Connect with us

ព័ត៌មានអន្ដរជាតិ

​ថាក់ស៊ីន​​​ប៉ុងប៉ង​ស្តារ​សន្តិភាព​​នៅ​ភាគខាងត្បូង​ប្រទេស​ដែលធ្លាប់​បះបោ​រទាមទារបំបែកខ្លួន​​

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រីនិង​រដ្ឋមន្ត្រី​ការពារជាតិថៃ លោក Phumtham Wechayachai បានសម្តែងការគាំទ្រចំពោះទស្សនៈរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ទាក់ទងនឹងការស្តារសន្តិភាពនៅតំបន់ភាគខាងត្បូងនិងបានជំរុញឱ្យក្រុមបះបោរបញ្ឈប់អំពើហិង្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៥ខែកុម្ភៈនេះ។

(រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Phumtham ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរនោះ បានដកស្រង់សម្តីលោក ថាក់ ស៊ីន ថា ការស្ដារសន្តិភាពនៅក្នុងតំបន់នឹងតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូណេស៊ី ជាមួយនឹងការអភិវឌ្ឍជាវិជ្ជមានដែលរំពឹងទុកនៅឆ្នាំនេះ។

យោងតាមឧបនាយករដ្ឋមន្ត្រី លោកថាក់ស៊ីនបានទៅបំពេញទស្សនកិច្ចក្នុងតំបន់ក្នុងតួនាទីជាទីប្រឹក្សាក្រៅផ្លូវការរបស់ប្រធានអាស៊ាន ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខជាមួយមន្ត្រីនៅភាគខាងត្បូងនិងលើកកម្ពស់សហគមន៍ពហុវប្បធម៌សន្តិភាព។ លោក Phumtham បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះដំណើរការសន្តិភាព និងបានជំរុញឱ្យក្រុមបះបោរបញ្ឈប់អំពើហិង្សា និងបង្ហាញពីការប្តេជ្ញាចិត្តចំពោះសន្តិភាព។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាលោក Phumtham គាត់បានលេងការបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន Narathiwat ភ្លាមៗមុនពេលលោក ថាក់ស៊ីន មកដល់កាលពីថ្ងៃអាទិត្យ ដោយ គ្រាប់បែក​នោះបានលាក់នៅក្នុងរថយន្តភីកអាប់របស់អ្នកពន្លត់អគ្គីភ័យដែលចតនៅជិតប៉មបញ្ជានៅអាកាសយានដ្ឋាន Narathiwat ក្នុងសង្កាត់ Muang និងបានផ្ទុះនៅមុនពេលគណៈប្រតិភូរបស់លោកថាក់ស៊ីនបានចុះចតនៅព្រឹកថ្ងៃអាទិត្យ។

(រូបភាព៖ Bangkok Post)

គួរបញ្ជាក់ថាដំណើរ​ទស្សនកិច្ច​នេះគឺ​ជា​លើក​ដំបូង​របស់​លោក​ថាក់ស៊ីន​ទៅ​កាន់​តំបន់​នេះ​ចាប់​តាំង​ពី​បាន​ទៅ​ទីនោះ​កាល​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ប្រហែល​ពីរ​ទសវត្សរ៍​មុន។ ក្នុងអំឡុងពេលទស្សនកិច្ចកាលពីថ្ងៃអាទិត្យ អតីតនាយករដ្ឋមន្ត្រីបានរូបនេះបានសុំទោសចំពោះការសម្លាប់រង្គាល Tak Bai នៅ Narathiwat ក្នុងឆ្នាំ ២០០៤ ដែលបានកើតឡើងក្នុងអំឡុងពេលដែលលោកធ្វើជានាយករដ្ឋមន្ត្រី។

ឧប្បត្តិហេតុ Tak Bai ត្រូវបានគេស្គាល់ថាជា ការសម្លាប់រង្គាល Tak Bai គឺជាការស្លាប់ដ៏ធំរបស់ជនជាតិម៉ាឡេឥស្លាមចំនួន៨៥ នាក់នៅក្នុងខេត្ត Narathiwat ប្រទេសថៃកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០០៤។ ឧប្បត្តិហេតុនេះបានកើតឡើងជាផ្នែកមួយនៃការបះបោររបស់ប្រទេសថៃភាគខាងត្បូងរវាងរដ្ឋាភិបាលថៃ និងក្រុមផ្តាច់ខ្លួនម៉ាឡេម៉ូស្លីម។

ជាមួយគ្នានេះ សមាជិកសភាបក្សប្រជាជន (PP) លោក Romdon Panjor កាលពីថ្ងៃច័ន្ទ បានសាកសួរការសុំទោសរបស់លោកថាក់ស៊ីន ចំពោះឧប្បត្តិហេតុ Tak Bai ដោយលើកឡើងថា ភាពស្មោះត្រង់ទាមទារទាំងពាក្យសម្ដី និងសកម្មភាព បន្ទាប់ពីសំណុំរឿង Tak Bai បានផុតកំណត់នៅក្នុងខែតុលា និងចំពេលមានសំណួរថាតើរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃបានធ្វើឲ្យមានយុត្តិធម៌ដែរឬទេ។

លោក Romdon ក៏បានកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក ថាក់ស៊ីន គឺភាគច្រើនផ្ដោតលើបញ្ហានយោបាយ និងសន្តិសុខ ខណៈដែលនាយករដ្ឋមន្ត្រី Paetongtarn Shinawatra និងអ្នកស្នងតំណែងមុនគឺលោកSrettha Thavisin មាននិន្នាការផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ​

ស្របដំណើរ​​ទស្សនកិច្ច​នេះ អតីត​នាយករដ្ឋ​មន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន បានបង្ហើប​​ពី​​សក្តានុពល​នៃ​ព្រែក​ជីក​​នៅ​ភាគខាងត្បូង​ថៃ ដែល​តភ្ជាប់​ពី​​ឈូង​សមុទ្រ​ថៃ​ទៅ​មហាសមុទ្រឥណ្ឌា ដែល​នឹងចំណេញ​យ៉ាងច្រើន​​​ក្នុងវិស័យសេដ្ឋកិច្ច​៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ៧ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៣ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៦ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម