ព័ត៌មានអន្ដរជាតិ
សំាងឡើងថ្លៃនៅព្រំដែនមីយ៉ាន់ម៉ា ម្ចាស់រថយន្តចូលមកចាក់សាំងនៅថៃ បង្កកកស្ទះខ្លាំង
ផ្លូវនៅ Mae Sot ព្រំដែនមីយ៉ាន់ម៉ាជាមួយថៃត្រូវបានកកស្ទះដោយរថយន្តមកពីប្រទេសមីយ៉ាន់ម៉ា ស្វែករកកន្លែងចាក់សាំង ខណៈដែលតម្លៃសាំងនៅ Myawaddy ឡើងដល់៧០បាតដែលស្មើនឹងប្រមាណ២ដុល្លារក្នុងមួយលីត្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារប័ត៌មាន The Nation នៅថ្ងៃទី២៥ខែកុម្ភៈនេះ។

ស្ថានីយប្រេងក្នុងស្រុកនៅខាងថៃឃើញថា មានចរាចរណ៍ខ្លាំង បន្ទាប់ពីការដាច់ចរន្តអគ្គិសនី និងប្រេងក្នុងប្រទេស មីយ៉ាន់ម៉ា។ ទីក្រុងព្រំដែន Mae Sot ក្នុងខេត្ត Tak ឃើញថាមានរថយន្តកកកុញ ដែលភាគច្រើនជារថយន្តមកពី Myawaddy កំពុងស្វែងរកកន្លែងចាក់សាំង បន្ទាប់ពីតម្លៃប្រេងនៅក្នុងទីក្រុងព្រំដែនមីយ៉ាន់ម៉ាបានឡើងថ្លៃដល់ប្រហែល ២ដុល្លារក្នុងមួយលីត្រ។
ទំព័រហ្វេសប៊ុកក្នុងស្រុកដែលមានចំណងជើងថា Today in Mae Sot បានរាយការណ៍ថាផ្លូវធំៗនៅ Mae Sot បានកកស្ទះយ៉ាងខ្លាំងនៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលរថយន្តពី Myawaddy ឆ្លងកាត់ស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទីមួយ ដើម្បីចាក់សាំងនៅស្ថានីយ៍នានានៅខាងភាគីថៃ។
គួរបញ្ជាក់ថាបន្ទាប់ពីប្រទេសថៃបានកាត់ផ្តាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ប្រេងដល់តំបន់ព្រំដែនមីយ៉ាន់ម៉ាចំនួនប្រាំកាលពីថ្ងៃទី៥ ខែកុម្ភៈ នោះមានតែស្ថានីយប្រេងធំៗក្នុងក្រុង Myawaddy ដែលនៅតែដំណើរការ។
មានសេចក្តីរាយការណ៍មកថា ស្ថានីយ៍ប្រេងឥន្ធនៈនៅម្តុំMyawaddy បានបើកដំណើរការត្រឹមតែមួយម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយតម្លៃប្រេងឥន្ធនៈឡើងដល់ ៧០ បាតក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូតឡើងដល់ ៧១ បាតក្នុងមួយលីត្រគិតត្រឹមព្រឹកថ្ងៃអង្គារ។
គួរបញ្ជាក់ថាការផ្ដាច់ចរន្ដអគ្គិសនីនិងប្រេងឥន្ទនៈនេះគឺកើតឡើងក្នុងចំណាត់ការរបស់ថៃដើម្បីបង្រាបក្រុមជនបោកប្រាស់តាមអ៊ីនធឺណិតនៅតាមព្រំដែលថៃនិងមីយ៉ាន់ម៉ាដែលមកដល់ពេលនេះជួយសង្គ្រោះបានមនុស្សរាប់ពាន់នាក់មកហើយ៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១១ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក