Connect with us

ព័ត៌មានអន្ដរជាតិ

គូស្នេហ៍ ប្រេស៊ីល ​រៀប​ការ​អស់​ពេល ៨៤​ឆ្នាំ មាន​កូន​១៣​ និងចៅៗ​១០៩​នាក់

បានផុស

នៅ

គូស្វាមីភរិយា Manoel និង Maria ទើបតែប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ៨៤ ដោយបង្កើតកំណត់ត្រាពិភពលោក Guinness ថ្មីសម្រាប់អាពាហ៍ពិពាហ៍យូរបំផុត។ គូស្នេហ៍មានកូនចំនួន១៣ នាក់ ចៅ ៥៥រូប ចៅទួត ៥៤នាក់ និងចៅលួត ១២ នាក់ ។

ប្តីប្រពន្ធជនជាតិប្រេស៊ីល Manoel Angelim Dino អាយុ ១០៦ ឆ្នាំ និង Maria de Sousa Dino អាយុ១០២ឆ្នាំ បានបង្កើតកំណត់ត្រាពិភពលោក Guinness ថ្មីនៅក្នុងប្រភេទ គូស្វាមីភរិយាដែលរស់នៅបានយូរបំផុតនៅក្នុងពិភពលោក។

យោងតាម ​​Guinness World Records អ្នកទាំងពីបានជួបគ្នាដំបូងនៅឆ្នាំ ១៩៣៦។ នាពេលនោះ Manoel បានទៅតំបន់ Almeida ក្នុងសង្កាត់ Boa Viagem នៃរដ្ឋ Ceará ប្រទេសប្រេស៊ីល ដើម្បីនាំចូលទំនិញពី rapaduras (បង្អែមប្រពៃណីប្រេស៊ីល) ហើយបានជួបភរិយាគាត់តែម្ដង។ បុន្តែ ពួក​គេ​មិន​បាន​ស្រឡាញ់​គ្នា​ភ្លាមៗនោះទេ ក្រោយពេល៤ ឆ្នាំ គឺនៅនៅឆ្នាំ ១៩៤០ នៅពេលដែលពួកគេបានជួបគ្នាម្តងទៀតដោយចៃដន្យ Manoel បានសម្រេចចិត្តថាគាត់ចង់ចំណាយពេលនៅសល់នៃជីវិតជាមួយ Maria ។

ភាគីខាងប្រុសបានបង្ហើប​ថា ​ខ្លួន​បាន​លង់​ស្នេហ៍​ Maria តាំងពី​ឃើញ​ដំបូង ប៉ុន្តែ​មិន​ហ៊ាន​សារភាព។ ជំនួប​លើក​ទី​២ លោក​បាន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ​កុំ​ឲ្យ​បាត់​បង់​ឱកាស​ក្លាយ​ជា​គូ​ស្នេហ៍​ម្ដង​ទៀត ទើប​លោក​បញ្ចេញ​អារម្មណ៍ពិត។ បន្ទាប់​ពី​ស្គាល់​គ្នា​បាន​មួយ​រយៈ គាត់​បាន​ស្នើសុំភាគីខាងស្រីរៀបការ។

ដំបូងឡើយ ម្តាយរបស់ Maria បានជំទាស់នឹងទំនាក់ទំនងនេះ ដោយសារតែលោកមិនមែនជាកូនអ្នកមាន។ ទោះជាយ៉ាងណាក៏ដោយ Manoel ព្យាយាមទទួលបានទំនុកចិត្តពីគ្រួសាររបស់ប្រពន្ធ ដោយចាប់ផ្តើមសាងសង់ផ្ទះផ្ទាល់ខ្លួនរបស់ពួកគេ។ បន្ទាប់ពីទទួលបានការយល់ព្រមពីគ្រួសារគូស្នេហ៍នេះបានរៀបការនៅឆ្នាំ ១៩៤០ ដោយចាប់ផ្តើមជីវិតថ្មីនៅក្នុងផ្ទះដែលបានសាងសង់ដោយដៃរបស់ខាងប្រុសផ្ទាល់។

ប្តីប្រពន្ធនេះបានធ្វើការរួមគ្នាដាំថ្នាំជក់ ដើម្បីផ្គត់ផ្គង់គ្រួសារដែលសាងរួមគ្នា។ ពួក​គេ​ត្រូវ​ជម្នះ​ភាព​ក្រីក្រ និង​ការ​លំបាក​ដើម្បី​ចិញ្ចឹម​កូន​១៣​នាក់​ដល់​ពេញ​វ័យ។ ដោយសារការខិតខំប្រឹងប្រែងមិនចេះនឿយហត់ អ្នកទាំងពីរ មានជីវិតរស់នៅប្រកបដោយសុភមង្គលជាមួយកូន ចៅ ៥៥ នាក់ ចៅទួត ៥៤ នាក់ និងចៅទួត ១២ នាក់ ។

ឥឡូវនេះ ទាំង Manoel និង Maria មានអាយុជាងមួយរយឆ្នាំហើយ។ ជីវិតរបស់ពួកគេបានឆ្លងកាត់ដោយសន្តិភាព។ ដោយសារតែវ័យចំណាស់ គូស្នេហ៍មួយគូនេះ ភាគច្រើនចំណាយពេលវិស្សមកាលជាមួយគ្នា។ ពេល​ល្ងាច​អ្នកទាំងពីរ ​នៅ​តែ​រក្សា​ទម្លាប់​អង្គុយ​ជុំ​គ្នា​ក្នុង​បន្ទប់​ស្តាប់​វិទ្យុ​ម៉ោង​៦​ល្ងាច បន្ទាប់​មក​មើល​កម្មវិធី​ទូរទស្សន៍។

នៅ​ពេល​សួរ​ថា តើ​អាថ៌កំបាំង​នៃ​ការ​រៀប​ការ​ដែល​ស្ថិតស្ថេរ​នោះ​គឺ​ជា​អ្វី Manoel និង Maria គ្រាន់​តែ​ចែក​រំលែក​ថា ​វា​គឺ​ជា​សេចក្ដី​ស្រឡាញ់។ ទាំងនេះ​មិន​អាច​ពន្យល់​បាន​ច្បាស់​ទេ ប៉ុន្តែ​ស្នេហា​ជួយឲ្យអ្នក​ទាំង​ពីរ​កាន់​តែ​ស្អិត​រមួត​ ដើម្បី​ជម្នះ​រាល់​ការ​លំបាក​ក្នុង​ជីវិតទៅជាមួយគ្នា។

យ៉ាងណាមិញ ពីមុនមក ឯតទគ្គកម្មសម្រាប់អាពាហ៍ពិពាហ៍យូរបំផុតជាកម្មសិទ្ធិរបស់គូស្នេហ៍ David Jacob Hiller និង Sarah Davy Hiller នៅប្រទេសកាណាដា។ ពួកគេបានរៀបការអស់រយៈពេល ៨៨ ឆ្នាំ ៣៤៩ ថ្ងៃ រហូតដល់ការស្លាប់របស់លោកស្រី Hiller ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ប្ដីប្រពន្ធ​អាមេរិកជាប់ក្នុង Guinness ក្លាយជា​គូស្នេហ៍​​រៀបការ​យូរ​ជាង​គេ​លើ​លោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម