Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

បានផុស

នៅ

ចូលឆ្នាំ២០២៥ បានត្រឹមជាង២ខែប៉ុណ្ណោះ វិស័យអាកាសចរណ៍ពិភពលោក បានជួបហេតុការណ៍រន្ធត់ៗយ៉ាងញឹក ជាពិសេសហរដ្ឋអាមេរិកតែម្តង។ ជាក់ស្តែង ហេតុការណ៍ថ្មីបំផុតនេះ គឺកើតលើជើងហោះហើរបស់ក្រុមហ៊ុន Delta Airlines ដោយយន្តហោះត្រូវចុះចតជាបន្ទាន់ ហើយជម្លៀសអ្នកដំណើរភ្លាមៗ ក្រោយមានផ្សែងហុយទ្រុបនៅក្នុងយន្តហោះ ទាំងកំពុងធ្វើដំណើរលើអាកាស ធ្វើឲ្យអ្នកជិះក្នុងនោះ ភ័យព្រលឹងចុងសក់គ្រប់គ្នា។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ NBC News កាលពីថ្ងៃចន្ទទី២៤ខែកុម្ភៈឆ្នាំ២០២៥, ជើងហោះហើរលេខ៨៧៦ ផ្ទុកអ្នកដំណើរ៩៤នាក់ ព្រមទាំងអាកាសយានិក២នាក់ និងនារីអូតែស៣នាក់ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta នៃរដ្ឋ Georgia នាវេលាម៉ោង៨:៣០នាទីព្រឹក (ម៉ោងនៅអាមេរិក) ក្នុងដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋាន Columbia Metropolitan នៃរដ្ឋ South Carolina។

ទោះបីជាយ៉ាងណាក៏ដោយ ធ្វើដំណើរបានត្រឹម៣៥នាទីប៉ុណ្ណោះ យន្តហោះប្រភេទ Boeing 717 មួយគ្រឿងនេះ ក៏ហោះបកមកកន្លែងដើមវិញក្រោយមានផ្សែយហុយក្នុងយន្តហោះ ហើយក៏ចុះចតនិងជម្លៀសអ្នកដំណើរចេញយ៉ាងបន្ទាន់បំផុត តាម Slide នៅម៉ោង៩:០៤នាទី។

(រូបថត៖ AP)

យ៉ាងណា ជាសំណាងល្អដែរ ដែលគ្មាននរណាម្នាក់រងរបួសសោះ ក្នុងឧទ្ទវហេតុនេះ។

ជុំវិញបញ្ហាខាងលើ ក្រុមហ៊ុន Delta Airlines បានចេញការសុំទោសដល់អតិថិជនរបស់ខ្លួន ប៉ុន្តែមិនបញ្ជាក់ឡើយថាតើ មូលហេតុអ្វីទើបបណ្តាលឲ្យមានផ្សែងហុយពេញយន្តហោះដូច្នេះ។

(រូបថត៖ Yahoo)

សូមជម្រាបថា នេះគឺជាករណីទី២ក្នុងរយៈពេលត្រឹម២ថ្ងៃ ដែលក្រុមហ៊ុន Delta ជួបបញ្ហាពេលកំពុងហោះហើរ។ ជាក់ស្តែង កាលពីថ្ងៃសៅរ៍ យន្តហោះដែលធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Los Angeles ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ក៏មានផ្សែងហុយដូច្នេះដែរ ហើយត្រូវបង្ខំចិត្តហោះបក ទៅចុះចតនៅកន្លែងដើមដូចគ្នា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះក្រុមហ៊ុន American Airlines ផ្ទុកអ្នកដំណើរ ១៩៩នាក់ រងការគំរាមបំផ្ទុះគ្រាប់បែក នៅលើអាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

កីឡា៣ នាទីutes មុន

ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ខ្មែរ-ថៃពាន​សតវត្សរ៍នៃ​ព្រះធម៌ នឹង​បង្កើន​ចំណង​​មិត្តភាព

ចិន និងជប៉ុន
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អ្នកជំនាញ៖ ចិន និងជប៉ុន បង្ហាញសញ្ញាចាប់ដៃគ្នាផ្នែកសេដ្ឋកិច្ច ​ក្នុងបរិបទហានិភ័យពន្ធ ត្រាំ

ព័ត៌មានជាតិ១២ នាទីutes មុន

នាយករដ្ឋមន្រ្តីថ្លែងពីបទពិសោធន៍គ្រោះថ្នាក់ដោយសារកំហុសបកប្រែ

សេដ្ឋកិច្ច២៤ នាទីutes មុន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងពីសក្ដានុ​ពលដឹកជញ្ជូនតាមផ្លូវទឹក នៅកម្ពុជា ក្នុងជំនួបទូត​ដា​ណឺ​ម៉ាក

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម៨ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

Sokha Hotels

ព័ត៌មានពេញនិយម