Connect with us

ព័ត៌មានអន្ដរជាតិ

ដាច់ចរន្តអគ្គិសនី​នៅឈីលី​​ប៉ះពាល់​ផ្ទះ​ជាង​៣លាន​ ក្នុងចំណោម​ផ្ទះសរុប​ជិត​​៧លាន​

បានផុស

នៅ

រដ្ឋាភិបាលប្រទេសឈីលី​​នៅ​​​​តំបន់​អាមេរិក​ខាងត្បូង បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនី​ដ៏ធំ​បានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ហើយបានធ្វើឱ្យរដ្ឋធានី Santiago ធ្លាក់ចូលទៅក្នុងភាពងងឹត​អន្ធការ​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែកុម្ភៈនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីមហាផ្ទៃនិង​សន្តិសុខ​សាធារណៈ លោកស្រី​ Carolina Toha បាននិយាយថា ការដាច់ចរន្តអគ្គិសនីនេះគឺធំបំផុត​មិនធ្លាប់មានរបស់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ​ដែលបណ្តាលមក​ពី​ការ​ធ្លាក់​ចុះ​នៃ​​​ខ្សែបញ្ជូនតង់ស្យុងខ្ពស់​នៅភាគខាងជើងនៃប្រទេសឈីលី។

ថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍​​ពេល​រាត្រីទៅកាន់​​ប្រជាជន​ក្នុង​ប្រទេស​ ប្រធានាធិបតីឈីលី លោក Gabriel Boric បាននិយាយថា ផ្ទះចំនួនប្រាំបីលានត្រូវបានរងផលប៉ះពាល់ដោយការដាច់ភ្លើង និងបានស្តីបន្ទោសទៅលើក្រុមហ៊ុនឯកជនដែលបានធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនឈីលីរាប់លាននាក់។

ការដាច់ចរន្តអគ្គិសនីនេះ បានប៉ះពាល់ដល់តំបន់ចំនួន១៤ក្នុងចំណោម១៦តំបន់របស់ប្រទេស។ គិតត្រឹមម៉ោង១០យប់ថ្ងៃអង្គារ មានតែប្រហែលមួយភាគបួន​​នៃ​បណ្តាញអគ្គិសនីរបស់ប្រទេសនេះបានដំណើរការឡើងវិញ។ រថភ្លើងក្រោមដីរបស់រដ្ឋធានី ដែលដឹកជញ្ជូនអ្នកដំណើររាប់លាននាក់ក្នុងមួយថ្ងៃ ត្រូវបានបិទ ហើយអ្នកដំណើរត្រូវ​បានជម្លៀសចេញ។

(រូបភាព៖ Reuters)

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសឈីលី លោក Juan Carlos Munoz បានជំរុញប្រជាជនឱ្យស្នាក់នៅផ្ទះ ខណៈដែលលោក បានព្រមានថា ភ្លើងចរាចរណ៍របស់ Santiago មានត្រឹមតែ២៧ភាគរយប៉ុណ្ណោះដែលកំពុងដំណើរការ។

លើសពីនេះ ការដាច់ចរន្តអគ្កិសនីនេះ ក៏បានបង្កឲ្យមានការ​ប្រែប្រួល​ខ្លាំង​ចំពោះទីផ្សារលោហធាតុពិភពលោក ដោយសារ​ការដាច់ភ្លើងបានបណ្តាលឱ្យអណ្តូងរ៉ែទង់ដែងដ៏ធំឈប់ដំណើរការនៅភាគខាងជើងប្រទេសឈីលី ដែលជាប្រទេស​ផលិតលោហៈធាតុដ៏ធំបំផុតរបស់ពិភពលោក។

រដ្ឋាភិបាលនៃប្រទេសឈីលីក៏បានបង្កើតបម្រាមគោចរពីម៉ោង ១០ យប់ដល់ម៉ោង ៦ ព្រឹកថ្ងៃពុធ ពីកំពង់ផែភាគខាងជើងបំផុតនៃ Arica ទៅកាន់តំបន់ភាគខាងត្បូងនៃទីក្រុង Los Lagos។ ក្រសួងមហាផ្ទៃក៏ដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ដែលលាតសន្ធឹងប្រវែង៤៣០០ គីឡូម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង ដើម្បីរក្សាសណ្តាប់ធ្នាប់ផងដែរ៕

(រូបភាព៖ Reuters)
(រូបភាព៖ AP)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២៤ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម