Connect with us

ព័ត៌មានអន្ដរជាតិ

ពល​​រដ្ឋ​​អាមេរិក​​នៅ​​មិន​​ញញើត​​កូវីដ​-​១៩​ ដល់​​រដូវ​ដើរលេង​ សម្រុក​ទៅ​​ឆ្នេរ​ Miami Beach ​ អាជ្ញាធរ​ទប់​លែង​ឈ្នះ​​ប្រកាស​អាសន្ន

បានផុស

នៅ

គ្រាន់​តែ​រដូវ​លំហើយ​ចាប់​ផ្តើម​ភ្លាម ក្នុង​​ឆ្នាំ​​នេះ មនុស្ស​បាន​នាំ​គ្នា​សម្រុកទៅ​កម្សាន្ត​នៅឆ្នេរ​សមុទ្រ Miami Beach ក្នុង​រដ្ឋ​ហ្លរីដា សហរដ្ឋ​អាមេរិក​​ដែល​ធ្វើ​ឲ្យ​មាន​ការ​គ្រប់​គ្រង​លែង​បាន​រហូត​ដល់​​អាជ្ញាធរ​​ប្រកាស​អាសន្ន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា​នេះ និង​បាន​ដាក់​បំរាម​គោចរ​​តែ​ម្តង។

ទិដ្ឋភាព​ដើរកម្សាន្តពេលយប់នៅឆ្នេរ Miami Beach
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​​ប្រកាស​អាសន្ន​នេះ​​គឺ​​២​ឆ្នាំ​​​ជាប់​គ្នា​ដែល​​ភាព​សប្បាយ​រីក​រាយ​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ទិស​ដៅ​​​ពេល​ឈប់​​សម្រាក​ដ៏​ពេញ​និយម​បំផុត​ក្នុង​និទាឃរដូវ​​​មាន​តាំង​ពី​ខែ​មីនា​ឆ្នាំ​មុន បន្ត​ចូល​ខែ​មីនា​ឆ្នាំ​នេះ​ទៀត ពី​ព្រោះកូវីដ-១៩​នៅ​តែ​​មាន​ហានិភ័យ​ខ្ពស់។

អាជ្ញាធរ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា អ្នក​ដើរ​កម្សាន្ត​ត្រូវ​​តែ​ចាក​ចេញ​ពី​​តាម​ដង​ផ្លូវ និង​ថា ភោជនីយដ្ឋាន​ត្រូវ​ត្រូវ​បិទ​ទ្វារ​ត្រឹម​ម៉ោង​៨​យប់​នៅ​ឆ្នេរ South Beach ដែល​ជា​ចំណុច​កណ្តាល​​ពោរពេញ​ដោយ​​ការ​កម្សាន្ត​រាត្រី បន្ទាប់​ពី​ការ​កើន​ឡើង​នៃ​ហិង្សា និង​ការ​បំផ្លិច​បំផ្លាញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

បន្ថែម​លើ​បំរាម ស្ពាន​៣​កន្លែង​ត​ភ្ជាប់​ពី​​ឆ្នេរ​ Miami Beach ទៅ​ដី​គោក ត្រូវ​​បិទ​ចរាចរណ៍​​ចាប់​ពី​១០​យប់​ដល់ម៉ោង​៦​ព្រឹក។ ​អ្នក​ស្រុក អ្នក​ធ្វើ​ការ និង​ភ្ញៀវ​សណ្ឋាគារ​​អាច​​​ឆ្លង​កាត់​បាន។

កាល​ពី​យប់​ថ្ងៃ​សៅរ៍ ប៉ូលិស​បាន​​បញ្ចេញ​​រូប​ថត​ពី​លើ​​អាកាស​មួយសន្លឹក​​​​បង្ហាញ​ពី​ឈ្នូត​ដង​ផ្លូវ​​​ដ៏​​ធំ​របស់​ទី​ក្រុង​​ដែល​ស្រលះធេង ក្រោយ​ពេល​បំរាម​ពីរ​ម៉ោង។

ទិដ្ឋភាព​ដើរកម្សាន្តពេលយប់នៅឆ្នេរ Miami Beach

ឆ្នេរ​សមុទ្រ Miami Beach មិន​មែន​​ជា​កន្លែង​ចម្លែក​សម្រាប់​ការ​សម្រាក​កម្សាន​ដែល​មាន​ពោរពេញ​ដោយ​ហ្វូង​មនុស្ស​កក់​កុញ​នា​រដូវ​លំហើយ​នោះ​ទេ​ ប៉ុន្តែ​ឆ្នាំ​នេះ​ ប្រជា​ជន​ដែល​ចាក់​វ៉ាក់សាំង​ប្រហែល​១៣​%​នៃ​ប្រជា​ជន​អាមេរិកមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ភាព​សប្បាយ​អធឹក​អធម​ដូច​សព្វ​មួយ​ដង​ឡើយ។

អ្នក​គ្រប់​គ្រង​ទី​ក្រុង​ស្តីទីលោក Raul Aguila បាន​និយាយ​ថា វិធានការណ៍​ដាក់​បំរាម​ររបស់​ទី​ក្រុង​ដើម្បី​សុវត្ថិភាព​សាធារណ​»។

លោក​បាន​ចាត់​ទុក​ហ្វូង​មនុស្ស​ច្រើន​កក់​កុញ​​ដែល​ជួប​ជុំ​គ្នានៅ​តាម​ដង​ផ្លូវ​​មើល​ទៅ​ដូច​ជា​«ការ​ប្រគុំ​តន្ត្រៃ​រ៉ុក»។ មនុស្ស​ច្រើន​កក់​កុញ​ពេក​ សូម្បី​មើល​ដី ស្មៅ ឬ​កំរាល​ថ្ម​ក៏​មិន​ឃើញ​ផង។

អភិបាលក្រុង​ Miami Beach លោក​ Dan Gelber បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​កំឡុង​ពេល​ប្រកាស​បំរាម​ថា «បរិមាណ​មនុស្ស​គឺ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​យ៉ាង​ខ្លាំង​»។

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​​ក្រោយ​នេះ មាន​វីដេអូ​បង្ហាញ​ពី​ការ​វ៉ៃ​គ្នា​នៅ​ក្នុង​ភោជនីយដ្ឋាន​​ដែល​បណ្តាលឲ្យ​មាន​ការ​ខូច​​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​បណ្តាល​ឲ្យ​អ្នក​ញាំ​អាហារ​ពេល​ល្ងាច​​រត់​ចេញប្រសាច។

អធិការ​ប៉ូលិស​ក្រុង​ម៉ៃមី​លោក Richard Clements បាន​និយាយ​ថា លោក​បារម្ភ​ពី​ស្ថានភាព​​ដែល​នឹង​មិន​អាច​គ្រប់​គ្រង​បាន។

ទិដ្ឋភាពនៅ​មន្ទីរពេទ្យ​ប្រទេស​ប្រេស៊ីល

រហូត​មក​ដល់​ពេល​នេះ សហរដ្ឋ​អអាមេរិក​នៅ​តែ​ជា​ប្រទេស​ដែល​ឈរ​ចំណាត់​ថ្នាក់​លេខ​១​ដែល​មាន​អ្នក​ឆ្លង​ និង​​​ស្លាប់​ដោយ​កូវីដ-១៩​ច្រើន​ជា​ង​គេ​បំផុតក្នុង​ពិភព​លោក​នេះ​គឺ​​អ្នក​ឆ្លង​សរុប​ជិត​៣០​លាន​នាក់ និង​អ្នក​ស្លាប់​​ជាង​​៥៤ម៉ឺន​នាក់​​។

ចំណែក​ប្រទេស​ប្រេស៊ីល​ស្ថិត​នៅ​លេខ​២​ដែល​មាន​អ្នក​ឆ្លង​សរុប​ប្រមាណ​១២​លាន​នាក់ ហើយ​អ្នក​ស្លាប់​ជិត​៣០​ម៉ឺន​នាក់ ហើយ​ឥណ្ឌា​លេខ​៣ រុស្ស៊ី​លេខ​៤ និង​ចក្រភព​អង់គ្លេស​លេខ​៥៕

សម្រួល៖ វីរបុត្រ
ប្រភព៖  CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម