Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត នៅ​ឈូង​សមុទ្រ​តុងកឹង ដើម្បី​កម្លា​វៀតណាម

បានផុស

នៅ

កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ ប្រទេស​ចិន បានចាប់ផ្តើមសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅឈូងសមុទ្រតុងកឹង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីវៀតណាមបានអះអាងឡើងវិញនូវការទាមទារទឹកដីរបស់ខ្លួននៅក្នុងដែនទឹកដែលមានជម្លោះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធដែលត្រូវបានប្រកាសដោយកងទ័ពរំដោះប្រជាជនចិន (PLA) ត្រូវបានគេមើលឃើញថាជាការបង្ហាញពី​សាច់​ដុំ​របស់​​មហា​យក្ស​អាស៊ី ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសជិតខាងទាំងពីរជុំវិញព្រំដែនសមុទ្រ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ចិន សមយុទ្ធនេះមាន​ការ​ចូលរួម​ពី​នាវាកងទ័ពជើងទឹក យន្តហោះ​ចម្បាំង និងប្រព័ន្ធមីស៊ីល ក្នុងគោលបំណង«ពង្រឹងការត្រៀមខ្លួនប្រយុទ្ធ និងការពារអធិបតេយ្យភាពជាតិ»។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីការបោះពុម្ភផ្សាយផែនទីផ្លូវការ និងសេចក្តីថ្លែងការណ៍របស់វៀតណាម ដោយអះអាងពីការទាមទារដែនសមុទ្ររបស់ខ្លួន ដែលជាជំហានមួយដែលទីក្រុងប៉េកាំងចាត់ទុកថាជា​បញ្ហា​ប្រឈមដោយផ្ទាល់ចំពោះអាជ្ញាធរក្នុងតំបន់របស់ខ្លួន។

ឈូងសមុទ្រតុងកឹង ដែលមានទីតាំងនៅសមុទ្រចិនខាងត្បូង គឺជាទីតាំងនៃជម្លោះដែនសមុទ្រជាយូរមកហើយ។ ខណៈពេលដែលប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងកំណត់ព្រំដែននៅឆ្នាំ​២០០០ ភាពតានតឹងបានផ្ទុះឡើងក្នុង​ពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែការប្រកួតប្រជែង​ក្នុង​ការ​ទាមទារទឹកដី និងការកើនឡើងនៃវត្តមានយោធារបស់ចិននៅក្នុងតំបន់។

រដ្ឋាភិបាលវៀតណាមមិនទាន់ឆ្លើយតបចំពោះសមយុទ្ធយោធាចុងក្រោយនេះទេ ប៉ុន្តែមន្ត្រី​វៀតណាម ធ្លាប់​អំពាវនាវ​ពីមុន​ឲ្យ​មាន​ការ​ «គោរពច្បាប់អន្តរជាតិ» និងបានជំរុញ​ឲ្យ​​ក្រុងប៉េកាំងជៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង។ អ្នកវិភាគក្នុងតំបន់ព្រមានថា ស្ថានភាព​នេះ​អាចនាំ​ឲ្យ​មានការប្រឈមមុខដាក់គ្នាបន្ថែមទៀត បើកិច្ចខិតខំប្រឹងប្រែងការទូតបរាជ័យក្នុងការបន្ធូរបន្ថយជម្លោះ។

ចិនបានទាមទារស្ទើរតែ​ស្រុង​នៃ​សមុទ្រចិនខាងត្បូង​ថាជារបស់ខ្លួន ទោះបីជាខ្លួនមិនបានបញ្ចេញជាសាធារណៈនូវកូអរដោនេពិតប្រាកដនៃការទាមទាររបស់ខ្លួន ក្រៅពីផែនទីដែលមានបន្ទាត់ដាច់ៗចំនួន១០ ដែលកំណត់ព្រំដែនយ៉ាង​ធំ​នូវអ្វីដែលខ្លួនហៅថាដែនទឹក​របស់ចិន។

ក្រៅពីវៀតណាម ការទាមទាររបស់ចិនត្រួតលើគ្នាជាមួយហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ ខណៈឥណ្ឌូណេស៊ីក៏បានប្រឈមមុខដោយហិង្សាជាមួយឆ្មាំ​សមុទ្រ និងកងនាវានេសាទចិន​នៅក្នុងដែនទឹកជុំវិញប្រជុំកោះ Natuna ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម