Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ បដិសេធ​មិន​ហៅ ពូទីន ថា​ជា «ជន​ផ្ដាច់ការ» ខណៈ​ធ្លាប់​ប្រើ​ពាក្យ​នេះលើ ហ្សេលេនស្គី

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​​ទី​២៤​ខែ​កុម្ភៈ​បានបដិសេធមិនហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថាជាជនផ្តាច់ការ បើទោះបីជា​លោក​ធ្លាប់​បាន​ប្រើ​ពាក្យ​នេះ​ហៅ​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី កាលពីសប្តាហ៍មុនក៏ដោយ។

លោក វ្ល៉ាឌីមៀរ ពូទីន និង​លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលត្រូវ​គេ​សួរ​នាំ​​ថាតើគាត់ចាត់ទុកលោក ពូទីន ជាជនផ្តាច់ការដែរឬទេ លោក ត្រាំ បានឆ្លើយតបថា៖ «ខ្ញុំមិនប្រើពាក្យទាំងនេះ​តែ​​ផ្ដេស​តែ​ផ្ដាស​ទេ»។

កាលពីសប្តាហ៍មុន លោក ត្រាំ បានបញ្ចេញ​សម្លេងខុសគ្នាខ្លាំង នៅពេលនិយាយអំពី​លោក ហ្សេលេនស្គី ដោយចោទប្រកាន់មេដឹកនាំអ៊ុយក្រែនថាជាជនផ្តាច់ការ ដែល​មិន​ចេះ​ដឹកនាំប្រទេស និង​មិន​រៀបចំ​ការ​បោះឆ្នោត ក្រោម​លេស​ច្បាប់​អាជ្ញាសឹក​អំឡុង​ពេល​សង្គ្រាម​ទប់​ទល់​នឹង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។

លោក ត្រាំ បានរំលឹកឡើងវិញនូវជំនឿរបស់គាត់ថា សង្រ្គាមនៅអ៊ុយក្រែនអាចត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ មេ​ដឹក​នាំ​អាមេរិក បាន​​រៀបរាប់​ថា៖ «ខ្ញុំគិតថា សង្រ្គាមនៅអ៊ុយក្រែនអាចបញ្ចប់ក្នុងពេលឆាប់ៗនេះ ក្នុងប៉ុន្មានសប្តាហ៍ខាង​មុខ បើយើងឆ្លាត។ បើយើងមិនឆ្លាត វានឹងបន្ត។ យើងមិនចង់បាន​បែប​នោះទេ។ ចងចាំនូវអ្វីដែលខ្ញុំបាននិយាយ វាអាចកើនឡើងដល់សង្រ្គាមលោកលើកទីបី។ យើងក៏មិនចង់​បាន​ដែរ»។

សូម​បញ្ជាក់​ថា លោក ត្រាំ នឹងជួបជាមួយ​លោក ហ្សេលេនស្គី ក្នុងរយៈពេលពីរសប្តាហ៍ទៀត ដើម្បីបញ្ចប់​កិច្ចព្រមព្រៀងរ៉ែ។ លោក ត្រាំ បាននិយាយកាលពីដើមខែកុម្ភៈថា លោកចង់ធ្វើកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ពាក់ព័ន្ធនឹងការទទួលបានរ៉ែកម្រ​តម្លៃ​៥០០​ពាន់​លាន​ដុល្លារ ជាថ្នូរនឹងការបន្តជំនួយ៕

លោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី និង​លោក ដូណាល់ ត្រាំ (រូបថត៖ Getty)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម