Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់

បានផុស

នៅ

នៅប្រទេសថៃកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តដឹកសិស្សមួយគ្រឿង បានក្រឡាប់ពេលចុះភ្នំ បណ្តាលឲ្យមនុស្សរហូតដល់ទៅ១៧នាក់ស្លាប់និងជាង៤០នាក់ទៀតរងរបួស។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ៤ទាបភ្លឺថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ លើភ្នំ Khao San Tone ក្នុងស្រុក Na Di នៃខេត្ត Prachin Buri។

តាមការចុះផ្សាយរបស់ Nation, រថយន្តនេះគឺជារថយន្តដឹកសិស្សចុះកម្មសិក្សា ដែលធ្វើដំណើរវិលមកពីស្រុក Phon Charoen នៃខេត្ត Bueng Kan ឆ្ពោះទៅកាន់ខេត្ត Rayong វិញ ប៉ុន្តែវាបានជួបគ្រោះថ្នាក់លើផ្លូវហាយវ៉េលេខ៣០៤។

(រូបថត៖ Nation)

ភ្លាមៗ គេមិនទាន់បញ្ជាក់ថាតើសិស្សទាំងនេះមកពីសាលារៀនណានោះទេ ហើយប៉ូលិសក៏មិនទាន់ប្រាប់មូលហេតុដែលបណ្តាលឲ្យរថយន្តជួបគ្រោះថ្នាក់ដែរ។

ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចថៃបានបើកការស៊ើបអង្កេតហើយ ដើម្បីរកមូលហេតុពិតនៃគ្រោះថ្នាក់នេះ ដោយជាបឋមគេដាក់ការសង្ស័យចំនួន២ចំណុចថា ទី១អ្នកបើកបរងងុយដេក និងទី២ រថយន្តដាច់ហ្វ្រាំង៕

(រូបថត៖ Nation)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រឡាប់រថយន្ត នៅស្រុកត្រាំកក់ បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម