ព័ត៌មានអន្ដរជាតិ
បាក់ស្ពានកំពុងសាងសង់នៅកូរ៉េខាងត្បូង សង្កត់កម្មករស្លាប់និងរបួស ១០នាក់
កម្មករសំណង់ចំនួន៤នាក់បានបាត់បង់ជីវិតនិង៦នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនសេអ៊ូល-សេជុង ដែលកំពុងសាងសង់នៅប្រទេសកូរ៉េខាងត្បូង។

តាមការចុះផ្សាយរបស់ Yonhap នៅថ្ងៃអង្គារទី២៥ខែកុម្ភៈឆ្នាំ២០២៥, គ្រោះថ្នាក់បាក់ស្ពានសង្កត់កម្មករនេះកើតឡើងនៅម៉ោង ៩:៥០នាទីព្រឹក (ម៉ោងនៅកូរ៉េ) ក្នុងទីក្រុង Anseong ដែលមានចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រពីរដ្ឋធានី សេអ៊ូល។
យោងតាមមន្ត្រីក្នុងតំបន់, ដ្បិតកម្មករ៦នាក់រងរបួសក៏ពិតមែន ប៉ុន្តែក្នុងនោះមាន៤នាក់រងរបួសធ្ងន់ ហើយមូលហេតុពិតដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ក៏មិនទាន់ត្រូវបានគេបញ្ជាក់ដែរ។

ទន្ទឹមនោះ ក្រុមហ៊ុនសាងសង់ Hyundai Engineering បានចេញសុំទោសរួចទៅហើយ ចំពោះការបាត់បង់អាយុជីវិតនេះ ហើយប្រកាសថាខ្លួននឹងទទួលខុសត្រូវ។
សូមជម្រាបថា គ្រោះថ្នាក់បណ្តាលឲ្យកម្មករសំណង់បាត់បង់ជីវិតនៅប្រទេសកូរ៉េខាងត្បូង គឺឧស្សាហ៍កើតឡើងណាស់។ ជាក់ស្តែង បើតាមរបាយកាណ៍របស់ក្រសួងពលកម្មកូរ៉េខាងត្បូង, ចន្លោះឆ្នាំ២០២០ដល់២០២៣ មានមនុស្សយ៉ាងតិច ៨ ០០០នាក់ស្លាប់ពេលកំពុងបំពេញការងារ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?