Connect with us

ព័ត៌មានអន្ដរជាតិ

​មនុស្ស​​រាប់​ពាន់​នាក់​ជាប់​នៅ​តាម​ព្រំដែន​ថៃ-មីយ៉ាន់ម៉ា ក្រោយ​បង្ក្រាប​ល្បែងអនឡាញច្រើន​​

បានផុស

នៅ

បន្ទាប់ពីការបង្ក្រាប​លើ​ការ​ឆបោក​តាមអនឡាញ​ដែល​សង្គ្រោះបាន​មនុស្ស​ចម្រុះជាតិសាសន៍លើបរិវេណដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជន ខណៈនេះ ជនបរទេសរាប់ពាន់នាក់ដែលត្រូវបានដោះលែងពីមជ្ឈមណ្ឌលប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅក្នុងប្រទេស​មីយ៉ាន់ម៉ាត្រូវបានជាប់គាំងនៅព្រំដែនថៃ។ យោង​សារព័ត៌មាន Bangkok Post។

(រូបភាព៖​ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាជ្ញាធរ​បី​ប្រទេស​​ រួម​មាន​ប្រទេសចិន ថៃ និងមីយ៉ាន់ម៉ា បានព្យាយាមរុះរើមជ្ឈមណ្ឌលឆបោក និងប្រតិបត្តិការអនឡាញខុសច្បាប់នៅតាមព្រំដែន ដែលមាននៅប្រទេស​ជា​ច្រើន​នៅ​អាស៊ីអាគ្នេយ៍និងមនុស្សរាប់សែននាក់ត្រូវបានជួញដូរដោយក្រុមអ្នកលេង។ នេះបើយោងតាមអង្គការសហប្រជាជាតិ។

មន្ត្រី​ជាន់​ខ្ពស់​ថៃ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប៉ូលិស​ថៃ និង​កម្ពុជា​បាន​ឆ្មក់​ចូល​អគារ​មួយ​ក្នុង​ក្រុង​ជាប់​ព្រំដែន​មួយ​​និង​បាន​​​ជួយ​សង្គ្រោះ​​​ជនបរទេស​ចំនួន២១៥​នាក់​។ ក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ា ចំនួនពីរ គឺកងទ័ពជាតិ Karen (KNA) និងកងទ័ពប្រជាធិបតេយ្យ Karen Buddhist (DKBA) បច្ចុប្បន្នកំពុងគ្រប់គ្រងអតីតបុគ្គលិកមជ្ឈមណ្ឌលបោកប្រាស់ប្រហែល៧០០០នាក់ ប៉ុន្តែមិនអាចបញ្ជូនពួកគេទៅប្រទេសថៃបានទេ។

ចំណែកកងកម្លាំងឆ្មាំព្រំដែន Karen ( BGF) ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចាប់ជនបរទេសចំនួន ៦៥០០នាក់ បន្ទាប់ពីបានបង្ក្រាបមជ្ឈមណ្ឌលឆបោកនៅ Shwe Kokko និង KK Park ដែលគ្រប់គ្រងដោយចិន និងបាននិរទេសជនជាតិចិនចំនួន ៦២១ នាក់មកហើយ។

កងកម្លាំងនេះចង់ឱ្យរដ្ឋាភិបាលថៃ និងស្ថានទូតនៃប្រទេសទាំងអស់ សម្របសម្រួលជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេសដែលនៅសេសសល់ ដោយសារវត្តមានរបស់ពួកគេគឺជាបន្ទុកដ៏ច្រើនសម្រាប់ BGF ខណៈ​មនុស្ស​​​ជាច្រើន​កំពុង​ជាប់គាំង​ហើយ​ការ​ខ្វះ​ការ​ឆ្លើយតប​របស់​ប្រទេស​ថៃ​កំពុង​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង ជាពិសេសបញ្ហាកង្វះអនាម័យ និងកន្លែងថែទាំសុខភាព។

(រូបភាព៖ Reuters)

ក្រសួងការបរទេសថៃ បាននិយាយថា បច្ចុប្បន្នភ្នាក់ងារកំពុងរៀបចំផែនការសម្រាប់ការធ្វើមាតុភូមិនិវត្តន៍​ដែលដំណើរការដោយផ្អែកលើការឆ្លើយតបរបស់ស្ថានទូត ឬប្រទេសដើមកំណើត។ ឧបនាយករដ្ឋមន្រ្តីនិង​រដ្ឋមន្ត្រី​ការពារជាតិថៃ លោក Phumtham Wechayachai ក៏បានឲ្យដឹងដែរថា ប្រទេសថៃមិនមានលទ្ធភាពទទួលយកមនុស្សបន្ថែមទៀតទេ លុះត្រាតែ ស្ថានទូតបរទេសធ្វើមាតុភូមិនិវត្តន៍អ្នកដែលឆ្លងកាត់មកដល់ថៃនោះរួចរាល់។

ប្រទេស​ថៃ​ក្នុង​ខែ​នេះ​បាន​ទទួល​យក​បុគ្គលិក​មជ្ឈមណ្ឌល​ឆបោក​ក្រៅពីជនជាតិចិនចំនួន ២៦០នាក់ ដែល​ជាង​ពាក់​កណ្តាល​មក​ពី​ប្រទេស​អេត្យូពី និងគ្មាន​ស្ថានទូត​ក្នុង​ប្រទេស។ អាជ្ញាធរថៃ ក៏បានអនុញ្ញាតឱ្យចិនធ្វើមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួនចំនួន ៦២១នាក់តាមរយៈជើងហោះហើរជាបន្តបន្ទាប់កាលពីសប្តាហ៍មុនផងដែរ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌល​ឆបោក​បាន​ដំណើរការ​ក្នុង​តំបន់​ទាំងនេះអស់​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ត្រូវ​បានពិនិត្យ​ឡើងវិញ​បន្ទាប់​ពី​ការ​ជួយ​សង្គ្រោះ​តារា​សម្ដែង​ចិន Wang Xing ដែល​ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឱ្យ​ទៅ​ប្រទេស​ថៃ​ជាមួយ​នឹង​ការ​សន្យា​ការងារ តែត្រូវបានចាប់​ពង្រត់​ឲ្យទៅធ្វើការបោកប្រាស់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ចាប់តាំងពីពេលនោះមក បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយមជ្ឈមណ្ឌលឆបោក រួមទាំងការកាត់ផ្តាច់ថាមពល ប្រេងឥន្ធនៈ និងអ៊ិនធឺណិតរបស់ប្រទេសថៃទៅកាន់តំបន់ដែលមានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលឆបោក។

គិតចាប់តាំងពីខែមីនាឆ្នាំ២០២២ការខាតបង់ផ្នែកហិរញ្ញវត្ថុដែលកើតឡើងដោយជនរងគ្រោះពីការបោកប្រាស់ទូរគមនាគមន៍នៅក្នុងប្រទេសថៃតែមួយមានចំនួន ៨០ពាន់លានបាតថៃទៅហើយ៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម