ព័ត៌មានអន្ដរជាតិ
អង្គការសហប្រជាជាតិបែកបាក់គ្នាក្នុងការរកដំណោះស្រាយសន្តិភាពអ៊ុយក្រែន
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃចន្ទបានអនុម័តនូវដំណោះស្រាយមួយដោយអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលអង្គសន្និបាតរបស់អង្គការសហប្រជាជាតិទើបបានអនុម័តសេចក្តីព្រាងដំណោះស្រាយមួយដែរ ដោយផ្តោតលើសន្តិភាពទូលំទូលាយ យុត្តិធម៌ និងយូរអង្វែង។

ដំណោះស្រាយលើសង្គ្រាមដែលអូសបន្លាយអស់រយៈពេល៣ឆ្នាំ ប៉ុន្តែអត្ថបទដំណោះស្រាយដែលព្រាងដោយសហរដ្ឋអាមេរិកក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មិនបានស្តីបន្ទោសឱ្យរុស្ស៊ីចំពោះជម្លោះដ៏ឃោរឃៅនោះទេ ដោយជៀសវាងពាក្យដែលពិពណ៌នាសកម្មភាពរបស់រុស្ស៊ីថាជា «ការឈ្លានពាន»។
ស្ថាប័នដ៏សំខាន់របស់អង្គការសហប្រជាជាតិបានបរាជ័យក្នុងការអនុម័តនូវខ្លឹមសារដែលលក្ខណៈថ្កោលទោសរុស្ស៊ី ដោយសារតែភាពប្រកាន់យកខុសគ្នាៗខ្លាំងពេកក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ដែលប្រើវេតូ ដូចជារុស្ស៊ី និងសហរដ្ឋអាមេរិក។
តាមសេចក្តីរាយការណ៍របស់ Kyodo News ដំណោះស្រាយថ្មីដែលមានលក្ខណៈអព្យាក្រិត្យលើកដំបូងមានត្រឹមតែបីកថាខណ្ឌដែលបានអនុម័តក្នុងខួបបីឆ្នាំគិតចាប់ពីថ្ងៃដែលរុស្ស៊ីឈ្លានពានប្រទេសជិតខាងរបស់ខ្លួន បាននិយាយថា ក្រុមប្រឹក្សានេះ «ទាមទារឱ្យបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស និងជំរុញបន្ថែមទៀតឱ្យមានសន្តិភាពយូរអង្វែង» រវាងអ៊ុយក្រែន និងរុស្ស៊ី និងកាន់ទុក្ខ «ការបាត់បង់ជីវិតដ៏សោកសៅ» ពេញមួយជម្លោះសង្គ្រាម។
លោកស្រី Dorothy Shea ប្រមុខស្តីទីនៃបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានប្រាប់សម័យប្រជុំថា «សហរដ្ឋអាមេរិកបានព្រាងអត្ថបទនេះដើម្បីសម្គាល់ការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ជាពិសេសក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន»។
ប្រទេសសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន១០ក្នុងចំណោមសមាជិកទាំងអស់១៥ប្រទេស បានបោះឆ្នោតគាំទ្រដំណោះស្រាយដែលព្រាងឡើងដោយសហរដ្ឋអាមេរិក ដោយមាន ៥ប្រទេសក្នុងនោះមាន អង់គ្លេស និងបារាំងបានអនុប្បវាទ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងមហាសន្និបាតនៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិក និងអ្នកគាំទ្រសំខាន់ៗនៃទីក្រុង Kyiv ក្នុងសង្រ្គាមនៅតែដាច់ដោយឡែកពីគ្នាអំពីភាសានៅក្នុងសេចក្តីព្រាងដំណោះស្រាយ និងអនាគតនៃសង្រ្គាម។
នៅក្នុងសម័យប្រជុំរបស់សន្និបាតរបស់អង្គការសហប្រជាជាតិវិញ ទីក្រុងវ៉ាស៊ីនតោនបានប្រឆាំងនឹងដំណោះស្រាយដែលដាក់ចេញដោយបណ្តាប្រទេសអឺរ៉ុប និងអ៊ុយក្រែនដែលជំរុញឱ្យមានបូរណភាពទឹកដីសម្រាប់អ៊ុយក្រែន។
ដំណោះស្រាយដែលស្នើឡើងដោយប្រទេសជាច្រើនរួមមាន អង់គ្លេស បារាំង និងអាល្លឺម៉ង់ ព្រមទាំងជប៉ុន និងអ៊ុយក្រែន ត្រូវបានអនុម័តដោយមានការគាំទ្រពីប្រទេសជាសមាជិកចំនួន ៩៣រូប ខណៈប្រទេស១៨បានបោះឆ្នោតប្រឆាំង ហើយប្រទេសចំនួន៦៥ដែលចូលរួមប្រជុំបានបោះឆ្នោតអនុប្បវាទ។
ដំណោះស្រាយស្នើដោយអឺរ៉ុបនិងអ៊ុយក្រែននេះ និយាយអំពី«តម្រូវការបន្ទាន់ដើម្បីបញ្ចប់សង្រ្គាមនៅឆ្នាំនេះ» និង «ការប្តេជ្ញាចិត្តរបស់សន្និបាតចំពោះអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីនៃអ៊ុយក្រែនក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ»។

សហរដ្ឋអាមេរិកស្ថិតក្នុងចំណោមសមាជិក១៨រូបដែលបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនោះ ហើយបានដាក់ដំណោះស្រាយដាច់ដោយឡែកមួយក្នុងថ្ងៃតែមួយដែលអំពាវនាវឱ្យបញ្ចប់ «ជម្លោះសហព័ន្ធរុស្ស៊ី-អ៊ុយក្រែន»។
ប៉ុន្តែអង្គសន្និបាតរបស់អង្គការសហប្រជាជាតិបានសម្រេចចិត្តផ្លាស់ប្តូរភាសាប្រើក្នុងសេចក្តីព្រាងដំណោះស្រាយទៅជា «ការឈ្លានពានពេញលេញនៃអ៊ុយក្រែនដោយសហព័ន្ធរុស្ស៊ី» ជាឃ្លា ដែលទីក្រុងវ៉ាស៊ីនតោនបានបដិសេធពីការបោះឆ្នោតលើកំណែប្រែនេះ។
ស្ថានភាពនេះបានបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកលើសង្រ្គាមក្រោមការដឹកនាំរបស់លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបានវិលត្រឡប់មកកាន់អំណាចកាលពីខែមុនសម្រាប់អាណត្តិទីពីរមិនជាប់គ្នា។
រដ្ឋបាល របស់លោកដូណាល់ត្រាំ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងទ្វីបអឺរ៉ុបដោយការមិនរាប់បញ្ចូលអ៊ុយក្រែនក្នុងការចរចាដំណោះស្រាយសង្គ្រាមជាមួយរុស្ស៊ីអំពីបទឈប់បាញ់ដែលអាចកើតមាន ហើយបានទម្លាក់ការសង្ស័យលើសមត្ថភាពរបស់ប្រទេសសមាជិកក្នុងការសហការលើសកម្មភាពដើម្បីបញ្ចប់សង្គ្រាម។
ការពិពណ៌នារបស់លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុនរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថាជា «ជនផ្តាច់ការដោយគ្មានការបោះឆ្នោត» ហើយការអះអាងមិនពិតរបស់គាត់ដែលថាអ៊ុយក្រែនបានចាប់ផ្តើមជម្លោះនេះក៏បានធ្វើឱ្យសម្ព័ន្ធមិត្តមានភាពតានតឹងនិងល្អក់កករក្នុងរយៈពេលចុងក្រោយនេះ៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល