាតូទេ ទើបអាចជួយបាន។ 

ម្យ៉ាងលោកបង្ហើបថា ការដោះដូរឈ្លើយសឹកជាមួយរុស្ស៊ី ក៏ជាជំហានមួយឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដែរ។ ចាប់តាំងពីផ្ទុះសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានដោះដូរឈ្លើយសឹកគ្នា ចំនួន៦០លើក ដោយក្នុងនោះការដោះដូរទ្រង់ទ្រាយធំបំផុត គឺកើតឡើងកាលពីខែធ្នូឆ្នាំ២០២៤ ដែលមានការដោះដូរឈ្លើយសឹក រាប់រយនាក់។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

មុននេះដែរ លោក​ ហ្សេលេនស្គី បញ្ជាក់យ៉ាងច្បាស់ថា លោកត្រៀមចិត្តត្រៀមកាយរួចរាល់អស់ហើយ ដើម្បីចុះចេញពីតំណែងប្រធានាធិបតីឲ្យតែអ៊ុយក្រែនទទួលបានសន្តិភាព ឬអាចចូលអង្គការណាតូបាន។ 

ថ្លែងក្នុងវេទិកា «អ៊ុយក្រែនឆ្នាំ២០២៥» កាលពីថ្ងៃអាទិត្យទី២៣ខែកុម្ភៈ លោកហ្សេលេនស្គី បានឆ្លើយតបទៅអ្នកកាសែតថា «ខ្ញុំសុខចិត្តចុះចេញ ខ្ញុំគ្មានបំណងនៅកាន់តំណែងច្រើនឆ្នាំទៀតទេ។ បើអ្នកចង់ឲ្យខ្ញុំចេញពីកៅអីនេះ ខ្ញុំត្រៀមរួចជាស្រេច ប៉ុន្តែខ្ញុំក៏នឹងដោះដូរជាមួយសមាជិកភាពអង្គការណាតូផងដែរ»។

មេដឹកនាំអឺរ៉ុប (រូបថត៖ Reuters)

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអឺរ៉ុបថ្ងៃចន្ទ គឺរួមមានប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa និងមេដឹកនាំនៃប្រទេសកាណាដា ដាណឺម៉ាក អ៊ីស្លង់ ឡេតូនី លីទុយអានី ហ្វាំងឡង់ ន័រវេស អេស្ប៉ាញ និងស៊ុយអែត ដែលអ្នកទាំងអស់នេះ សុទ្ធសឹងបង្ហាញការគាំទ្រដល់អ៊ុយក្រែន។

មេដឹកនាំផ្សេងទៀត ដែលរួមមានមកពីចក្រភពអង់គ្លេស អាល្លឺម៉ង់ និងជប៉ុន គឺបាននិយាយតាមរយៈVideo Link ប៉ុន្តែគេមិនឃើញមានតំណាងសហរដ្ឋអាមេរិកទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

​Zhao Lusi ​​ឡើង​ជម្រាល​ទីបេទាំងលំបាក ​ចំពេល​​​​សុខភាពហាក់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ហេង សួរ ៖ ចំណុចស្នូល នៃការសិក្សារបស់ TVET គឺ រៀនទ្រឹស្ដីតិច អនុវត្តច្រើន ហាត់ការជាក់ស្ដែងរយៈពេលខ្លី អាចចេញប្រកបការងារឆាប់

ជីកសិកម្ម
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

វៀតណាមរំពឹង​ពី​កំណើន​​​ការនាំចេញជីកសិកម្ម ចំពេលតម្លៃកើនឡើង

សេដ្ឋកិច្ច២៦ នាទីutes មុន

កម្ពុជាដាក់ឱ្យដំណើរការរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ​

គ្រឿងញៀន
សន្តិសុខសង្គម២៩ នាទីutes មុន

ទីប្រឹក្សាអាជ្ញាធរជាតិគ្រឿងញៀន បង្ហាញយុទ្ធសាស្ត្រ៦ចំណុចពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម២ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

អគ្គិភ័យ
សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

បុរសម្នាក់ ដុតផ្ទះជីតាខ្លួន និងអ្នកជិតខាងចំនួន ២ខ្នង ឆេះខ្ទេចគ្មានសល់ នៅស្រុកអណ្ដូងមាស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មានការផ្ទុះនៅស្ថានកុងស៊ុលរុស្ស៊ី ក្នុងប្រទេសបារាំង

Sokha Hotels

ព័ត៌មានពេញនិយម