ព័ត៌មានអន្ដរជាតិ
កាណាដាសន្យាផ្តល់ប្រាក់បង្កកពីទ្រព្យរុស្ស៊ី និងបញ្ជូនទ័ពរក្សាសន្តិភាពអ៊ុយក្រែន
នាយករដ្ឋមន្ត្រីកាណាដាបានសន្យាបញ្ជូនជំនួយតម្លៃ៥ពាន់លានដុល្លារដែលរឹបអូសបានពីការបង្កកទ្រព្យរបស់រុស្ស៊ីទៅឲ្យប្រទេសអ៊ុយក្រែន និងសន្យាបញ្ជូនកងរក្សាសន្តិភាពទៅកាន់ប្រទេសដែលញាំញីដោយសារសង្គ្រាមជាមួយប្រទេសរុស្ស៊ីអស់រយៈពេល៣ឆ្នាំ នៅពេលណាមួយដែលបទឈប់បានត្រូវបានព្រមព្រៀងដោយការធានាសន្តិភាពអ៊ុយក្រែនយូរអង្វែង។

នៅក្នុងដំណើរទស្សនកិច្ចរួមគ្នាជាមួយមេដឹកនាំស្ថាប័នសំខាន់ៗរបស់អឺរ៉ុបទៅកាន់ទីក្រុងកៀវកាលថ្ងៃចន្ទ ជួបមេដឹកនាំអ៊ុយក្រែនដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែនក្នុងសង្គ្រាមការពារទឹកដី លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បាននិយាយថា អ្វីៗស្ថិតនៅលើតុរួចស្រេចទៅហើយសម្រាប់ប្រទេសកាណាដា ហើយការបញ្ជូនកងទ័ពគឺត្រូវប្រាកដថាអនុលោមទៅតាមបទឈប់បាញ់ជាមួយលក្ខខណ្ឌសម្រាប់សន្តិភាពជារៀងរហូត។

សារព័ត៌មាន National Post របស់ប្រទេសកាណាដា បានស្រង់សម្តីនាយករដ្ឋមន្ត្រី Justin Trudeau ដូចនិយាយថា៖«នៅពេលយើងបង្កើតមធ្យោបាយដែលយើងនឹងរក្សាសន្តិភាពយូរអង្វែង…កាណាដានឹងចូលរួម ប៉ុន្តែយើងមិនទាន់ទទួលបានលក្ខខណ្ឌបែបនោះនៅឡើយ»។
រដ្ឋាភិបាលទីក្រុងអូតាវ៉ា ក៏បាសន្យាផ្តល់ទឹកប្រាក់៥ពាន់លានដុល្លារដែលជាទឹកប្រាក់បានពីការបង្កទ្រព្យសម្បត្តិ ដែលជាផ្នែកនៃការដាក់ទណ្ឌកម្មប្រឆាំងប្រទេសរុស្ស៊ី ក្រោយការលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែនកាលពី៣ឆ្នាំមុន។
តាមសារអរគុណរបស់ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ប្រទេសកាណាណា បានជួយគាំទ្រអ៊ុយក្រែនក្នុងច្រើនផ្នែកក្នុងវិស័យការពារជាតិ ដូចជា ការបង្វឹកកងទ័ព ការផ្តល់បច្ចេកវិទ្យាសម្រាប់ឧស្សាហកម្មផលិតយន្តហោះគ្មានមនុស្សបើកនៅក្នុងសមរភូមិជាដើម។
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ដែលនៅជាប់អាមេរិកនិងកំពុងប្រឈមរដ្ឋបាលដូណាល់ត្រាំស្រាប់នោះ បានចេញមុខការពារអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៊ីដែលដឹកនាំដោយប្រធាធិបតី វ្ល៉ាឌីមៀរ ពូទីន ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចេញសារវាយប្រហារប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដោយហៅថា«ជាជនផ្តាច់ការ» ជាអ្នកធ្វើឲ្យសង្គ្រាមកើតឡើង៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ