Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ប្រកាសកាត់បន្ថយជំនួយទៅបរទេស ទុកលុយពង្រឹងទ័ពវិញ

បានផុស

នៅ

ស្របពេលស្ថានការណ៍ភូមិសាស្រ្តនយោបាយពិភពលោក កំពុងច្របូកច្របល់ក្រោយការឡើងកាន់តំណែងប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ, ពេលនេះនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសកាត់បន្ថយជំនួយទៅបរទេស ដើម្បីទុកលុយនោះ មកចំណាយពង្រឹងកងទ័ពរបស់ប្រទេសខ្លួនវិញ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥, លោក Starmer បានប្រកាសកាត់បន្ថយជំនួយអភិវឌ្ឍបរទេសរបស់លោកពី ០.៥%នៃចំណូលជាតិសរុប (GNI) មកនៅត្រឹម ០.៣% ប៉ុន្តែបានបង្កើនការចំណាយលើវិស័យការពារជាតិពី ២.៣%នៃផលិតផលក្នុងស្រុកសរុប (GDP) ដល់២.៥%វិញត្រឹមឆ្នាំ២០២៧។

មិនត្រឹមប៉ុណ្ណឹង លោក Starmer អះអាងថា ចក្រភពអង់គ្លេសក៏នឹងបង្ហាញមហិច្ឆតាធំជាងនេះផងដែរ តាមរយៈការបង្កើនកញ្ចប់ចំណាយលើវិស័យការពារជាតិដល់ទៅ៣%ឯណោះនៃ GDP របស់ខ្លួន បន្ទាប់ពីការបោះឆ្នោតសកលលើកក្រោយ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer (រូបថត៖ Reuters)

ទោះបែបនេះក្តី លោក Starmer ធានាថា ចក្រភពអង់គ្លេស នឹងនៅតែដើរតួនាទីមនុស្សធម៌ ក្នុងប្រទេសស៊ូដង់ អ៊ុយក្រែន និងតំបន់ហ្គាហ្សា ប៉ុន្តែរឿងនេះក៏មានប្រតិកម្មពី CEO អង្គការយូនីសេហ្វប្រចាំអង់គ្លេសផងដែរ ដោយលោក Philip Goodwin និយាយថា «ការកាត់បន្ថយជំនួយនេះ នឹងធ្វើឲ្យកុមាររាប់លាននាក់មិនទទួលបានការថែទាំសុខភាពចាំបាច់ គ្មានអាហារគ្រប់គ្រាន់និងបាត់ឱកាសរៀនសូត្រ»។

សេចក្តីប្រកាស​នេះកើត​ឡើង ​មុន​ជំនួប​កំពូល​រវាង​លោក Starmer ជាមួយ​ប្រធានាធិបតី​អាមេរិក Donald Trump ក្នុង​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខណៈលោក ត្រាំ កំពុងជំរុញឲ្យបណ្តាប្រទេសនៅអឺរ៉ុប ត្រូវចំណាយប្រាក់បន្ថែមទៀតលើវិស័យការពារជាតិ។

កងទ័ពអង់គ្លេស (រូបថត៖ Flickr)

ជុំវិញរឿងនេះដែរ លោក Starmer បានបញ្ជាក់យ៉ាងច្បាស់ថា ការបង្កើនថ្លៃចំណាយលើវិស័យការពារជាតិនេះ គឺជាការសម្រេចចិត្តរបស់លោកផ្ទាល់ មិនមែនជាការដាក់សម្ពាធពីលោក ត្រាំ ឡើយ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំសារពើពន្ធ ២០២៣/២៤ ចក្រភពអង់គ្លេសបានចំណាយប្រាក់ ៥៣.៩ពាន់លានផោនលើវិស័យការពារជាតិ ហើយវាត្រូវបានគេរំពឹងថានឹងឈានដល់ ៥៩.៨ពាន់លានផោនក្នុងឆ្នាំ២០២៥/២៦៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាល្លឺម៉ង់ ប្រតិកម្មខ្លាំងៗទៅផែនការរបស់អង់គ្លេស ដែលចង់ដាក់ទ័ពចូលអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម