Connect with us

ព័ត៌មានអន្ដរជាតិ

ទីប្រឹក្សាលោក ត្រាំ៖ សង្គ្រាមនៅអ៊ុយក្រែន មានអ្នកអុជឲ្យឆេះ កុំបន្ទោសរុស្ស៊ីតែម្ខាង

បានផុស

នៅ

ក្នុងបទសម្ភាសចេញផ្សាយដោយ CNN និងផ្សាយបន្តដោយ RT នៅថ្ងៃអង្គារទី២៥ខែកុម្ភៈឆ្នាំ២០២៥, លោក Steve Witkoff ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា តាមពិតសង្គ្រាមនៅអ៊ុយក្រែន មានអ្នកអុជឲ្យឆេះ ដូច្នេះកុំបន្ទោសរុស្ស៊ីតែម្ខាង។

លោក ដូណាល់ ត្រាំ (ឆ្វេង) ជាមួយលោក Steve Witkoff (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលើកឡើងបែបនេះ ជាការឆ្លើយតបទៅពិធីករ CNN លោក Jake Tapper ដែលសួរថា តើទីក្រុងវ៉ាស៊ីនតោន កំពុងរើសត្រូវមែនទេ ដែលបែរជាទៅពិភាក្សាជាមួយរុស្ស៊ី ហើយឈប់ផ្តល់ជំនួយឲ្យអ៊ុយក្រែន?

លោក Witkoff និយាយថា «ស្ថានការណ៍មិនមែនស-ខ្មៅទេ! សង្គ្រាមមិនផ្ទុះឡើយ តាមពិតមានអ្នកអុជឲ្យឆេះ អ៊ីចឹងសូមកុំបន្ទោសរុស្ស៊ីតែម្ខាងអី។ មុនកើតជម្លោះ មានការជជែកគ្នាម្តងហើយម្តងទៀតរឿងអ៊ុយក្រែន ចូលណាតូ ហើយនោះជាអ្វីដែលទីក្រុងមូស្គូ ចាត់ទុកថាជាការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិសុខរបស់ខ្លួន ដែលត្រូវបង្ខំចិត្តឆ្លើយតប»។

លោក Jake Tapper (រូបថត៖ CNN)

រឿងនេះធ្វើឲ្យគេនឹកឃើញសម្តីរបស់លោក ត្រាំ ដែលបានស្តីបន្ទោសខ្លាំងៗទៅរដ្ឋបាលអាមេរិកចាស់ ជាដើមចមធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះ ដោយរិះគន់ចំៗថា បើលោក ចូ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលអង្គការណាតូ នោះរុស្ស៊ីក៏មិនបើកការវាយលុកដែរ។

ប្រធានាធិបតីអាមេរិក បានថ្លែងយ៉ាងដូច្នេះ កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកុម្ភៈឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា «នៅក្នុងជំហររបស់រុស្ស៊ី ប្រទេសមួយនេះមិនអាចអនុញ្ញាតឲ្យចូលណាតូបានឡើយ ហើយរឿងនោះក៏មិនត្រូវកើតឡើងដែរ។ យូរមកហើយ លោកវ្ល៉ាឌីមៀរ ពូទីន តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់។ លោក បៃដិន ចេញមុខនិយាយថា ពួកគេអាចចូលណាតូបាន ហើយខ្ញុំជឿថា នោះជាហេតុផលដែលសង្គ្រាមផ្ទុះឡើង»។

(រូបថត៖ AP)

សូមជម្រាបជាថ្មី តាមពិតទៅ អ៊ុយក្រែន​ប្រាថ្នា​ក្លាយ​ជា​សមាជិក​ណាតូ​ពេញសិទ្ធិ​ជា​យូរ​មក​ហើយ ហើយថែមទាំង​បាន​ដាក់​ពាក្យ​ចូល​ជា​ផ្លូវ​ការ​កាលពី​​ឆ្នាំ២០២២ទៀតផង បន្ទាប់​ពី​អតីត​តំបន់​ចំនួន ៤ របស់​ខ្លួន បោះឆ្នោតចូលរួមជាមួយរុស្ស៊ី។

យ៉ាងណា រឿងនេះត្រូវបានសមាជិកមួយចំនួនបដិសេធ ដោយអះអាងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ខ្លាំង ហើយរុស្ស៊ី តែងប្រឆាំងយ៉ាងដាច់អហង្ការ ដោយអះអាងថា វានឹងបង្កហានិភ័យដល់សន្តិសុខរបស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន៖ រុស្ស៊ី​បើក​ចំហ​ឲ្យ​អឺរ៉ុប​ចូលរួម​ក្នុង​កិច្ច​ចរចា​សន្ដិភាព ណាស់តែ​ពួក​គេ​បដិសេធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម